ព័ត៌មាន និងព្រឹត្តិការណ៍

និស្សិតអាហារូបករណ៍អង្គការ ខេប បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យនៅប្រទេសថៃ

Date : 2018-08-16
Facebook Twitter Google+ LinkedIn

និស្សិតអាហារូបករណ៍ ចំនួន៨នាក់ (ស្រី៥នាក់) បានទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ លើមុខជំនាញអេឡិចត្រូនិច គណនេយ្យ សណ្ឋាគារ និងសេវាកម្ម និងគីមីអាហារ នៅទីក្រុងបាងកក​ ប្រទេសថៃ នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ម្ចាស់ក្សត្រីសារិនថន។ ពួកគាត់បានទទួលអាហារូបករណ៍ ពីអង្គការខេប ក្រោមជំនួយមូលនិធីពីអង្គការអ៊ុកទ្រី ប្រចាំប្រទេសអូស្រ្តាលី ។

 

សមិទ្ធិផលដ៏ធំធេងនេះ បានជួយដល់យុវជនកម្ពុជា៨នាក់ មកពីគ្រួសារក្រីក្រអាចមានឱកាសទទួលបានការអប់រំកម្រិតខ្ពស់នៅបរទេស ប្រកបដោយវិជ្ជាជីវៈខ្ពស់ និង ក្លាយជាធនធានដ៏សំខាន់ចូលរួមអភិវឌ្ឍន៍ ខ្លួនឯង គ្រួសារ និង​សង្គម។

 

យុវជន អ៊ុន ដារូ សិក្សាផ្នែក សណ្ឋាគារ និងសេវាកម្ម បានបង្ហាញអារម្មណ៍ដ៏រំភើបក្នុងឱកាសទទួលសញ្ញាបត្រថា គាត់ពិតជាមិននឹកស្មានដល់ថាអាចនឹងថ្ងៃនេះ ប្រសិនបើគ្មានការ គាំទ្រ និងលើកទឹកចិត្ត ទាំងស្មារតី និងធនធាន ពី មិត្តភក្តិគ្រួសារ លោកគ្រូ អ្នកគ្រូ ជាពិសេស អង្គការខេប និងម្ចាស់ជំនួយអ៊ុកទ្រី។ វាគឺជាកាដូដ៏ពិសេសក្នុងជីវិតខ្ញុំបាទ ។​

 

ខ្ញុំបាទនឹងធ្វើការ នៅរមណីយដ្ឋានទេសចរណ៍ហាន់ជ័យមួយ ក្នុងខេត្តកំពង់ចាម​ ក្នុងតំណែងជា ប្រធានគ្រប់គ្រងផ្នែកភោជនីយដ្នាន នៅដើមខែ កញ្ញាខាងមុខនេះ ។ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹង និងជំនាញ ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក ទទួលបានគុណភាព ប្រកបដោយក្រមសីលធម៌។ មួយវិញទៀតខ្ញុំបាទនឹងចូលរួមជាសមាជិក អតីតនិស្សិតរៀបចំដោយ អង្គការខេប ដើម្បីរួមចំណែក អភិវឌ្ឃចំណេះដឹងដល់យុវជន និងសិស្សានុសិស្សដែលមានចំណាប់អារម្មណ៍សិក្សាផ្នែក សណ្ឋាគារ និងសេវាកម្មនេះ និងចំណេះដឹងផ្សេងៗ ដូចជាភាពជាអ្នកដឹកនាំ។

 

ខេបពិតជាមានមោទនភាពចំពោះពួកគេទាំង ៨នាក់ដែលបានធ្វើជាគំរូល្អ និងទទួលបានលទ្ធផលល្អក្នុងការសិក្សារយៈពេល ៤ឆ្នាំនៅនោះ ។ ពួកគាត់ទទួលបានការកោតសរសើរ ពីមិត្តភក្តិ និងសាស្រ្តាចារ្យនៅប្រទេសថៃ ។ ពួកគាត់អាចនិយាយ ភាសាថៃបានយ៉ាងស្ទាត់ជំនាញ និងភាសាអង់គ្លេស។

 

ពួកគាត់បានផ្តល់ព័ត៌មានបន្ថែមទៀតថា ពួកគាត់ទាំងអស់គ្នាកំពុងទទួលបានការងារធ្វើគ្រប់គ្នា ក្នុងមុខតំណែងដ៏ល្អផង
ដែរ។ ពួកគាត់អាចរកប្រាក់កំរៃបានជាមធ្យម ៣៥០ដុល្លាក្នុង ១ខែសម្រាប់ប្រាក់ខែដំបូងរបស់គេ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ