ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលស្តីពី ការថតរូប និងការកាត់តវីដេអូ
Date : 2024-08-15នៅតាមសាលារៀនគោលដៅគម្រោងរបស់អង្គការ ខេប នាពេលបច្ចុប្បន្ន គម្រោងទាំងអស់មានការគាំទ្រខ្លាំង និងតម្រូវឱ្យធ្វើការផ្សព្វផ្សាយទៅកាន់សហគមន៍មូលដ្ឋានទូទាំងប្រទេស និងពិភពលោកបានស្គាល់ និងដឹងឭតាមការបង្ហាញសកម្មភាពជារូបភាព និងវីដេអូ។ ឆ្លើយតបនឹងតម្រូវការនេះ ម្រោងកុមារកម្ពុជារីករាយបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការថតរូប និងកាត់តវីដេអូ ក្រោមការសម្របសម្រួលពីលោក អឿ សាវីន មន្ត្រីទំនាក់ទំនងជាន់ខ្ពស់របស់អង្គការ ខេប។ កម្មវិធីនេះបានរៀបចំធ្វើឡើងនៅសាលាបឋមសិក្សាឈើខ្លឹមក្នុងខេត្តត្បូងឃ្មុំ ដោយមានសិក្ខាកាមសរុបចំនួន២២ នាក់ ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាឈើខ្លឹម លោ និងថ្មទទឹង ក្នុងការស្វែងយល់ពីរបៀបថតរូបភាព និងកាត់តវីដេអូដើម្បីពង្រឹងប្រើប្រាស់រូបភាពក្នុងការផ្សព្វផ្សាយសកម្មភាពអភិវឌ្ឍន៍សាលារៀន។
វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹងដល់សិក្ខាកាមដូចខាងក្រោម៖
-ពង្រឹងអំពីរបៀបកាន់ម៉ាស៊ីនថតរូប និងទូរសព្ទឆ្លាតវៃ ឬថាប្លែតឱ្យបានត្រឹមត្រូវ
-របៀបប្រើប្រាស់មុខងារផ្សេងៗក្នុងម៉ាស៊ីនថតរូប (Camera Digital Function)
-ស្វែងយល់អំពីការចាប់ប្លង់រូបភាព (ពន្លឺ, ផ្ទៃក្រោយរូប, និងចំណុចសំខាន់ៗនៃរូបភា) និងខ្លឹមសារនៃរូបភាពដែលយើងចង់ថត និងផលិតវីដេអូ
-ប្រើប្រាស់កម្មវិធីជំនួយការកែរូបភាពដោយប្រើប្រាស់កម្មវិធី Snapseed
-ចែករំលែកអំពីការប្រើប្រាស់កម្មវិធី CapCut ដើម្បីកាត់តវីដេអូ
-លើកកម្ពស់ការថតរូបសម្រាប់យកទៅប្រើប្រាស់ឱ្យត្រូវនឹងតម្រូវការជាក់ស្តែង ជាពិសេសរបាយការណ៍សាលារៀន និងការពិព័រណ៌ស្នាដៃផ្សេងៗ។
កញ្ញា ហោ កក្កដា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឈើខ្លឹមបានមានប្រសាសន៍ថា "វគ្គបណ្តុះបណ្តាលនេះ ពិតជាល្អណាស់ ពីព្រោះខ្ញុំបានដឹងពី របៀបនៃការចាប់ប្លង់រូបភាពឱ្យបានល្អ ការកាត់តវីដេអូ ជាពិសេសការកែរូបភាពឱ្យបានស្អាត។ ខ្ញុំសូមសំណូមពរដល់គម្រោង សូមឱ្យវគ្គបណ្តុះបណ្តាលនេះលើកក្រោយ មានរយៈពេលវែងជាងនេះ ដើម្បីឱ្យពួកយើងយល់កាន់ច្បាស់ពីការកាត់តវីដេអូ។
សិក្ខាកាមនឹងយកចំណេះដឹងទាំងអស់នេះ ទៅអនុវត្តនៅក្នុងកិច្ចការប្រចាំថ្ងៃ ជាពិសេសការចាប់យកប្លង់ថតរូបភាពល្អៗអំពីសកម្មភាពប្រជុំ សកម្មភាពសិស្សនៅក្នុងថ្នាក់រៀន បរិស្ថានសាលារៀន និងសកម្មភាពបណ្ណាល័យដើម្បីធ្វើការផ្សព្វផ្សាយអំពីសកម្មភាពសាលារៀនជូនដល់សាធារណជន។ ទន្ទឹមនឹងនោះ សិក្ខាកាមក៏បានស្វែងយល់ពីមូលដ្ឋានគ្រឹះអំពីការកាត់តវីដេអូ។ គម្រោងកុមារកម្ពុជារីករាយទទួលបានហិរញ្ញប្បទានពីមូលនិធិគីនចាន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ