ឱកាសការងារជាមួយអង្គការ ខេប

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃជួសជុលបន្ទប់សិក្សាសម្រាប់បណ្ណាល័យ/បន្ទប់កុំព្យូទ័រ និងបំពាក់គ្រឿងសង្ហារឹម

Facebook Twitter Google+ LinkedIn

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃជួសជុលបន្ទប់សិក្សាសម្រាប់បណ្ណាល័យ/បន្ទប់កុំព្យូទ័រ និងបំពាក់គ្រឿងសង្ហារឹម នៅក្នុងសាលារៀនគោលដៅរបស់គម្រោង លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស” ក្រោមជំនួយថវិកាដោយ អង្គការ មូលនិធិកុមារកូរ៉េ (ប្រទេសកូរ៉េ ខាងត្បូង)

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់​ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង  “លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស”  នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ទទួលការងារជួសជុលបន្ទប់សិក្សាសម្រាប់បណ្ណាល័យ/បន្ទប់កុំព្យូទ័រ និងបំពាក់គ្រឿងសង្ហារឹមនៅក្នុងសាលារៀនគោលដៅចំនួន ១១សាលា នៅក្នុងខេត្ត កណ្តាល និងរាជធានី ភ្នំពេញ  (មានបញ្ជីឈ្មោះសាលារៀនជូនភ្ជាប់)

​​​   ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់​ ក្នុងករណីពិនិត្យឃើញថា៖ ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុន និងអ្នកម៉ៅការសំណង់មានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។​

          ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលមានចំណាប់អារម្មណ៍សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បី​សាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  ម៉ោង​៥:០០នាទីល្ងាចជាកំហិត តាមរយៈសារអេឡិចត្រូនិច (អ៊ីមែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។

          អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) នឹងធ្វើការប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃដោយផ្ទាល់ដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក ដែលមានអាសយដ្ឋាននៅការិយាល័យរង សាលារៀនជំនាន់ថ្មី (ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ)។

          ក្រោយពីការប្រជុំតម្រង់ទិសរួច អង្គការ/គម្រោង តម្រូវឱ្យក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ចុះទៅសិក្សាស្វែងយល់នៅតាមសាលារៀនគោលដៅទាំង ១១សាលា ដើម្បីរៀបចំឯកសារដេញថ្លៃ (មានឯកសារជូនភ្ជាប់)។ ប្រសិនបើមានក្រុមហ៊ុន និងអ្នកម៉ៅការណាមួយ ដែលមិនបានចុះសិក្សាស្វែងយល់ដល់សាលារៀនគោលដៅទាំង ១២សាលាទេ អង្គការ/គម្រោង មិនផ្តល់សិទ្ធិឱ្យចូលរួមដេញថ្លៃឡើយ។

          ក្រោយពីចុះសិក្សា ស្វែងយល់ដល់សាលារៀនគោលដៅរួចមក ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ ត្រូវរៀបចំឯកសារសម្រាប់ចូលរួមដេញថ្លៃ  និងតម្រូវឱ្យដាក់តំកល់ប្រាក់កក់ចំនួន ៥% នៃតម្លៃដេញថ្លៃសរុប (ក្នុងមួយផ្នែក) ដើម្បីមានសិទ្ធិចូលរួមដេញថ្លៃការងារជួសជុលបន្ទប់សិក្សាសម្រាប់បណ្ណាល័យ/បន្ទប់កុំព្យូទ័រ និងបំពាក់គ្រឿងសង្ហារឹម ព្រមទាំងប្រគល់កញ្ចប់ដេញថ្លៃជូនមកការិយាល័យរដ្ឋបាលនៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា យ៉ាងយូរបំផុតត្រឹម ថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៤​ វេលាម៉ោង ០៤:០០នាទីល្ងាចជាកំហិត។

            ចំពោះការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដែលមានអាសយដ្ឋាននៅការិយាល័យរង សាលារៀនជំនាន់ថ្មី (ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ)។

 

បញ្ជាក់

  • ការទទួលឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ ចាប់ពីថ្ងៃទី១៩ ​ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤  វេលាម៉ោង​ ៥:០០នាទីល្ងាចជាកំហិត តាមរយៈសារអេឡេត្រូនិច (អ៊ីម៉ែលជូនភ្ជាប់) ព្រមទាំងចម្លងជូន (CC) មកអ្នកពាក់ព័ន្ធទាំងអស់។
  • ប្រជុំតម្រង់ទិសអំពីនិតិវិធីនៃការបំពេញសម្រង់តម្លៃសម្រាប់ចូលរួមដេញថ្លៃដោយផ្ទាល់នឹងប្រព្រឹត្តិទៅ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក ដែលមានអាសយដ្ឋាននៅការិយាល័យរង សាលារៀនជំនាន់ថ្មី (ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ) យើងមិនទទួលខុសត្រូវក្នុងការបើកកញ្ចប់ដេញថ្លៃទេ ប្រសិនគ្រប់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ មិនអញ្ជើញមកចូលរួមស្តាប់ការណែនាំ និងការតម្រង់ទិសក្នុងការជំនួយស្មារតីនៃការចូលរួមដេញថ្លៃ មានដូចជា៖ (ប្លង់ រូបភាព ទីតាំងសាលារៀន និងផ្សេងទៀត)។
  • រាល់ឯកសារសម្រង់តម្លៃ (ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០%) និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរដ្ឋបាល នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៤:០០នាទីល្ងាចជាកំហិត​ ដែលមានអាសយដ្ឋាននៅការិយាល័យរង សាលារៀនជំនាន់ថ្មី (ស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ព្រះស៊ីសុវត្ថិ រាជធានី ភ្នំពេញ) ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល) បានជាដាច់ខាត។
  • គ្រប់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ទាំងអស់ អាចចូលរួមដេញថ្លៃបាន លុះត្រាតែក្រុមហ៊ុន និងអ្នកម៉ៅការសំណង់នោះបានចុះមើលទីតាំងសាលារៀនគោលដៅដោយផ្ទាល់ ដើម្បីងាយស្រួលធ្វើការប្រៀបធៀបជាមួយ BoQ  ​ដែលបានផ្តល់ដោយគម្រោង ហើយមានការបោះត្រាទទួលស្គាល់ពីនាយក/នាយករង សាលារៀនគោលដៅថាពិតជាបានចុះពិនិត្យមើលត្រឹមត្រូវពិតប្រាកដមែន។
  • រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរដ្ឋបាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់។
  • អ្នកចូលរួមដេញថ្លៃទាំងអស់ ត្រូវអញ្ជើញមកចូលរួមប្រជុំស្ដាប់ការបើកកញ្ចប់ដេញថ្លៃឱ្យទាន់ពេលវេលា។  ប្រសិនបើអ្នកដេញថ្លៃណាដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ដេញថ្លៃ​ទាន់ពេលវេលា ឬក៏អវត្តមានក្នុង(រយៈពេល១៥នាទី)ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
  • ចំពោះអ្នកចូលរួមប្រជុំការបើកកញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន និងម្ចាស់អ្នកម៉ៅការសំណង់។ 
  • យើងខ្ញុំសូមរក្សាសិទ្ទិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទនៃការបើកកញ្ចប់ដេញថ្លៃ ប្រសិនបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលបានផ្ញើឯកសារដេញថ្លៃមក។
  • រាល់ឯកសារដែលដាក់មកហើយ គណៈកម្មការយើងខ្ញុំមិនប្រគល់ជូនត្រឡប់ទៅវិញទេ។

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖

ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )

អាសយដ្ឋាន ៖       ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម

ឈ្មោះ          ៖       លោក ឈួន សារ៉ាន       ជាប្រធានរដ្ឋបាល និងធនធានមនុស្ស

                    ៖        លោក ផា    ស៊ីណាក់    ជាវិស្វករសំណង់ គម្រោង សាលារៀនជំនាន់ថ្មី

                    ៖        លោក  ស   សុផាណាក់ ជាប្រធានគម្រោង លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស

ទូរសព្ទ         ៖       ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧

អ៊ីមែល         ៖       saran@kapekh.org

           ចម្លងជូន      ៖      vanna@kapekh.org, sambath@kapekh.org, sophanak@kapekh.org, veasna@kapekh.org, vannak_eng@kapekh.org, sinak.pha@kapekh.org

 

សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទាញយក៖ 

  1. Announcement Bidding of Renovation Library and Computer Room

  2. Official  Letter of Bidding of Renovation Library and Computer Room

  3. School Target Information IDEAL Project

  4. Standard Furnitur Specifications for Library Room

  5. Technical work School building renovation

  6. សេចក្តីណែនាំ និងឯកសារភ្ជាប់បញ្ជាក់លក្ខណៈសម្បត្តិរបស់ចូលរួមអ្នកដេញថ្លៃ

 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ