បច្ចុប្បន្នភាពគម្រោង
វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL)
ដោយទទួលបានហិរញ្ញប្បទានគាំទ្រពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(ខេប)នឹងផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL) ទៅដល់តំណាងអង្គការមិនមែនរដ្ឋាភិបាល(NGOs) អង្គការសង្គមស៊ីវិល(CSOs) និងអង្គការជនមានពិការភាព (OPDs)។ ដោយសារបំណិនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល នៅក្នុងសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ននេះ ពិតជាដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋទាំងអស់ ហើយការផ្តល់វគ្គបណ្តុះបណ្តាលនេះនឹងផ្តោតទៅលើជំនាញចាំបាច់មួយចំនួន ចំណេះដឹង រួមទាំងឧបករណ៍ឌីជីថលសំខាន់ៗជាច្រើនដែលអាចអនុញ្ញាតឱ្យពួកគាត់ប្រើប្រាស់ធនធានដែលមានស្រាប់ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយថ្មីៗ ដើម្បីចូលទៅប្រើប្រាស់ព័ត៌មានដែលពួកគេត្រូវការ បន្តការសិក្សារៀនសូត្រ និងពង្រឹងជំនាញដើម្បីអភិវឌ្ឍផ្ទាល់ខ្លួន និងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។
ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាលនឹងផ្តួចផ្តើមនូវវិធីសាស្ត្រដែលអាចធ្វើទៅបានដើម្បីរួមបញ្ចូលគំនិត MIDL ទៅក្នុងសកម្មភាពគម្រោង ឬកម្មវិធីរបស់ពួកគេ ដើម្បីលើកកម្ពស់ MIDL ដល់អ្នកទទួលផល និងដៃគូអភិវឌ្ឍន៍។ កម្មវិធីបណ្តុះបណ្តាលនឹងត្រូវបានរៀបចំឡើងដាច់ដោយឡែក សម្រាប់អ្នកចូលរួម ឬសិក្ខាកាមផ្សេងៗគ្នា រួមបញ្ជូលទាំងតំណាង ៦០ នាក់មកពីអង្គការជនមានពិការភាព (OPDs) និង តំណាង ១៥ នាក់ មកពីអង្គការមិនមែនរដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិលក្នុងស្រុកដែលធ្វើការលើបញ្ហាសមភាពយេនឌ័រ។
កម្មវិធីបណ្តុះបណ្តាលនេះនឹងស្វែងរកការជំរុញការតភ្ជាប់ប្រកបដោយអត្ថន័យដែលជាគោលដៅសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត និងដោះស្រាយបញ្ហាគម្លាតយេនឌ័រ។ ដូច្នេះ ការបង្កើត និងការអនុវត្តសកម្មភាពបណ្តុះបណ្តាលនឹងស្វែងរកការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថលសម្រាប់ស្ត្រី និងកុមារី ដោយធានាបាននូវតុល្យភាពយេនឌ័រក្នុងការជ្រើសរើសសិក្ខាកាម ក៏ដូចជាគ្រូបណ្តុះបណ្តាល ហើយជាចុងក្រោយអាចជួយផ្តល់ជាគំរូវិជ្ជមានសម្រាប់សិក្ខាកាម។ កម្មវិធីនេះ នឹងគាំទ្រដល់ការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍នៃខ្លឹមសារ MIDL ព្រមទាំងការការពារឯកជនភាពលើអ៊ីនធឺណិតរបស់ស្ត្រី និងក្មេងស្រី។
គោលបំណង
គោលបំណងសំខាន់នៃកម្មវិធី គឺដើម្បី៖
- ផ្តល់ឱ្យអង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដែលកំពុងធ្វើការលើបញ្ហាចម្រុះនូវចំណេះដឹង ធនធាន និងសមត្ថភាពដែលមានស្រាប់ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវជំនាញប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងចំណេះដឹងឌីជីថល ដល់អ្នកទទួលផលរបស់ពួកគេ។
- ផ្តល់ឱ្យអង្គការជនមានពិការភាព (PWD) នូវចំណេះដឹង ធនធាន និងសមត្ថភាពដែលមានស្រាប់ ដើម្បីលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថលទៅដល់ជនមានពិការភាព។
ទទួលហិរញ្ញប្បទានពី
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ