អតីតភាពគម្រោង
គម្រោង ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀន (SML)
សេចក្តីពិពណ៌នាគម្រោងៈ
គោលបំណង
គោលបំណងគម្រោងគឺ “សាលាគោលដៅទាំងអស់ទទួលបានការរីកចម្រើន ផ្នែកសាលាកុមារមេត្រី ដោយសារការដឹកនាំ និងគ្រប់គ្រងកាន់តែប្រសើរឡើងរបស់នាយកសាលារៀន”។ វត្ថុបំណងគម្រោងរួមមាន៖
- លើកកម្ពស់បំណិនបច្ចេកទេសដល់សមាជិក ក្រុមបំប៉ន និង ពិនិត្យតាមដានថ្នាក់ស្រុក (DTMT) ដើម្បីគាំទ្របន្ដដល់គណៈគ្រប់គ្រងសាលារៀនទាំង១១ ។
- កែលម្អសមត្ថភាពគណៈគ្រប់គ្រងសាលារៀនតាមរយៈផ្ដល់ការបំប៉នពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រង
- កែលម្អបរិស្ថានសាលាកុមារមេត្រីដោយពង្រឹងសមត្ថភាពគណៈគ្រប់គ្រងសាលារៀន និងការផ្ដល់អំណោយអភិវឌ្ឍសាលារៀន ។
- កសាងសមត្ថភាពគណៈកម្មការទ្រទ្រង់សាលារៀនតាមរយៈជំរុញការចូលរួម ការពិនិត្យតាមដាន និងការគ្រប់គ្រងធនធានក្នុងសាលារៀន ។
ក្រុមគោលដៅ
- ១១សាលារៀន ក្នុងស្រុកឆ្លូង ខេត្តក្រចេះ
- សិស្សសរុបចំនួន ៣៦៥៧ នាក់ (ស្រី១៨៥៤នាក់) ចាប់ពីថ្នាក់ទី១ ដល់ទី៦
- អ្នកអនុវត្តផ្ទាល់មានចំនួន ១៩៤នាក់ (ស្រី ៧៩នាក់)
- គម្រោងចាប់ផ្ដើមពីថ្ងៃទី០១ សីហា ២០១៥ ដល់ ថ្ងៃទី ៣០មិថុនា ឆ្នាំ២០១៨
សកម្មភាពសំខាន់ៗ៖
- បំប៉នបំណិនបច្ចេកទេស ភាពដឹកនាំ និងគ្រប់គ្រងដលក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ស្រុក (DTMT)
- ធ្វើទស្សនកិច្ចគាំទ្របច្ចេកទេសដល់សាលារៀនដោយក្រុមDTMT
- ផ្ដល់ការបំប៉នភាពដឹកនាំ និងគ្រប់គ្រងដល់គណៈគ្រប់គ្រងសាលារៀន ពីបុគ្គលិកគម្រោង និងក្រុម DTMT
- រៀបចំទស្សនកិច្ចទៅសាលាកុមារមេត្រីគំរូដល់គណៈគ្រប់គ្រងសាលារៀន និងក្រុមDTMT
- សម្របសម្រួល និងដឹកនាំការប្រជុំបច្ចេកទេសកម្រងដល់គ្រូបង្រៀន ដោយផ្ដោតលើបំណិនបង្រៀន និងការផលិតសម្ភារៈសិក្សា
- បង្កើតផែនការអភិវិឌ្ឍសាលារៀនដោយប្រាស់កញ្ចប់អំណោយដែលបានផ្ដល់ជូន
- ផ្ដល់ការកសាងសមត្ថភាពគណៈកម្មការទ្រទ្រង់សាលារៀនអំពីតួនាទី និងភារកិច្ច គោលនយោបាយអប់រំ ការស្វែងរកការគាំទ្រ និងការចូលរួមពីសហគមន៍
- ធ្វើការវាយតម្លៃ (ទិន្នន័យមូលដ្ឋាន ទិន្នន័យពាក់កណ្ដាលគម្រោង និងទិន្នន័យចុងក្រោយ ) ដល់គណៈគ្រប់គ្រងសាលារៀនក្នុងកំឡុងពេលអនុវត្តគម្រោង
ឧបត្ថម្ភដោយ
អង្គការឆាលហ្វានកម្ពុជា
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ