ឱកាសការងារជាមួយអង្គការ ខេប

សេចក្ដីជូនដំណឹងស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ របស់គម្រោង កុមារកម្ពុជារីករាយ

Facebook Twitter Google+ LinkedIn

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សៀវភៅរឿង​សម្រាប់កុមារ របស់គម្រោង កុមារកម្ពុជារីករាយ នៃអង្គការ  សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ខេត្ត កំពង់ចាម ក្រោមជំនួយថវិកា​ពីអង្គការ កុមារកម្ពុជារីករាយ

 

                អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអាជីវករ ឬ អ្នកផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង កុមារកម្ពុជារីករាយ នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន និងអាជីវករ ឬអ្នកផ្គត់ផ្គង់ សម្រាប់ផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ ចំនួន៖ ៤,២៩៤ក្បាល (ដែលមាន ១១៣ ចំណងជើង)។ 

             ក្រុមហ៊ុន និងអាជីវករ ឬអ្នកផ្គត់ផ្គង់ ដែលមានចំណាប់អារម្មណ៍ សូមរៀបចំសម្រង់តម្លៃដាក់ដេញថ្លៃ មកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាននៅអាគារលេខ៖៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម  ចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ រហូតដល់ ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៣ ​ វេលាម៉ោង០៥:០០នាទីល្ងាចជាកំហិត

        ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់ នាថ្ងៃទី១០ ខែមេសា  ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ព្រឹកជាកំហិត នៅការិយាល័យកណ្តាលអង្គការ ខេប  ខេត្ត កំពង់ចាម

បញ្ជាក់

  • អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញនៅក្នុងតារាងប៉ាន់ស្មានតម្លៃនូវ៖ តម្លៃសៀវភៅមួយក្បាល គិតជាប្រាក់រៀល និងតម្លៃសរុប គិតជាប្រាក់រៀល (មានបញ្ជីឈ្មោះសៀវភៅរឿងជូនភ្ជាប់)
  • អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញបែបបទដាក់ពាក្យដេញថ្លៃតាមទម្រង់ដូចបានជូនភ្ជាប់ បន្ទាប់មកដាក់ចូល​ស្រោមសំបុត្របិទជិត ដោយមានចុះហត្ថលេខា ឬបោះត្រា​ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរបស់ អង្គការ​ ខេប (ស្ថិតនៅក្នុង បរិវេណ សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) អាគារលេខ៖ ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ស្រុក កំពង់ចាម, ខេត្ត កំពង់ចាម ​ឱ្យបានមុនថ្ងៃកំណត់។
  • អ្នកដេញថ្លៃទាំងអស់ត្រូវចូលរួមបើកកញ្ចក់ដេញថ្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។  ប្រសិនបើចូលរួម​មិន​ទាន់ពេលវេលា ឬក៏អវត្តមាន ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន និងអាជីវករ ឬឬអ្នកផ្គត់ផ្គង់ នោះ ត្រូវបានចាត់ទុកជាអាសាបង់។
  • យើងខ្ញុំសូមរក្សាសិទ្ទិផ្លាស់ប្តូរកាលបរិច្ឆេទបើកសម្រង់តម្លៃបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុនដែលបានផ្ញើឯកសារដេញថ្លៃមក។

 

ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖

អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប)

អាសយដ្ឋាន  ៖ សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម អាគារលេខ៖៤០៥,  ភូមិទី៦,  សង្កាត់ វាលវង់,

ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម។

 

ឈ្មោះ        ៖     លោក ឈួន  សារ៉ាន  ប្រធានរដ្ឋបាល និងធនធានមនុស្ស

ទូរសព្ទ       ៖      ០១២ ៧៥២ ៥៥៣ ឬ ០៩៦ ៤៦៤ ៧៧៧៧

ឈ្មោះ        ៖     លោក សោម   វាសនា   មន្រ្តីលទ្ធកម្ម និងរដ្ឋបាល

ទូរសព្ទ       ៖      ០១១ ៣៧៤ ៧៥៤ ឬ ០១៥ ៥១២ ៣៤២

 

ដើម្បីទទួបានបញ្ជីឈ្មោះសៀវភៅ សូមចុច "បញ្ជីឈ្មោះសៀវភៅសម្រាប់បណ្ណាល័យរបស់គម្រោង កុមារកម្ពុជារីករាយ"។

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ