អតីតភាពគម្រោង

លើកកម្ពស់ការឆ្លើយតបនឹងសមភាពយេនឌ័រក្នុងការបង្រៀន និងរៀន (TIGER)

វត្ថុបំណងៈ

វត្ថុបំណងរួម៖ ធានាថាសិស្សបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិត្រូវបានការពារពីអំពើហិង្សាផ្នែកយេនឌ័រនៅក្នុងសាលារៀន និងជំរុញលទ្ធភាពឱ្យកុមារបានចូលរួមដោយសមធម៌ក្នុងគ្រប់សកម្មភាពនែជីវិតសាលារៀននិងនៅផ្ទះ។

 

វត្ថុបំណងជាក់លាក់៖ ផ្លាស់ប្តូរវិទ្យាស្ថានគរុកោសល្យ​ និងសាលាចំនួន៤០ក្នុងខេត្តបាត់ដំបងឱ្យក្លាយជាមណ្ឌលគំរូដែលឆ្លើយតបយ៉ាងប្រសើលើបញ្ហាយេនឌ័រ។

 

ប្រវត្តិកម្មវិធីៈ

 

  • អំពើហិង្សាលើកុមារី និងស្រ្តីនៅកម្ពុជាបានក្លាយជាបញ្ហាដែលត្រូវគិតគូរ
  • បទដ្ឋានប្រពៃណីស្តីពីការរើសអើងយេនឌ័របណ្តាលឱ្យស្រ្តី និង កុមារីជួបឧបសគ្គ ក្នុងការចូលរួមអភិវឌ្ឃន៍សង្គមនិងក្នុងវិស័យអប់រំ
  • ដែលធ្វើឱ្យមានអំពើហិង្សាក្នុងគ្រួសារ (SRGBV) ក្លាយជាឧបសគ្គធ្ងន់ធ្ងរ ក្នុងការសម្រេចគោលដៅសមភាពយេនឌ័រ។
  • ការអប់រំមាននាទីសំខាន់ក្នុងការជំរុញនិងផ្លាស់ប្តូរជីវិតរស់នៅរបស់ក្មេងៗ ជាពិសេសកុមារី
  • សាលារៀន ផ្ទះ និងសហគមន៍មានតួនាទីសំខាន់ក្នុងការបំពាត់រាល់ទម្រង់រើសអើងនៃការរំលោភបំពាននិងប្រឆាំងអំពើហិង្សាលើស្រ្តីនិងកុមារ

 

សកម្មភាពសំខាន់ៗ:

 

.ការឆ្លើយតបសមភាពយេនឌ័រលើការគ្រប់គ្រងសាលារៀន

  • បង្កើតគោលនយោបាយយេនឌ័រសម្រាប់សាលារៀន
  • ការផ្លាស់ប្តូរវិធីសាស្រ្តក្នុងការគ្រប់គ្រង
  • ការវាយតម្លៃប្រព័ន្ធគ្រប់គ្រងសាលារៀន
  • ការគ្រោងថវិកាក្នុងកិច្ចអភិវឌ្ឃន៍ ការធ្វើផែនការ និងការរៀបចំរបាយការណ៍
  • ការចាត់ចែងបរិក្ខាសាលារៀន និងរៀបចំរចនាសម្ព័ន្ធស្តីពីតម្រូវការបុរស ស្រ្តី (ឧ៖ការបែងចែកបន្ទប់ទឹកដាច់ដោយឡែក និងអាគារអន្តេវាសិកដ្ឋាន រវាងស្រី ប្រុស និងការបង្កើតក្រុមប្រឹក្សាយោបល់ជួយដល់កុមារីដែលទទួលរងអំពើហិង្សា ។ល។

 

. គរុកោសល្យឆ្លើយតបសមធម៌យេនឌ័រ៖

  • បង្កើតមេរៀនឆ្លើយតបសមភាពយេនឌ័រ
  • បង្កើតសម្ភារៈបង្រៀនឆ្លើយតបសមធម៌យេនឌ៍រក្នុងការបង្រៀន និង រៀន
  • ប្រើប្រាស់ភាសាឆ្លើយតបសមធម៌យេនឌ័រក្នុងការចាត់ចែងថ្នាក់រៀន

រៀបវិន័យបែបវិជ្ជមានក្នុងពេលបង្រៀននិងរៀន 

 

តំបន់គោលដៅ:

 

ខេត្តបាត់ដំបង

 

ក្រុមគោលដៅ:

 

  • ក្រុមគ្រូឧទ្ទេស និង ក្រុមគណៈគ្រប់គ្រងសាលារៀន នៅក្នុងគាំទ្រគ្រូបង្រៀនក្នុងសហគមន៍
  • គ្រូគំរូចំនួន៤៨០ន និងគណៈគ្រប់គ្រងសាលារៀននែក្រុមគោលដៅ
  • សមាជិកសហគមន៍ និងអ្នកចូលរួមជាមួយសាលារៀន
  • ក្រុមគាំទ្រសាលារៀននិងសហគមន៍ចំនួន៥នាក់ CSOs

 

ម្ចាស់ជំនួយៈ

      

 

សហការជាមួយៈ

  ​​​

ប្រតិបត្តិការដោយៈ

          

 

សូមមើលវីដេអូស្ពីពីរឿងផ្លាស់ប្តូរវិជ្ជមានពីឥទ្ធិពលគម្រោង។

 

 

 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ