គម្រោងសកម្មភាពសំខាន់ៗ
ច្រើនឆ្នាំកន្លងមកនេះ អង្គការ ខេប បានប្តូរយុទ្ធសាស្រ្តពីការផ្តោតលើការអប់រំនៅថ្នាក់បឋមសិក្សានៅក្នុងខេត្តកំពង់ចាម ដោយបានពង្រីកសេវាកម្មអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សានៅក្នុងចំនួន ១៤ខេត្ត ។ ដើម្បីធ្វើឱ្យគម្រោងមាននិរន្តរភាព ក្រុមការងារគម្រោងអង្គការ ខេប បានធ្វើការពិបាកៗដើម្បីសម្របសម្រួលឲ្យមានការចូលរួមខ្លាំងក្លាពីសហគមន៍ ។
សកម្មភាពសំខាន់ៗរបស់ខេបរួមមាន៖
- អំណានថ្នាក់ដំបូង
- ការអភិវឌ្ឍសាលារៀនជំនាន់ថ្មី (NGS)/សាលាធម្មនុញ (Charter School)
- ការអប់រំបញ្ចូលគ្នា កម្មវិធីអប់រំសហគមន៍ និងការចូលរួម
- ទំនាក់ទំនងព័ត៌មានវិទ្យា និងឧបករណ៍បច្ចេកវិទ្យា (ICT) និងសូវែរដើម្បីលើកកម្ពស់លទ្ធផលសិក្សា
- ការស្រាវជ្រាវផ្នែកអប់រំ និងការអភិវឌ្ឍគោលនយោបាយអប់រំថ្នាក់ជាតិ
- ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសាលា និងគ្រូបង្រៀន
- ការធ្វើផែនការកម្មវិធី និងការផ្តល់ដល់កម្រិតបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា
- អាហារូបករណ៍ផ្នែកវិជ្ជាជីវៈ រួមមាន៖ អាជីពស្ទែម (វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)
- ការអភិវឌ្ឍយុវជន និងការអប់រំបំណិនជីវិត
អង្គការ ខេប បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយរដ្ឋាភិបាលនៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ។ ទំនាក់ទំនងការងារជាមួយនឹងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គឺជាការងារផ្លូវការមួយ និងបានចុះហត្ថលេខាលើអនុសារនៈយោគយល់រួមគ្នា ដែលអនុសារណៈនេះតែងតែបានធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាព ។
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ