ព័ត៌មាន និងព្រឹត្តិការណ៍
តើមជ្ឈមណ្ឌលសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិកជាអ្វី?
Date : 2023-11-10គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED) បានរៀបចំវគ្គតម្រង់ទិសមួយស្តីពី ការសិក្សាមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន ដោយប្រើប្រាស់មជ្ឈមណ្ឌលសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ខេត្តគោលដៅចំនួនបួនរួមមាន៖ កំពត កែប ព្រះសីហនុ និងកោះកុង ដែលស្ថិតនៅតំបន់មាត់សមុទ្រ។
វគ្គតម្រង់ទិសនេះ មានគោលបំណងផ្តល់ឱ្យសិក្ខាកាមបានយល់ដឹងអំពីមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន បញ្ញត្តិនៃការអប់រំបំណិនជីវិត និងការអប់រំបំណិនទន់ ព្រមទាំងសកម្មភាពសម្រាប់ការបង្រៀននិងរៀន។ មួយវិញទៀត សិក្ខាកាមនឹងដឹងកាន់ច្បាស់ក្នុងដំណើរការជ្រើសរើសប្រធានបទសម្រាប់កម្មវិធីសិក្សាប្រចាំឆ្នាំ វិធីសាស្រ្ត ការវាយតម្លៃនៃការសិក្សាលើមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន និងរៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ក្នុងសាលាជាមួយធនធានសហគមន៍មានស្រាប់។
មជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិក គឺជាមធ្យោបាយនៃការសិក្សាដោយខ្លួនឯងក្នុងបរិយាកាសមួយដែលផ្ដល់ការសិក្សាយ៉ាងសម្បូរបែប តាមរយៈមាតិកាអប់រំ ឌីជីថល រួមមាន៖ ខ្លឹមសារមេរៀនជាវីដេអូ សំណួរ ពង្រឹងសមត្ថភាពខ្លីៗ លក្ខណៈជាអន្តរកម្ម ហើយវាមានគោលបំណងសំខាន់ៗរួមមាន៖(១) លើកស្ទួយគុណភាព និងសមធម៌នៃការអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និង(២) មានមាតិការអប់រំបែបឌីជីថល ដែលសិក្សានុសិក្សអាចធ្វើការស្វ័យសិក្សាបានដោយបើកចំហ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងប្រកបដោយសមធម៌។
វគ្គតម្រង់ទិសនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងទី៣០ ខែតុលា ឆ្នាំ ២០២៣ នៅសាលប្រជុំ សាលាបឋមហ៊ុនសែនវាលរិញ ខេត្តព្រះសីហនុ និងនៅសាលប្រជុំ សាលាបឋមសិក្សាអង្គរភ្នំក្នុង ខេត្តកោះកុង ដោយមានអ្នកចូលសរុបចំនួន ៧៤នាក់ ជាមន្រ្តីការិយាល័យអប់រំស្រុកគោលដៅ នាយក នាយិកា និងលោកគ្រូអ្នកគ្រូកម្មវិធីបំណិនជីវិតទាំងកម្រិតបឋម និងមធ្យមសិក្សា។
អង្គការដៃគូ អេដ អេ អាក់ស្យុង (AEA),អង្គការសកម្មភាពព្រះសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA), អង្គការបណ្តុះកុមារ(BK) នឹងបន្តតម្រង់ទិសតាមស្រុកគោដៅរបស់ខ្លួន ចាប់ពីថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមការជួយគាំទ្របច្ចេកទេសពីក្រុមការងារបច្ចេកទេសអង្គការខេបនៃគម្រោង ខូសេវ (CO-SAVED)។
គម្រោងខូសេវ (CO-SAVED) ទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការអេដ អេ អាក់ស្យុង(AEA ) ដែលបានធ្វើការជាមួយនឹងអង្គការដៃគូ និងវិស័យឯកជនដទៃទៀត ដើម្បីរួមសហការគ្នាក្នុងការអភិវឌ្ឍការអប់រំ និងការផ្តល់សេវាបៃតងផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រកបដោយនិរន្តរភាព៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ