ឱកាសការងារជាមួយអង្គការ ខេប
សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃផ្គត់ផ្គង់កុំព្យូរទ័រយួរដៃ សម្រាប់គម្រោង IDEAL នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ក្រោមជំនួយថវិការបស់អង្គការ ឆាលហ្វាន ប្រទេសកូរ៉េ ខាងត្បូង
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុនឬអាជីវករ ផ្គត់ផ្គង់កុំព្យូទ័រយួរដៃក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ គម្រោង IDEAL នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន ឬអាជីវករ ទទួលផ្គត់ផ្គង់កុំព្យូទ័រយួរដៃ មានដូចតទៅ៖ (1.Lenovo ThinkPad T14 G3 Black ចំនួន៖ 01 Set), (2.MacBook Pro 14-inch (M3, 2023) ចំនួន៖ 01 Set), (3. Lenovo LOQ-15IRH8 ចំនួន៖ 02 Sets), (4. Lenovo ThinkPad L14 G4 Black ចំនួន៖ 01 Set) ។
ក្រុមហ៊ុន ឬអាជីវករ ទាំងអស់ដែលមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន ឬអាជីវករ ដែលបានចូលរួមធ្វើការដេញថ្លៃ ជាក្រុមហ៊ុនមានសម្ព័ន្ធភាពជាមួយ ឬប្រភពតែមួយ នឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
ក្រុមហ៊ុន ឬអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមធ្វើការទាក់ទងមកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ដើម្បីសាកសួរព័ត៌មានអំពីការចូលរួមដេញថ្លៃ និងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃ និងឯកសារសម្រង់តម្លៃ រួមទាំងពាក្យសុំចូលរួមដេញថ្លៃ (ដោយគិតជាប្រាក់រៀល) ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាចជាកំហិត។
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងធ្វើការប្រជុំបើកកញ្ចប់ដេញថ្លៃ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក នៅបន្ទប់ប្រជុំការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ខេត្ត កំពង់ចាម ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម) អគារលេខ៖ ៤០៥ ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម។
បញ្ជាក់៖
- ប្រសិនបើអ្នកដេញថ្លៃណាម្នាក់ដែលមិនបានចូលរួមប្រជុំបើកកញ្ចប់ឯកសារដេញថ្លៃទាន់ពេលវេលា ឬក៏អវត្តមានក្នុង (រយៈពេល ១៥នាទី) ឯកសារដាក់ដេញថ្លៃនោះមិនអនុញ្ញាតដាក់បញ្ចូលក្នុងការបើកឡើយ។
- រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវច្រកក្នុងស្រោមបិទជិត ដោយមានចុះហត្ថលេខា និងបោះត្រារបស់ក្រុមហ៊ុន ឬអាជីវករ នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យកណ្តាលរបស់អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋានស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម) អគារលេខ៖ ៤០៥ ផ្លូវជាតិលេខ ៧ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ត្រូវបញ្ចូលពន្ធអាករលើតម្លៃបន្ថែម ១០% (ដោយគិតជាប្រាក់រៀល)ហើយមិនអនុញ្ញាតឱ្យដាក់មកតាមរយៈសារអេឡិចត្រូនិច (អ៊ីមែល) ទេ។
- រាល់ឯកសារសម្រង់តម្លៃ និងពាក្យសុំចូលរួមការដេញថ្លៃទាំងអស់ ដែលមិនបានដាក់ជូនមកការិយាល័យរងរបស់អង្គការ ខេប ទាន់ពេលវេលាទេ ត្រូវចាត់ទុកជាអាសាបង់។
- ចំពោះអ្នកចូលរួមប្រជុំការបើកបញ្ចប់ឯកសារដេញថ្លៃទាំងអស់ដែលជាអ្នកមកតំណាងក្រុមហ៊ុន ឬអាជីវករ ត្រូវមានលិខិតផ្ទេរសិទ្ធិ ដែលមានចុះហត្ថលេខាត្រឹមត្រូវពីប្រធានក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម។
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )
អាស័យដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម (អាគារលេខ៖ ៤០៥, ផ្លូវជាតិលេខ ៧
ចាស់, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម)។
ឈ្មោះ ៖ ឈួន សារ៉ាន ជាប្រធានរដ្ឋបាល និងធនធានមនុស្ស
ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣, ០៩៦ ៤៦៤ ៧៧៧៧, ០៩៧ ៦៩៨ ៨៤៨៤
អ៊ីមែល ៖ saran@kapekh.org
ចម្លងជូន ៖ vanna@kapekh.org, sambath@kapekh.org, sophanak@kapekh.org,
ladet@kapekh.org, vannak_eng@kapekh.org, dara.chhuon@kapekh.org,
សូមចុចលើតំណភ្ជាប់ខាងក្រោមដើម្បីទាញយឯកសារ៖
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ