ឱកាសការងារជាមួយអង្គការ ខេប
សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ របស់គម្រោង កុមារកម្ពុជារីករាយ
សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ របស់គម្រោង កុមារកម្ពុជារីករាយនៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ខេត្ត កំពង់ចាម ក្រោមជំនួយថវិកាពីអង្គការ កុមារកម្ពុជារីករាយ
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) សូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន, សហគ្រាស និងអាជីវករ ផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ ក្នុងស្រុកទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ គម្រោង កុមារកម្ពុជារីករាយ នៃអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បីជ្រើសរើសក្រុមហ៊ុន, សហគ្រាស និងអាជីវករ សម្រាប់ផ្គត់ផ្គង់សៀវភៅរឿងសម្រាប់កុមារ ចំនួន៖ ១៥,២៦២ក្បាល (ដែលមាន ២៩៧ ចំណងជើង)។
ក្រុមហ៊ុន, សហគ្រាស និងអាជីវករ ដែលមានចំណាប់អារម្មណ៍ សូមរៀបចំសម្រង់តម្លៃដាក់ដេញថ្លៃ មកអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) ដែលមានអាសយដ្ឋាននៅអាគារលេខ៖៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ រហូតដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង០៥:០០នាទីល្ងាចជាកំហិត។
ការបើកកញ្ចប់ឯកសារដេញថ្លៃនឹងប្រព្រឹត្តិទៅដោយផ្ទាល់ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៩:៣០នាទី ព្រឹកជាកំហិត នៅការិយាល័យកណ្តាលអង្គការ ខេប ខេត្ត កំពង់ចាម ។
បញ្ជាក់៖
- អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញនៅក្នុងតារាងសម្រង់តម្លៃនូវ៖ តម្លៃសៀវភៅមួយក្បាល គិតជាប្រាក់រៀល (ដោយគិតបញ្ចូលទាំងពន្ធអាករបន្ថែម ១០%) និងតម្លៃសរុប គិតជាប្រាក់រៀល (មានតារាងសម្រង់តម្លៃ និងបញ្ជីឈ្មោះសៀវភៅរឿងជូនភ្ជាប់)។
- អ្នកដេញថ្លៃទាំងអស់ត្រូវបំពេញបែបបទដាក់ពាក្យសុំចូលរួមដេញថ្លៃតាមទម្រង់ដូចបានជូនភ្ជាប់ បន្ទាប់មកដាក់ចូលក្នុងស្រោមសំបុត្របិទជិត ដោយមានចុះហត្ថលេខា ឬបោះត្រា នៅលើស្រោមសំបុត្រ រួចបញ្ជូនមកការិយាល័យរបស់ អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ស្ថិតនៅក្នុងបរិវេណសាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម) អាគារលេខ៤០៥, ភូមិទី៦, សង្កាត់ វាលវង់, ស្រុក កំពង់ចាម, ខេត្ត កំពង់ចាម ឱ្យបានមុនថ្ងៃកំណត់។
- អ្នកដេញថ្លៃទាំងអស់ត្រូវចូលរួមបើកកញ្ចក់ដេញថ្លៃឱ្យទាន់ពេលវេលាតាមកាលបរិច្ឆេទ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រសិនបើចូលរួមមិនទាន់ពេលវេលា ឬក៏អវត្តមាន (រយៈពេល ១៥នាទី) ឯកសារដេញថ្លៃរបស់ក្រុមហ៊ុន, សហគ្រាស និងអាជីវករនោះត្រូវបានចាត់ទុកជាអាសាបង់។
- យើងខ្ញុំសូមរក្សាសិទ្ទិផ្លាស់ប្តូរកាលបរិច្ឆេទបើកកញ្ចប់ដេញថ្លៃបើមានការចាំបាច់ ហើយយើងខ្ញុំនឹងជូនដំណឹងជាមុនទៅក្រុមហ៊ុន, សហគ្រាស និងអាជីវករ ដែលបានផ្ញើឯកសារដេញថ្លៃមក។
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប)
អាសយដ្ឋាន ៖ សាលាគរុកោសល្យ និង វិក្រឹតការ ខេត្ត កំពង់ចាម អាគារលេខ៖៤០៥, ភូមិទី៦, សង្កាត់ វាលវង់,
ក្រុង កំពង់ចាម, ខេត្ត កំពង់ចាម។
ឈ្មោះ ៖ លោក ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធា
នមនុស្ស
ទូរសព្ទ ៖ ០១២ ៧៥២ ៥៥៣ ឬ ០៩៦ ៤៦៤ ៧៧៧៧
ឈ្មោះ ៖
លោក សោម វាសនា មន្រ្តីលទ្ធកម្ម និងរដ្ឋបាល
ទូរសព្ទ ៖ ០១១ ៣៧៤ ៧៥៤ ឬ ០១៥ ៥១២ ៣៤២
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ