ព័ត៌មាន និងព្រឹត្តិការណ៍
ការបង្ហាញលទ្ធផលរបស់គម្រោងកុមារកម្ពុជារីករាយ ទៅដល់ភាគគីពាក់ព័ន្ធទាំងអស់
Date : 2023-07-03គម្រោងកុមារកម្ពុជារីករាយ (HCC) គឺជាគម្រោងដែលធ្វើការផ្តោតសំខាន់ លើការអភិវឌ្ឍសមត្ថភាពកុមារមត្តេយ្យសិក្សា ដើម្បីមានសមត្ថភាពមូលដ្ឋានអាចបន្តរៀន នៅបឋមសិក្សាប្រកបដោយសក្តានុពល និងប្រសិទ្ធភាពខ្ពស់។ ជារៀងរាល់ឆ្នាំ គម្រោងតែងតែរៀបចំវគ្គសិក្ខាសាលាស្តីពី ការបង្ហាញលទ្ធផលរបស់គម្រោងទៅដល់ភាគគីពាក់ព័ន្ធទាំងអស់ពីផលសម្រេចបាន បញ្ហាប្រឈម និងពង្រឹងសមត្ថភាពលើផែនការអភិវឌ្ឍសាលារៀន។
សិក្ខាសាលានេះ មានគោលបំណងបង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោងកុមារកម្ពុជារីករាយ ជូនដល់មន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តគោលដៅចំនួន៥ រួមមាន៖ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តរតនគិរី និងខេត្តសៀមរាប និងចែករំលែកផែនការគម្រោងសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ និងផែនការត្រូវអនុវត្តបន្ត ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។
គម្រោងបានបង្ហាញពីសមិទ្ធផលនៃការចូលរួមចំណែកក្នុងការអភិវឌ្ឍសាលារៀនគោលដៅរួមមាន៖ កែលម្អផែនទីសិក្សា ការគ្រប់គ្រងទិន្នន័យព័ត៌មាន កែលម្អបណ្ណាល័យផ្សាភ្ជាប់សកម្មភាពអំណាន(អំណានថ្នាក់ដំបូង) បណ្តុះបណ្តាលគ្រូបង្រៀន (រួមទាំងគ្រូកិច្ចសន្យា) រៀបចំកម្មវិធីបំណិនជីវិតនៅក្នុងសាលារៀន (ទន់ និងរឹង)កែលម្អថ្នាក់រៀនរួមបញ្ចូលទាំងការជួសជុលបន្ទប់រៀន ផ្តល់សម្ភាៈរជំនួយសម្រាប់ការរៀន និងបង្រៀន ផ្តល់អំណោយដល់សាលាតាមរយៈផែនការសាលារៀន ពង្រឹងសមត្ថភាពគណៈកម្មការសាលារៀន អ្នកថែទាំ និងចុងភៅ លើកកម្ពស់សកម្មភាពមត្តេយ្យសិក្សា និងមានសកម្មភាពផ្សេងៗមួយចំនួនទៀត។
លោក ទួន មិថុនា ប្រធានការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំ យុជន និងកីឡា ខេត្ដសៀមរាបបានមានប្រសាសន៍ថា “ក្នុងនាមតំណាងឱ្យមន្ទីរអប់រំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គម្រោងកុមារកម្ពុជារីករាយ ដែលបានប្រតិបត្ដិការងារគម្រោងនៅក្នុងខេត្ដសៀមរាបកន្លងមក ខ្ញុំសង្កេតឃើញថាការអនុវត្ដគម្រោងនៅក្នុងសាលាគោលដៅពិតជាបានជួយអភិវឌ្ឍន៍សាលារៀនឱ្យមានភាពល្អប្រសើជាងមុន ជាពិសេសលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងបណ្ណាល័យបែបសតវត្សទី២១ ដែលបានផ្ដល់នូវផាសុកភាពដល់លោកគ្រូអ្នកគ្រូ និងសិស្សនុសិស្សក្នុងការសិក្សាស្រាវជ្រាវឯកសារផ្សេងៗ ហើយ សាលារៀនទៀតសោត ក៏មានលក្ខណៈគម្រូមួយដ៏ល្អក្នុងស្រុក ដើម្បីឱ្យសាលាដទៃទៀតយកជាគម្រូ។ បន្ថែមពីនេះ ប្រសិនបើគម្រោងមានលទ្ធភាព ខ្ញុំសូមសំណូមពរឱ្យគម្រោងពង្រីកសាលារៀនគោលដៅបន្ថែមដល់ស្រុកទាំងអស់ក្នុងខេត្តសៀមរាប ដើម្បីបង្កើតគម្រូសាលារៀនល្អនៅក្នុងស្រុកនីមួយៗ”។
លោក តាត់ មាន អភិបាលរងនៃគណៈអភិបាលស្រុកក្រឡាញ់បានមានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរដល់គម្រោងដែលបានគាំទ្រ និងអភិវឌ្ឍន៍សាលារៀនគោលដៅក្នុងស្រុករបស់ខ្ញុំឱ្យមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើង ហើយខ្ញុំរីករាយក្នុងការបន្ដសហការ ជំរុញឱ្យសាលារៀនគោលដៅមានវិវឌ្ឍន៍ទៅមុខទៀត” ។
ក្នុងឱកាសនេះផងដែរ លោក ប៉ុក ទ្រី នាយករងប្រតិបត្ដិអង្គការកុមារកម្ពុជារីករាយ តំណាងឱ្យម្ចាស់ជំនួយមានប្រសាសន៍ថា “សាលារៀនមានការអភិវឌ្ឍទៅមុខ ដោយសារតែមានការចូលរួមយ៉ាងសកម្មពីនាយក នាយិកា និងតំណាងគណៈកម្មការគ្រប់គ្រងសាលារៀន ដែលតែងតែសហការចូលរួមក្នុងការអនុវត្ដកម្មវិធីជាមួយគម្រោងកន្លងមក ដូច្នេះធ្វើឱ្យសាលារៀនមានការផ្លាស់ប្តូរមុខមាត់ថ្មី ក្លាយជាសាលារៀនគំរូមួយនៅក្នុងសហគមន៍”។
លោក អោ កឿត នាយកសាលាបឋមសិក្សាសំបួរ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្ដសៀមរាប បានលើកឡើងថា “រយៈពេល ៥ឆ្នាំនៃការអនុវត្ដគម្រោង ខ្ញុំកត់សម្គាល់ឃើញថា គម្រោងបានជួយអភិវឌ្ឍន៍សាលាបានច្រើនទាំងការពង្រឹងគុណភាពគ្រូបង្រៀន ពង្រឹងសមត្ថភាពការគ្រប់គ្រងដល់នាយក និងគណៈកម្មការគ្រប់គ្រងសាលារៀន ផ្ដល់សៀវភៅរឿង ការកែលម្អអគាសិក្សា បណ្ណាល័យ និងមានសមិទ្ធផលជាច្រើនទៀត។ កត្ដាទាំងនេះវាបានកើតចេញពីខិតខំប្រឹងប្រែងពីគ្រប់អ្នកពាក់ព័ន្ធ និងធ្វើឱ្យសហគមន៍ និងអាណាព្យាបាលសិស្សមានការចូលរួមច្រើនជាងមុន និងមានទំនុកចិត្ដក្នុងការបញ្ជូនកូនមកសាលារៀន ជាក់ស្ដែងមកដល់ពេលបច្ចុប្បន្ននេះ សិស្សមានកំណើនពី ៦ថ្នាក់ រហូត ៨ថ្នាក់ ហើយវាអាចនឹងកើនសម្រាប់ឆ្នាំបន្ដបន្ទាប់”។
ទន្ទឹមនឹងការផ្លាស់ប្តូររីកចម្រើន គម្រោងក៏មានបញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពក្នុងសាលារៀនគោលដៅដូចជា បរិស្ថានសាលានៅមានសម្រាម កន្លែងលាងដៃសម្អាតមិនទាន់បានស្អាត ក្រុមប្រឹក្សាកុមារ និងទីប្រឹក្សាកុមារីមិនដំណើរការ សកម្មភាពសិស្សធំជួយសិស្សតូចមិនសូវដំណើរការ សាលារៀនមិនបានអនុវត្តបំណិនជីវិត ការរៀបចំរដ្ឋបាលបណ្ណាល័យ និងទីចាត់ការមិនទាន់បានត្រឹមត្រូវ និងការគាំទ្រប្រាក់ឧបត្ថម្ភពីឃុំមិនទៀងទាត់ និងមិនគ្រប់ចំនួន ព្រមទាំងសហគមន៍មិនសូវចូលរួមក្នុងសកម្មភាពប្រជុំការអភិវឌ្ឍសាលា។
គម្រោងក៏មានការសំណូមពរដល់នាយក គណៈគ្រប់គ្រងសាលារៀន និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមសម្អាត និងថែទាំធនធានដែលមានស្រាប់ឱ្យបានល្អ ពង្រឹងវិន័យ និងធ្វើការប្រកបដោយមនសិការ បង្ហាញតម្លាភាព និងភាពស្មោះត្រង់ ព្រមទាំងបន្តកិច្ចសហការល្អជាមួយគ្នា ដើម្បីធ្វើឱ្យការអប់រំឱ្យកាន់តែប្រសើរឡើង។
វគ្គសិក្ខាសាលានេះ រៀបចំឡើងចាប់ពីថ្ងៃទី0៧ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលធ្វើឡើងតាមទីតាំងផ្សេងៗគ្នាតាមតំណាងខេត្តនីមួយៗ។ គម្រោងកុមារកម្ពុជារីករាយ ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីមូលនិធិគីនឆាន់ ដែលផ្តោតទៅលើអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រីដែលមាន៦សមាសភាគ និងរួមបញ្ចូលទាំង គុណភាពអប់រំ ការអប់រំបញ្ចូលគ្នានិងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ក្នុងគោលបំណងដើម្បីធានាឱ្យមានការផ្លាស់ប្តូរយ៉ាងល្អនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ