ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL)
Date : 2023-12-25អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(ខេប) បានផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL) ជូនដល់អង្គការជនមានពិការភាព (OPDs)ចំនួនបួនលើក ចាប់តាំងពីចុងខែវិច្ឆិកា និងបានបញ្ចប់វគ្គបណ្តុះបណ្តាលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ៦០នាក់។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលគឺ
-ផ្តល់ឱ្យអង្គការជនមានពិការភាពនូវចំណេះដឹងចាំបាច់ ធនធាន និងសមត្ថភាពក្នុងការពង្រឹងជំនាញអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលក្នុងចំណោមជនមានពិការភាព។
-ជំរុញឱ្យមានការអភិវឌ្ឍជំនាញឌីជីថលនៅតាមស្ថាប័នរបស់ពួកគេនាពេលអនាគត។
វគ្គបណ្តុះបណ្តាលនេះ មានម៉ូឌុលចំនួនប្រាំបួនជូនដល់សិក្ខាកាមដើម្បីទទួលបានចំណេះដឹងសំខាន់ៗរួមមាន៖
-ម៉ូឌុលទី១៖ ការណែនាំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងបញ្ញត្តិសំខាន់ៗផ្សេងទៀត។
-ម៉ូឌុលទី២៖ សមត្ថភាពអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានដើម្បីប្រឆាំងនឹងព័ត៌មានខុស ព័ត៌មានមិនពិត និងការនិយាយសម្អប់។
-ម៉ូឌុលទី៣៖ ឥទ្ធិពលនៃព័ត៌មាន។
-ម៉ូឌុលទី៤៖ យុគ្គសម័យព័ត៌មានមិនពិត។
-ម៉ូឌុលទី៥៖ ឱកាស និងបញ្ហាប្រឈមរបស់អ៊ីនធឺណិត។
-ម៉ូឌុលទី៦៖ ការណែនាំអំពីការរៀនបែបឌីជីថល។
-ម៉ូឌុលទី៧៖ឯកជនភាព ការការពារទិន្នន័យ និងអ្នក។
-ម៉ូឌុលទី៨៖ មូលដ្ឋានគ្រឹះឌីជីថល។
-ម៉ូឌុលទី៩៖ សុខមាលភាពឌីជីថល។
លោក ឈន សុវណ្ណដេតតំណាងជនមានពិការភាពបានមានប្រសាសន៍ថា "វគ្គបណ្តុះបណ្តាលអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល ពិតជាមានសារៈសំខាន់ ពីព្រោះវាបានចូលរួមចំណែកកែប្រែការរស់នៅរបស់បងប្អូនជនពិការនៅសហគមន៍ ជាពិសេសជួយឱ្យពួកគាត់បានយល់ដឹងពីព័ត៌មានមិនពិត និងការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ ព្រមទាំងនឹងធ្វើការចែករំលែកបន្តទៅកាន់បងប្អូនជនពិការដទៃទៀត។ ម៉្យាងទៀត វាផ្តល់ភាពងាយស្រួលដល់បងប្អូនជនពិការ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពសង្គមផ្សេងៗ តាមរយៈប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ"។
វគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និង ឌីជីថល(MIDL) ទទួលបានហិរញ្ញប្បទានគាំទ្រពីអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងរកការជំរុញការតភ្ជាប់ប្រកបដោយអត្ថន័យដែលជាគោលដៅសម្រាប់ការប្រើប្រាស់អ៊ីនធឺណិត និងដោះស្រាយបញ្ហាគម្លាតយេនឌ័រ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ