ព័ត៌មាន និងព្រឹត្តិការណ៍

សាលាអនុវត្តខេត្តកំពង់ចាមទទួលបានការយកចិត្តទុកដាក់ ច្រើនបន្ទាប់ពីអន្តរាគមន៍អង្គការ ខេប

Date : 2015-02-12
Facebook Twitter Google+ LinkedIn
នៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៥ អង្គការ ខេប បានស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់អនុប្រធានទូតអាមេរិកប្រចាំនៅកម្ពុជា នៅសាលាអនុវត្ត ខេត្តកំពង់ចាម ដែលជាសាលាគោលដៅរបស់អង្គការ ខេប ក្នុងគោល បំណងសិក្សាអំពីភាពរីកចម្រើន និងការផ្លាស់ប្តូរបន្ទាប់ពីមានអន្តរាគមន៍ គម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា (IBEC) គម្រោងសាលា រៀនដៃគូ (BSI) គម្រោងពង្រឹងសិទ្ធិអំណាចយុវជនតាមរយៈការអប់រំ និងពីបណ្តាម្ចាស់ជំនួយដទៃៗទៀតតាមរយៈអន្តរាគមន៍របស់អង្គការ ខេប។

ការផ្លាស់ប្តូររីកចម្រើនទាំងនេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាជាមួយ សាលាអនុវត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលជាលទ្ធផលច្នៃប្រឌិត ត្រូវបានផ្តើមឡើងដោយអង្គការ ខេប។  ទោះបីមានការរីកចម្រើនបែបនេះ ក៏ដោយ ក៏យើងនៅមានបញ្ហាប្រឈមជាច្រើនទៀតដើម្បីជួយដល់កុមារ ឱ្យមានឱកាសបន្តការសិក្សាបានចប់ដល់វិទ្យាល័យ។

ដោយសារមានការចាប់អារម្មណ៍ពីសិស្សដែលជាយុវជនវ័យក្មេងកំពុង សិក្សានៅសាលា លោកស្រីក៏បានជួបសំណេះសំណាល ចែករំលែកនូវ គំនិតថ្មីៗជាមួយយុវជននៅក្នុងគម្រោងពង្រឹងសិទ្ធិអំណាចយុវជនតាម រយៈការអប់រំ និងការតស៊ូមតិរ (EYEA) របស់អង្គការ ខេប។​ លោកស្រី បានមានប្រសាសន៍ថា ការសិក្សានៅសហរដ្ឋអាមេរិកមានតម្លៃខ្ពស់ ណាស់ប្រសិនបើប្រៀបធៀបទៅនឹងការសិក្សារបស់ប្រទេសនៅអាស៊ី។ យុវជនរបស់យើងក៏បានលើកឡើយអំពីផ្នែកបច្ចេកវិទ្យាដែលជាតម្រូវ ការចាំបាច់សម្រាប់ការអប់រំនៅកម្ពុជាបច្ចុប្បន្ន។ 

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូពីស្ថានទូតអាមេរិក បុគ្កលិក លោក គ្រូអ្នកគ្រូ​ នាយកសាលា និងមន្ត្រីអង្គការ ខេប បានចុះទស្សនាសកម្មភាព សិក្សារបស់សិស្ស និងបរិស្ថានសាលារៀន រួមមាន៖  ប្រព័ន្ធគ្រប់គ្រង សាលារៀន អាគារសិក្សា បរិវេណសាលា បន្ទប់ពិសោធន៍ បន្ទប់មុខវិជ្ជា បណ្ណាល័យ សួនជីវៈ បន្គន់ ចានលាងដៃ សួនកុមារ ទីលានបាល់ទះ ការ រចនាថ្នាក់រៀន សម្ភារៈបង្រៀន និងល្បែងសិក្សាទំនើបៗជាច្រើនទៀត។

លោកស្រី Julie Chung អនុប្រធានទូអាមេរិកប្រចាំនៅប្រទេសកម្ពុជា​ មានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដោយបានឃើញកូនសិស្សនៅក្្នុង សាលានេះមានភាពរីកចម្រើន និងមានឥរិយាបទល្អក្នុងការសិក្សា។ លោកស្រីក៏បានលើកឡើងដែលថា សហរដ្ឋអាមេរិកក៏មានគម្រោង អភិវឌ្ឍជាច្រើនដែលបានបញ្ចប់ និងកំពុងបន្តនៅក្នុងប្រទេសកម្ជុជា ជាពិសេស សិស្សកម្ពុជាអាចស្រាវជ្រាវកម្មវិធីអាហារូបករណ៍ទៅរៀន បន្តនៅសហរដ្ឋអាមេរិកតាមរយៈគេហទំព័រ និងទំព័រ Facebook របស់ ស្ថានទូត។ លោកស្រីក៏បានបង្ហើបអំពីគម្រោងថ្មីៗ ដូចជា គម្រោងស្រាវ ជ្រាវដល់អង្គការ ខេប ផងដែរ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ