អតីតភាពគម្រោង

ម្រោង សៀវភៅសម្រាប់កម្ពុជា (BfC)

គោលបំណង 

 

          គម្រោង (BfC) មានបំណងជំរុញការលើកកម្ពស់នៃការអានភាសាអង់គ្លេសនៅកម្រិតបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។ គម្រោងក៏ខិតខំជួយដល់សាកលវិទ្យាល័យ ស្ថានប័នរាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីបង្កើនវប្បធម៌នៃការអាននៅកម្ពុជាជាមួយសៀវភៅដែលមានគុណភាពខ្ពស់។

 

សេចក្តីសង្ខេបគម្រោង

 

          គម្រោងសៀវភៅសម្រាប់កម្ពុជាបានបំពេញប្រតិបត្តិការដល់ឆ្នាំទី៣ ហើយបច្ចុប្បន្នកំពុងរៀបចំបន្តកម្មវិធីអំណោយសៀវភៅ។ បច្ចុប្បន្ននេះ BFC បានរៀបចំអនុសារណៈយោគយល់ថ្មីជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងមានរយៈពេល៣ឆ្នាំនៃការបន្តផ្តល់ហិរញ្ញប្បទានក្នុងអំឡុងឆ្នាំ២០១៧-២០២០។

 

          ដូច្នេះ BFC/អង្គការ ខេប នឹងមានឱកាសកាន់តែច្រើនដើម្បីពង្រីកចែកចាយសៀវភៅដល់សាលារៀនគោលដៅរបស់ខ្លួនដែលមានសក្តានុពលកាន់តែច្រើននៅក្នុងទីប្រជុំជន និងជនបទ។ ម្យ៉ាងវិញទៀត អនុសារណៈថ្មីនេះនឹងបង្កើតជាយុទ្ធសាស្រ្តកម្មវិធីដោយផ្តោតទៅលើវិស័យអប់រំក្នុងប្រព័ន្ធ អំឡុងកម្មវិធីចែកចាយសៀវភៅកម្រិតខ្ពស់នឹងប្រគល់ជូនចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញចាប់ផ្តើមអនុវត្តនៅឆ្នាំ២០១៨​នេះ។

 

សកម្មភាពសំខាន់ៗ

 

១. ចែកចាយសៀវភៅ និងសម្ភារៈសិក្សាដទៃទៀតដល់សាលារៀន ស្ថាប័នអប់រំ និងអង្គការក្រៅរដ្ឋាភិបាល

២. គាំទ្រការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធ សៀវភៅសម្រាប់អង្គការ រៀបចំឲ្យមានភាពងាយស្រួលក្នុងការចូលដំណើរការដល់យុវជន និងសិស្សនិស្សិត

៣. ចុះត្រួតពិនិត្យតាមដានពីអត្រាប្រើប្រាស់សៀវភៅ

៤. គាំទ្រដល់ការអភិវឌ្ឍបណ្ណាល័យអេឡិចត្រូនិច។

 

ក្រុមគោលដៅ

 

សិិស្សដែលរៀននៅបឋមសិក្សាគោលដៅដែលជួយចំនួន២២ វិទ្យាល័យដែលជួយចំនួន ២៦ និងវិទ្យាស្ថានដទៃទៀតចំនួន២ ដែលគ្រប់ដណ្តប់លើស្រុកចំនួន២៨ ក្នុងខេត្តកំពង់ចាម សៀមរាប ក្រចេះ ព្រៃវែង ស្វាយរៀង ភ្នំពេញ កំពង់ឆ្នាំង និងបាត់ដំបង។

 

 

ឧបត្ថម្ភគាំទ្រដោយ

 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ