អតីតភាពគម្រោង
គម្រោង អប់រំកុមារ (EAC)
សេចក្តីពិពណ៌នាគម្រោង
គម្រោង អប់រំកុមារ គឺជាសម្ព័ន្ធគម្រោងមួយមានចំនួន១៧អង្គការ ដែលគាំទ្រថវិកាដោយមូលនិធិអប់រំកុមារពីប្រទេសកាតា (Qatar) ហើយសម្របសម្រួលដោយ Aide et Action។ គម្រោងផ្តោតចម្បងលើការប្រមូលកុមារក្រៅសាលាចូលរៀន ដែលបែងចែកជា៥ក្រុម៖ (I) ក្រុមផ្តោតលើកុមារពិការ (II) ក្រុមផ្តោតលើកុមារជនជាតិភាគតិច (III) ក្រុមផ្តោតលើកុមារនៅតំបន់ដាច់ស្រយាល (IV) ក្រុមផ្តោតលើកុមារអនាថាតាមចិញ្ចើមផ្លូវក្នុងទីប្រជុំជន និង (V) ក្រុមផ្តោតលើលើកុមារលើស អាយុ។ អង្គការ ខេប អនុវត្តគម្រោងនេះផ្តោតលើក្រុមកុមារជនជាតិភាគតិច ជាពិសេស ជនជាតិចាម និងកុលសម្ព័ន្ធនៅតាមភ្នំក្នុងខេត្តក្រចេះ។ គម្រោងផ្តោតលើ វិស័យសំខាន់ៗចំនួន៤គឺ៖
- បង្កភាពងាយស្រួលចូលសាលាៈ បង្កឱកាសដល់កុមារក្រៅសាលាក្នុងតំបន់ គោលដៅរបស់គម្រោងឱ្យទទួលបានការអប់រំក្នុងប្រព័ន្ធរដ្ឋ និងរក្សាពួកគេឱ្យនៅគង់វង្ស។
- គុណភាព និងប្រសិទ្ធភាពការអប់រំៈ បង្កើនគុណភាពអប់រំ និងផ្តល់ការអប់រំដែលមានការពាក់ព័ន្ធទៅនឹងការរស់នៅដើម្បីទប់ស្កាត់ការបោះបង់ការសិក្សា ហើយធានាថា កុមារទទួលការអប់រំប្រកបដោយស្តង់ដា។
- ការកសាងសមត្ថភាពអ្នកពាក់ព័ន្ធៈ អភិវឌ្ឍសមត្ថភាពអ្នកពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជា៖ ក្រុមបណ្តុះបណ្តាល និងត្រួតពិនិត្យ (DTMTs) គណៈកម្មការទ្រទ្រង់សាលារៀន និងដើម្បីកែលម្អរដ្ឋបាលសាលារៀន។
- ការស្រាវជ្រាវ និងការតស៊ូមតិៈ ដោះស្រាយកត្តាកង្វះគ្រូក្នុងប្រព័ន្ថអប់រំ ដែលរារាំងការចូលរៀន ដូចជា ការកង្វះគ្រូ និងសាលាមិនគ្រប់កម្រិត។ល។
គោលបំណងសកល
គោលបំណងសំខាន់របស់គម្រោង អប់រំកុមារ (EAC) គឺដើម្បីផ្តល់នូវការអប់រំបរិយាបណ្ណនៃប្រព័ន្ធអប់រំកម្ពុជាដែលបំពេញបំណងដល់កុមារក្រប់រូប រួមមាន៖ កុមារក្រៅសាលា កុមារពិការ កុមារជនជតិភាគតិច កុមារលើសអាយុ កុមាររស់នៅតំបន់ជនបទដាច់ស្រយ៉ាល និងកុមារអនាថារស់នៅតាមចិញ្ចើមថ្នល់ក្នុងទីប្រជុំជន។
សកម្មភាពសំខាន់ៗ
- កសាងអាគារឆ្លងកាត់/ជ្រើសរើសគ្រូសហគមន៍ ដើម្បីប្រាកដថា មានគ្រូបង្រៀន
- ផែនទីសិក្សា និងផ្តល់អាហារូបករណ៍សមម្រាប់សិស្សក្រីក្រ/សិស្សក្រៅសាលា
- ធានាថា គ្រូមានបច្ចេកទេស វិធីសាស្រ្តដើម្បីផ្លាស់ប្តូរក្នុងការអនុវត្តន៍សកម្មភាពបង្រៀននៅក្នុងថ្នាក់រៀនរបស់ពួកគេ
- កម្មវិធីបំណិនជីវិតដែលផ្សាភ្ជាប់នឹងស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋាន។
- ពាក់ព័ន្ធមានជំនាញក្នុងការគ្រប់គ្រង និងថវិកាប្រកប ដោយប្រសិទ្ធភាព។
- បណ្តុះបណ្តាល និងត្រួតពិនិត្យ ( តាមដាន និងធ្វើរបាយការណ៍ស្តីពីដំណើរការមូលដ្ឋាននៅសាលារៀនជាប្រចាំ។
ក្រុមគោលដៅ
សិិស្សរៀនចាប់ពីថ្នាក់ទី១ ដល់ទី៦ នៅបឋមសិក្សាគោលដៅចំនួន៤០សាលា ក្នុងស្រុកចំនួន២ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។
គម្រោង EAC ត្រូវបានឧបត្ថម្ភដោយ
អង្គការ Educate A Child:
- អង្គការមូលនិធិ Qatar
- អង្គការ Aide et Action (AeA)
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ