អតីតភាពគម្រោង
គម្រោង អាហារូបករណ៏និស្សិតកម្រិតឧត្តមសិក្សា (CTSP)
សេចក្តីពិពណ៌នាគម្រោង
គម្រោង អាហារូបករណ៏សិស្សនៅសកលវិទ្យាល័យ (CTSP) ត្រូវបានគាំទ្រថវិកាដោយមូលនិធិ Merali និងអង្គការមូលនិធិអាស៊ី ហើយប្រតិបត្តិដោយអង្គការ ខេប បានឧបត្ថម្ភដល់សិស្សស្រីចំនួន១១៦នាក់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ គម្រោងបានបន្តពង្រីកសកម្មភាពដោយចាប់ផ្តើមនៅខែតុលា ឆ្នាំ២០១៦ ដើម្បីជួយដល់សិស្សស្រីចំនួន៣០នាក់បានបន្តការសិក្សារបស់ពួកគេ។
នៅពេលបច្ចុប្បន្ននេះ និស្សិតអាហារូបករណ៍ចំនួន១១៦នាក់រួមបញ្ចូលទាំងជំនាន់ទី១ និងទី២ បានបញ្ចប់ការសិក្សាដោយជោគជ័យ និងទទួលបានការងារធ្វើនៅតាមក្រុមហ៊ុន ធនាគារ ក្នុងស្ថាបូ័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល។
អំឡុងពេលប្រតិបត្តិការគម្រោង គម្រោងបានផ្តួចផ្តើមបង្កើតកម្មវិធីមូលនិធិសង្គមដើម្បីរៃអង្កាសមូលនិធិសង្គម ដោយបានជួយក្មេងស្រីក្រីក្រីចំនួន៣នាក់បានទៅបន្តការសិក្សារនៅឧត្តមសិក្សាក្នុងឆ្នាំ២០១៦។ ការផ្តល់ឱកាសដល់ក្មេងស្រីដើម្បីអាចបន្តការសិក្សានៅឧត្តមសិក្សា និងទទួលបានជោគជ័យក្នុងការងារគឺជាការជួយលើកស្ទួយការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមកម្ពុជា និងនិងកាត់បន្ថយទង្រង់រើសអើងយែនឌ័រ។
សកម្មភាពសំខាន់ៗ
- សិក្សារយៈពេល៤ឆ្នាំនៅសាកលវិទ្យាល័យ
- ការរៀបចំប្រជុំប្រចាំខែ
- ការសិក្សាតាមក្រុមមុខវិជ្ជា
- សិក្ខាសាលាស្តីពីការអភិវឌ្ឍអាជីពគឺផ្តោតទៅលើៈ
- ភាពជាអ្នកដឹកនាំ ការលើកទឹកចិត្ត ជំនាញទំនាក់ទំនង
- ការស្វែងយល់ការងារស្ម័គ្រចិត្ត
- ទស្សនកិច្ចសិក្សា
- ការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន
- ជំនាញភាសាអង់គ្លេស។
តំបន់គោលដៅ
សាកលវិទ្យាល័យ វែស្ទើន ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រុមគោលដៅ
និស្សិតស្រីក្រីក្រ និងងាយរងគ្រោះដែលបានបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ។
កាលបរិច្ឆេទប្រតិបត្តិគម្រោង
- កាលបរិច្ឆេទចាប់ផ្តើមប្រតិបត្តិៈ ១ តុលា ២០១៦
- កាលបរិច្ឆេទបញ្ចប់គម្រោង៖ ៣០ កញ្ញា ២០២០
ឧបត្ថម្ភដោយ
អង្គការមូលនិធី Merali/អង្គការមូលនិធិអភិវឌ្ឍអាស៊ី (TAF)
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ