អតីតភាពគម្រោង
របៀបនៃការរៀន
ចំណូលចិត្តផ្សេងៗទាក់ទងនឹងការរៀនរបស់សិស្ស |
ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស |
របៀបរៀនតាមការប្រើកាយវិការ ឬចលនា សិស្សដែលមានរបៀបរៀនតាមការប្រើកាយវិការ ឬចលនា អាចរៀនបានយ៉ាងពូកែ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀនពាក់ព័ន្ធនឹងការធ្វើសកម្មភាព ដូចជា៖ ការរំកិល ឬកាន់វត្ថុដែលត្រូវរៀននោះតែម្តង។ ពួកគេចូលចិត្តស្រាវជ្រាវ រៀន ឬធ្វើ នូវសកម្មភាពទាំងឡាយណាដែលភាគច្រើនធ្វើនៅខាងក្រៅថ្នាក់ ដោយជារឿយៗមានដូចជា៖ កីឡា និងការសម្តែងសិល្បៈ។ ភាគច្រើនពួកគេតែងបញ្ចេញអារម្មណ៍របស់ខ្លួនមកក្រៅតាមរយៈកាយវិការតែម្តង ដូចជាការអោបថើប ឬការវាយតប់។ ក្រៅពីនេះ ពួកគេចូលចិត្តរៀននូវជំនាញថ្មីៗដោយខ្លួនឯងជាងទទួលការណែនាំ ឬបង្ហាញពីអ្នកដទៃ។ ពួកគេលំបាកទ្រាំទ្រក្នុងការអង្គុយយូរមួយកន្លែងហើយប្រឹងប្រែងអាន និងប្រកប។ |
|
របៀបរៀនតាមរយៈការមើល សិស្សដែលមានរបៀបរៀនតាមការមើល អាចរៀនបានយ៉ាងល្អ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀនបង្ហាញឱ្យឃើញនៅពីមុខពួកគេតែម្តង ហើយរូបភាពទាំងនោះត្រូវបានរក្សាទុកក្នុងខួរក្បាលតែម្តង។ ពួកគេជារឿយៗចូលចិត្តអានហើយសរសេរអក្សរស្អាត។ ពួកគេក៏ជាអ្នកដែលចូលចិត្តស្វែងយល់ពីឬសគល់នៃបញ្ហា រៀបចំចាត់ចែងច្បាស់លាស់ និងមានចំណាប់អារម្មណ៍ខ្លាំងលើពណ៌ ឬទ្រង់ទ្រាយវត្ថុផ្សេងៗ។ ពួកគេតែងជួបការលំបាកពេលគ្រូប្រាប់ការណែនាំផ្ទាល់មាត់ និងងាយទទួលការរំខានពីសំឡេងផ្សេងៗ។ ពួកគេចំណាំមុខអ្នកដែលគេស្គាល់ជាងឈ្មោះ។ ពួកគេចូលចិត្តសម្លឹងមើលភ្នែកដៃគូសន្ទនាដើម្បីពង្រឹងការផ្តោតអារម្មណ៍។ |
|
របៀបរៀនតាមរយៈការនិយាយ និងស្តាប់ ភាសានិយាយគឺជាទម្រង់បឋមសម្រាប់ផ្លាស់ប្តូរព័ត៌មានសម្រាប់សិស្សដែលមានរបៀបរៀនតាមរយៈការនិយាយ និងស្តាប់។ ពួកគេអាចរៀនបានល្អ និងឆាប់រហ័សតាមរយៈការស្តាប់ និងការនិយាយ។ ពួកគេតែងតែនិយាយច្រើនជាងមនុស្សទូទៅ រស់រាយរាក់ទាក់ ចូលចិត្តស្តាប់រឿងនិទាន និងរឿងកំប្លែង យល់ដឹងមេរៀនតាមរយៈការពន្យល់ផ្ទាល់មាត់ទៅកាន់ពួកគេ។ ពួកគេភាគច្រើនមានទំនោរទៅលើសកម្មភាពតន្ត្រី និងសិស្បៈ ប៉ុន្តែអានយឺត លំបាកក្នុងការសរសេរ និងយល់ដឹងការណែនាំតាមការសរសេរការពន្យល់។ ពួកគេពុំអាចនៅស្ងៀមស្ងាត់បានយូរ។ ពួកគេចាំឈ្មោះ និងសំឡេងអ្នកដែលគេជូបបានយ៉ាងល្អ តែពុំសូវចាំមុខមាត់នោះឡើយ។ ពួកគេជារឿយៗចូលចិត្តច្រៀង និងអានខ្សិបៗទៅកាន់ខ្លួនឯង។ |
|
របៀបនៃការរៀនខាងលើត្រូវបានប្រើប្រាស់ទាំងអស់សម្រាប់បុគ្គលគ្រប់រូប ហើយចិត្តវិទូក៏បានយល់ស្របដែថាស្ទើរតែគ្មានបុគ្គលណាម្នាក់ដែលមានរបៀបរៀនតែមួយប្រភេទនោះទេ។ ក៏ប៉ុន្តែពួកគេអាចមានទំនោរទៅកាន់របៀបរៀនមួយប្រភេទខ្ពស់ជាងគេទាំងអស់ដែលជួយឱ្យការរៀនរបស់គេកាន់តែប្រសើរ ហើយគេក៏អាចប្រើរបៀបនៃការរៀនមួយផ្សេងទៀតដើម្បីជាជំនួយផងដែរ។ ឧទារហណ៍៖ សិស្សម្នាក់មានរបៀបនៃការរៀនតាមការមើលជាចម្បង ហើយក៏មានជំនាញខ្លះពាក់ព័ន្ធនឹងរបៀបនៃការៀនតាមរយៈការនិយាយ និងស្តាប់ ប៉ុន្តែពុំមានរបៀបនៃការរៀនតាមរយៈការប្រើកាយវិការ ឬចលនា។
បន្ថែមពីនេះ ចិត្តវិទូបានបញ្ជាក់ថាសម្រាប់សិស្សតូចៗ(ថ្នាក់ទី១ ដល់ថ្នាក់ទី៣) ភាគច្រើនមានទំនោរលើរបៀបរៀនតាមរយៈការប្រើកាយវិការ ឬចលនាជាចម្បង ហើយរបៀបនៃការរៀនផ្សេងៗទៀតនិងត្រូវអភិវឌ្ឍន៍ឬកើតឡើងតាមក្រោយនៅពេលការអប់រំរបស់ពួកគេកាន់តែច្បាស់លាស់ឡើង។
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ