បច្ចុប្បន្នភាពគម្រោង
គម្រោងសម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED)
ប្រវត្តិគម្រោង/សេចក្តីសង្ខេប
គម្រោង សម្ព័ន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) គឺជាគម្រោងសម្ពន្ធ័ដែលដឹកនាំប្រតិបត្តិរយៈពេល ៤ឆ្នាំ ដោយអង្គការ Aide et Action (AEA) និងដៃគូ ដូចជា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប/KAPE) សមាគមបណ្តុះកុមារ (BK) អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) អង្គការហេហ្វើអន្តរជាតិ (HI) អង្គការ Impact Hub (IH) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិច (PATA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន (NLC) សមាគមទាំងបួនស្រុក រាជធានី ឃុំ និងសង្កាត់ (AMDCS) អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីអភិរក្សជលផល (CCF) អង្គការសង្គមស៊ីវិលចំនួន ២០ស្ថាប័នដទៃទៀត និងវិស័យឯកជន / សហគ្រាសសង្គមចំនួន ១៧ស្ថាប័ន។
គម្រោង CO-SAVED ត្រូវបានបង្កើតឡើងជាគំរូប្រកបដោយនវានុវត្តន៍ និងការអភិវឌ្ឍ និងកំណើនប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យមានភាពជាដៃគូរវាងវិស័យឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល ដើម្បីជំរុញដំណើរវឌ្ឍភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព។
គម្រោង CO-SAVED ប្រើប្រាស់វិធីសាស្រ្តពហុភាគីពាក់ព័ន្ធនិងផ្តោតលើប្រធានបទពង្រីកបន្ត ដែលនឹងផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋកម្ពុជានៅក្នុងសហគមន៍តំបន់ឆ្នេរ ដើម្បីបង្កើតភាពជាដៃគូយូរអង្វែងសម្រាប់កំណើនសេដ្ឋកិច្ចបៃតង ព្រមទាំងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងជីវភាពរស់នៅប្រកបដោយនិរន្តរភាព។
គោលដៅគម្រោងៈ
សហគមន៍នេសាទក្នុងតំបន់ធ្នេរសមុទ្រប្រែក្លាយមានភាពរសរវើកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានប្រកបដោយចេរភាព ពង្រឹងនូវការផ្តល់សេវាកម្ម និងអភិវឌ្ឍបៃតង សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងវិសមភាព។
- ដើម្បីអភិវឌ្ឍសមត្ថភាព និងពង្រឹងភាពដៃគូ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន។
- ពង្រឹងនូវការផ្តល់សេវា អប់រំ និងការទទួលបានសេវាទឹកស្អាត និងអនាម័យ។ ពង្រឹងការផ្តល់ឱកាសសម្រាប់ការប្រកបមុខរបប ចិញ្ចឹមជីវិត និងការអភិរក្សបរិស្ថាន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ចនៅមួលដ្ឋាន។
លទ្ធផលគម្រោង ២:
សហគមន៍នៃគម្រោង CO-SAVED ទទួលបានអត្ថប្រយោជន៍ពីការបង្កើនឱកាសសិក្សាសម្រាប់កុមារ និងលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យ។
លទ្ធផលមធ្យមៈ
ការពង្រឹងគុណភាព និងលទ្ធភាពទទួលបានការអប់រំ គឺបង្កើនបានការចុះឈ្មោះចូលរៀន និងការរក្សាកុមារចូលរៀននៅសាលារៀនរបស់គម្រោង (CO-SAVED)។
សកម្មភាពសំខាន់ៗ:
១. ប្រព័ន្ធអប់រំកុមារតូចបង្កើនឱកាសសិក្សាដល់កុមារ។ គម្រោងធ្វើសកម្មភាពសំខាន់ៗផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សាលាមត្តេយ្យសហគមន៍ដូចខាងក្រោម៖
- គាំទ្រគ្រូមត្តេយ្យសិក្សាដើម្បីធ្វើការវាយតម្លៃការសិក្សាសម្រាប់កុមារអាយុ ៥ឆ្នាំ
- ស្តារឡើងវិញនូវមត្តេយ្យសហគមន៍ (CPS) ចំនួន ៣០សាលា និងកសាងថ្មីចំនួន ២០សាលា
- ធ្វើការជ្រើសរើស និងផ្តល់វគ្គបណ្តុះបណ្តាលដល់គ្រូមត្តេយ្យសហគមន៍
- បើកដំណើរការឡើងវិញ / បង្កើតគណៈកម្មការសម្រាប់គ្រប់គ្រងសាលាមត្តេយ្យ និងផ្តល់ការកសាងសមត្ថភាព
- ធ្វើឱ្យដំណើរការសកម្មភាពឡើងវិញនូវ / បង្កើតក្រុមឪពុកម្តាយ និងអ្នកថែទាំ
- ផ្តល់ និងគាំទ្រដល់សាលាមត្តេយ្យសិក្សា ដើម្បីផលិតសម្ភារសិក្សាតាមកម្មវិធីអភិឌ្ឍ និងគាំពារកុមារតូច (ECCD) សម្រាប់កុមារ
- ប្រតិបត្តិកម្មវិធីផ្តល់ស្បៀងអាហារនៅសាលារៀនគោលដៅ
- គាំទ្រសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីឆ្លើយតបនឹងស្តង់ដាគុណវុឌ្ឍថ្នាក់ជាតិ។
២. លើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សសាលាកូនអ្នកនេសាទនៅក្នុងគម្រោង CO-SAVED ដោយធ្វើសកម្មភាពសំខាន់ៗបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សារបស់កុមារថ្នាក់បឋមសិក្សានៅក្នុងតំបន់គម្រោង CO-SAVED ដូចខាងក្រោម៖
- រៀបចំទិន្នន័យតាមដានកុមារ/យុវជនដែលមានហានិភ័យ
- ផ្តល់អាហារូបករណ៍ដល់សិស្សក្រៅសាលារៀន
- ផ្តល់ការគាំទ្របដិភាគសម្រាប់កុមារក្រៅសាលារៀន
- សាងសង់បន្ទប់រៀនថ្មីចំនួន ៣០ សម្រាប់សាលារៀនមិនពេញលក្ខណៈ និងស្តារឡើងវិញនូវបន្ទប់រៀនដែលមានស្រាប់ចំនួន ៦០បន្ទប់។
- ប្រតិបត្តិវិធានការសាលារៀនកុមារមេត្រី និងបង្កើតផែនការគ្រប់គ្រងសាលារៀន
- ឧបត្ថម្ភសកម្មភាពអប់រំក្រៅប្រព័ន្ធដល់កុមារបឋម
- បង្កើត និង/ឬពង្រីកកម្មវិធីសិក្សាបន្ថែម / ឬបញ្ចូលកម្មវិធីសិក្សាជាថ្មី។
៣. បង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សាសម្រាប់សិស្សអនុវិទ្យាល័យនៅក្នុងតំបន់គម្រោង CO-SAVED ដោយគម្រោងធ្វើសកម្មភាពដូចខាងក្រោម៖
- រៀបចំប្រព័ន្ធឆ្លើយតបរហ័សដើម្បីការពារការបោះបង់ការសិក្សា
- ផ្តល់អាហារូបករណ៍ដល់យុវជនដែលមានហានិភ័យ
- ផ្តល់ការគាំទ្របដិភាគ និងប្រឹក្សាយោបល់ដល់យុវជនដែលមានហានិភ័យ
- ផ្តល់វគ្គសិក្សាដល់សិស្សថ្នាក់បឋមសិក្សាដើម្បីធានាការផ្លាស់ប្តូរ
- អនុវត្តកម្មវិធីបំណិនជីវិតបៃតងនៅតាមសាលារៀន
- បង្កើត និងប្រើប្រាស់កម្មវិធីប្រឹក្សាយោបល់ថ្មីតាមអេឡិចត្រូនិក (កម្មវិធីត្រីវិស័យ / Trey Visay Compass)។
ក្រុមគោលដៅៈ
សរុបៈ សិស្សចំនួន ១៧០៤៣នាក់
- សាលាមត្តេយ្យៈ សិស្សចំនួន ២៦២២នាក់
- សាលាបឋមសិក្សា៖ សិស្សចំនួន ១១៤៧១នាក់
- អនុវិទ្យាល័យៈ សិស្សចំនួន ២៩៥០នាក់
តំបន់គោលដៅៈ
ខេត្តកំពត មានស្រុកចំនួន ២ និងឃុំចំនួន ១០
ឃុំចំនួន ៦ នៅក្នុងស្រុកកំពង់ត្រាច៖
- ព្រែកក្រឹស
- ឬស្សីស្រុកខាងកើត
- ឬស្សីស្រុកខាងលិច
- ស្វាយទងខាងជើង
- ស្វាយទងខាងត្បូង
- បឹងសាលាខាងត្បូង
ឃុំចំនួន ៤ ក្នុងស្រុកទឹកឈូ៖
- កូនសត្វ
- ត្រពាំងព្រីង
- ត្រពាំងសង្កែ
- ជ្រុំគ្រៀល
ក្រុងបូកគោ សង្កាត់ ចំនួន ៣ នៅក្រុងបូកគោ
- ព្រែកត្នោត
- បឹងទូក
- កោះតូច
សាលាគោលដៅៈ
សាលាគោដៅសរុប ចំនួន ៨៦គឺ៖
- សាលាមត្តេយ្យសហគមន័ ចំនួន ២៦
- សាលាបឋមសិក្សា ចំនួន ៤៥
- សាលាអនុវិទ្យាល័យចំនួន ១៣
- សាលាវិទ្យាល័យចំនួន ២
កាលបរិច្ឆេទចាប់ផ្តើមៈ |
ខែមករា ឆ្នាំ២០២១ |
កាលបរិច្ឆេទបិទបញ្ចប់ៈ |
ខែធ្នូ ឆ្នាំ២០២៤ |
សហអង្គការដៃគូៈ
- សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកំពត
- សមាគមបណ្តុះកុមារ (BK): https://www.bandoskomar.org/
- អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA): https://www.bsda-cambodia.org/
- សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA): http://www.cwa.org.kh/
- អង្គការសម្ព័ន្ធភាពកម្ពុជាដើម្បីអភិរក្សជលផល (CCF)
- អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD): https://cocd-cambodia.org/
- សហគ្រាសសង្គម ILEAD
- អង្គការអភិរក្សសមុទ្រនៅកម្ពុជា (MCC)
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP): https://nepcambodia.org/
- ក្រុមហ៊ុន Tropic planer and landscape co. ltd: https://www.tropicplanners.com.sg/the-company
- សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME): https://www.ume.edu.kh/
ឧបត្ថម្ភគាំទ្រហិរញ្ញប្បទានដោយៈ
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ