ព័ត៌មាន និងព្រឹត្តិការណ៍
ហេតុអ្វីបានជាគ្រូបង្រៀនត្រូវស្វែងយល់ពីកម្មវិធីប្រព័ន្ធរំឭកជាមុន?
Date : 2023-07-18គម្រោងបង្កើនភាពងាយស្រួលចូលសាលារៀនតាមរយៈការគាំទ្រពីសហគមន៍(រីក៤/BMZ) បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងមួយស្ដីពី ការប្រើប្រាស់កម្មវិធីប្រព័ន្ធរម្លឹកជាមុនដែលធ្វើឡើងនៅការិយាល័យកណ្តាលខេប ដើម្បីស្វែងរកនូវចំណុចខ្វះខាតអំពីការអនុវត្តកម្មវិធីប្រព័ន្ធរម្លឹកជាមុន ដោយមានសិក្ខាកាមជាបុគ្គលិក និងអ្នកពាក់ព័ន្ធរបស់គម្រោង។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អបន្ថែមលើការប្រើប្រាស់កម្មវិធីប្រព័ន្ធរម្លឹកជាមុន (EWS) ព្រមទាំងរៀបចំផែនការសកម្មភាព និងតាមដានត្រួតពិនិត្យការអនុវត្តប្រព័ន្ធរម្លឹកជាមុនជាមួយនឹងសាលាគោលដៅរបស់គម្រោង។
ប្រព័ន្ធរម្លឹកជាមុនសម្រាប់ទប់ស្កាត់សិស្សបោះបង់ការសិក្សា គឺជាសកម្មភាពគន្លឹះក្នុងការសម្រេចបានលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ និងសិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូបដែលត្រូវបានធានាក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ប្រព័ន្ធនេះផ្ដោតសំខាន់លើសមាសភាពទី១នៃគោលនយោបាយសាលាកុមារមេត្រីដែលធានាឱ្យបាននូវលទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌។ សាលាកុមារមេត្រី គឺជាអន្តរាគមន៍ស្នូលក្នុងចំណោមនយោបាយអាទិភាពរបស់ក្រសួងអប់រំ ដែលត្រូវបានអនុវត្តសាកល្បងក្នុងឆ្នាំ២០០២។ កម្មវិធីប្រព័ន្ធរំឭកជាមុន (EWS) បានជួយសម្រួលកិច្ចការងារជាច្រើនដល់គ្រូដោយចំនាយត្រឹមរយៈពេលខ្លី ប៉ុន្តែសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត ដូចជា ងាយស្រួលបូកពិន្ទុសិស្ស តាមដានអវត្តមានសិស្ស ឥរិយាបថសិស្ស លទ្ធផលសិក្សា ទាញយករបាយការណ៍ប្រចាំខែ និងជួយអន្តរាគមន៍ទាន់ពេលចំពោះសិស្សដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា។
បុគ្គលិកគម្រោងដែលប្រចាំការនៅតាមខេត្តនីមួយៗបានលើកយកបញ្ហាប្រឈមដែលបានជួបប្រទះក្នុងការអនុវត្តតាមសាលារៀនគោលដៅ គឺមានគ្រូបង្រៀនមួយចំនួនធំ មិនសូវមានមូលដ្ឋានចំណេះដឹងទាក់ទងនឹងការប្រើប្រាស់កុំព្យូទ័រ ជាហេតុធ្វើឱ្យពួកគាត់មានការលំបាក។
សរុបមក មន្ត្រីគម្រោងនឹងបន្តខិតខំប្រឹងប្រែងជំរុញ និងលើកទឹកចិត្តដល់សាលារៀនគោលដៅលើការប្រើប្រាស់កម្មវិធីប្រព័ន្ធរំឭកជាមុន អំពីអត្ថប្រយោជន៍របស់វាដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនមានភាពងាយស្រួលលើការគ្រប់គ្រងទិន្នន័យគ្រូសិស្ស ដោយរួមបញ្ចូលនូវបច្ចេកទេសចម្រុះក្នុងការគាំទ្រសាលារៀនដើរឱ្យទាន់សម័យបច្ចេកវិទ្យា។
គួររម្លឹកផងដែរថា គម្រោងរីក/BMZ ប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីអង្គការ វីវើល (WeWorld)បានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសយ៉ាងច្រើនដល់បុគ្គលិកនៅក្នុងសាលា ដើម្បីបង្កើនសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។ នេះរួមបញ្ចូលទាំងការគ្រប់គ្រងទិន្នន័យ ស្ថិតិសិស្ស ការតាមដានសិស្ស ការកែលម្អទំនាក់ទំនងជាមួយអាណាព្យាបាលតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងការរៃអង្គាសថវិកា៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ