គម្រោងសកម្មភាពសំខាន់ៗ
លទ្ធផលតេស្តដំណាក់កាល
សាវតារ
ការធ្វើតេស្តដំណាក់កាលជាយន្តកានៃការវាយតម្លៃដំណើរការការរៀននិងបង្រៀន ដោយផ្អែកលើការបង្រៀនតាមសៀវភៅស្ដង់ដារអំណាន និងការធ្វើតេស្តបែបផ្លូវការដើម្បីកំណត់អត្តសញ្ញាណសិស្សដែលមានតម្រូវការរៀនបន្ថែម។ សៀវភៅស្ដង់ដារអំណានត្រូវបានរៀបចំផ្តុំមេរៀន និងតេស្តជាដំណាក់កាលដែលមានរយៈពេលចន្លោះពី ២ ទៅ ៥ សប្តាហ៍។ ក្នុងកំលុងពេលនិងនៅចុងបញ្ចប់នៃដំណាក់កាលនីមួយៗ សិស្សនឹងត្រូវធ្វើតេស្តដំណាក់កាលនោះ ដោយផ្អែកលើស្ដង់ដារតេស្តដែលមានក្នុងសៀវភៅស្ដង់ដារអំណានតាមកម្រិតថ្នាក់ពីថ្នាក់ទី១ដល់ថ្នាក់៣។ បន្ទាប់ពីការធ្វើតេស្តដំណាក់កាល គ្រូអាចកំណត់សិស្សមានតម្រូវការរៀនបន្ថែម(ខ្សោយ) និងមេរៀនឬចំណុចដែលគេជួបការលំបាក ដើម្បីជួយពួកគេឱ្យបានទាន់ពេលវេលាតាមរយៈលទ្ធផលតេស្តដំណាក់នីមួយៗ ហើយក៏អាចចែករំលែកលទ្ធផលទៅកាន់មាតាបិតាសិស្ស ដើម្បីជួយខ្ចីសម្ភារៈអំណានជួយកូននៅផ្ទះផងដែរ។ ជាទូទៅ ការរំពឹងទុករបស់អ្នកគ្រូ/លោកគ្រូ ដែលអនុវត្តតាមសៀវភៅស្តង់ដាអំណានថាអាចនឹងជួយចំនួនសិស្សដែលមានតម្រូវការរៀនបន្ថែម “ខ្សោយ” ឱ្យថយចុះពីមួយដំណាក់ទៅមួយដំណាក់ ដោយនៅទីបំផុតសិស្សតិចជាង ១០% ប៉ុណ្ណោះដែលកំពុងតែជួបការលំបាកក្នុងការអានភាសាខ្មែរតាមកម្រិតថ្នាក់នីមួយៗ។
លទ្ធផល
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ