បច្ចុប្បន្នភាពគម្រោង
គម្រោងពង្រឹងគុណភាពអប់រំសម្រាប់កុមារក្រៅសាលានៅភូមិភាគឦសានក្នុងប្រទេសកម្ពុជា (EQUAL)
គម្រោងអនុវត្តនៅសាលារៀនគោលដៅចំនួន ១៥ ស្ថិតក្នុងស្រុកចំនួន២នៅជាប់ព្រំដែនវៀតណាម ក្នុងខេត្តរតនគិរី។ ក្នុងចំណាមសាលារៀនដែលទទួលបានការគាំទ្រ ទាំងនេះ មានសាលាបឋមសិក្សាចំនួន ១៣ និងអនុវិទ្យា ល័យចំនួន ២។ ការប្រតិបត្តិគម្រោងនឹងចូលរួមដោះស្រាយបញ្ហាប្រឈមដែលទាក់ទងនឹងគុណភាពអប់រំបរិយាបន្ន ជាពិសេសកុមារី ក្រុមងាយរងគ្រោះ កុមារជនជាតិដើមភាគតិច និងកុមារក្នុងគ្រួសារក្រីក្រ។ ការចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាទូទាំងខេត្តបានធ្លាក់ចុះ ៣% ចាប់តាំងពីឆ្នាំ២០១៨មក ហើយអត្រាឆ្លងភូមិសិក្សាពីបឋមសិក្សាទៅមធ្យមសិក្សារបស់សិស្សប្រុស និងសិស្សស្រី ក៏កំពុងធ្លាក់ចុះផងដែរ។ ដោយសារតែសាលារៀនបិទទ្វារមានរយៈពេលយូរ កុមារក្រៅសាលាបានកើនឡើងពី ១% ទៅ ៩% នាពេលបច្ចុប្បន្ននេះ បើយោងតាមស្ថិតិរបស់រដ្ឋាភិបាល ចំណែកឯអត្រាបោះបង់ការសិក្សាក្នុងចំណោមក្មេងស្រីនៅកម្រិតមធ្យមសិក្សាបឋមភូមិបានកើនឡើងជិតពីរដង គឺពី ១២% ទៅ ២១%។
គោលបំណង
- គុណភាពអប់រំ និងការចូលរួមនៅកម្រិតនៃការអប់រំជា មូលដ្ឋានកើនឡើងក្នុងចំណោមក្រុមងាយរងគ្រោះ ដូចជា កុមារី ក្រុមជនជាតិភាគតិច ជនពិការ និងជនក្រីក្រ”។
- កុមារនៅក្រៅសាលា និងកុមារជនជាតិភាគតិចក្នុងខេត្តរតនគិរី មានឱកាសបំពេញសិទ្ធិក្នុងការអប់រំនៅបឋមសិក្សា និងបន្តទៅអនុវិទ្យាល័យដោយរលូន តាមរយៈការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងផ្លាស់ប្តូរបែបយេនឌ័រ។
យុទ្ធសាស្ត្រសំខាន់ៗ
- ស្វែងយល់ពីរបៀបដែលបទដ្ឋានយេនឌ័រមានឥទ្ធិពលលើកុមារក្នុងដំណើរជីវិតរបស់ពួកគេ។ ដោយយកចិត្តទុកដាក់ជាក់លាក់ចំពោះប្រពៃណី និងវប្បធម៌ក្នុងតំបន់គោលដៅ។
- ពង្រឹងទីភ្នាក់ងាររបស់ក្មេងស្រី និងស្ត្រីវ័យក្មេង ដោយធ្វើការដើម្បីផ្តល់សិទ្ធិអំណាចដល់ក្មេងស្រី និងក្មេងប្រុសតាមរយៈការផ្តល់នូវឧបករណ៍អនុវត្តជាក់ស្តែង ដើម្បីធ្វើការសំរេចចិត្តប្រកបដោយការយល់ដឹងច្រើននាពេលអនាគតរបស់ពួកគេ។
- ជំរុញបរិយាកាសអំណោយផល (រួមទាំងគោលនយោបាយ) ដែលភាគីពាក់ព័ន្ធទាំងអស់ធ្វើការរួមគ្នាដើម្បីគាំទ្រកុមារ និង យុវជនក្នុងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រ។
សកម្មភាព១.១៖ បង្កើនលទ្ធភាពទទួលបានការអប់រំផ្លូវការទាំងនៅកម្រិតបឋមសិក្សា និងកម្រិតអនុវិទ្យាល័យ សម្រាប់កុមារក្នុងស្ថានភាពលំបាក (ឧ. ពិការ) និង/ឬ លើសអាយុចូលរៀន កុមារមានទំនោរបោះបង់ការសិក្សា រួមទាំងក្មេងស្រីវ័យជំទង់។
សកម្មភាព១.២៖ កាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុដែលជាបញ្ហារារាំងដល់គ្រួសារដែលបានជ្រើសរើស ដើម្បីឲ្យពួកគាត់បញ្ជូនកូនៗ ជាពិសេសក្មេងស្រីទៅរៀននៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ។
សកម្មភាព១.៣៖ បង្កើនការយល់ដឹង និងលទ្ធភាពទទួលបានសេវាសម្រាប់សិទ្ធិខាងផ្លូវភេទនិងសុខភាពបន្តពូជក្នុងចំណោមក្មេងស្រី និងក្មេងប្រុសជំទង់។
សកម្មភាព២.១៖ កុមារីនិងកុមារាទទួលបានការអប់រំប្រកបដោយគុណភាព ដែលឆ្លើយតបទៅនឹងតម្រូវការ និងសិទ្ធិរបស់ពួកគេ។
សកម្មភាព២.២៖ បង្កើនសមត្ថភាពអំណាន និងសំណេរដល់សិស្សានុសិស្ស។
សកម្មភាព៣.១៖ ក្មេងស្រី ក្មេងប្រុស អ្នកដឹកនាំ រួមទាំងសមាជិកសហគមន៍ និងមន្ត្រីរដ្ឋាភិបាលមានអាកប្បកិរិយាវិជ្ជមានចំពោះសិទ្ធិកុមារី និងជាពិសេសការអប់រំរបស់កុមារី។
សកម្មភាព៤.១៖ បង្កើនការគាំទ្រពីរដ្ឋាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រដល់ការចូលរួមផ្នែកអប់រំរបស់ក្មេងស្រីជំទង់ កុមារ និងយុវជន ក្រៅសាលា (ឧ. បរិយាកាស និងដំណើរការសិក្សា ខ្លឹមសារ/កម្មវិធីសិក្សា គោលនយោ បាយ ។ល។)។
គោលដៅ និងអ្នកទទួលផលៈ
- សាលាបឋមសិក្សាចំនួន១៣
- អនុវិទ្យាល័យចំនួន ២
- គ្រូបង្រៀនចំនួន ១១២នាក់ (ស្រី៤៩នាក់)
- កុមារចំនួន ៣ ៣៩៣នាក់ (កុមារី៣៨%)
- យុវជនចំនួន ១ ៣៨៩នាក់ (ស្រី៥១%)
- ក្មេងក្រៅសាលាកំណត់អត្តសញ្ញាណ (ស្រី៥០%)
- ឪពុមម្តាយចំនួ ៨ ១៦០នាក់។
តំបន់គោលដៅៈ ស្រុកបកែវ ខេត្តរនគិរី
កម្មវិធីនេះប្រតិបត្តិដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប)។ ទស្សនៈនៅក្នុងព្រឹត្តិបត្រនេះមិនប៉ះពាល់ទៅនឹងទស្សនៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាទេ។
គាំទ្រហិរញ្ញប្បទានដោយៈ
អង្គការផ្លែនអន្តរជាតិ
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ