ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ក្នុងគម្រោង
Date : 2024-01-23គម្រោងលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានរៀបចំទទួលដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយ មកពីអង្គការឆាលហ្វាន់ អាល្លឺម៉ង់ (Child Fund Germany) ដោយមានការចូលរួមពីអង្គការដៃគូប្រតិបត្តិដូចជា អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) និងអង្គការវីវើល(We World) នៅក្នុងរាជធានី ខេត្តគោលដៅចំនួន ៤ ដូចជា ខេត្តស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម និងភ្នំពេញ។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ច គណៈប្រតិភូបានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗដូចជា អង្គការដៃគូ មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្ត-ស្រុក មន្ទីរការងារ និងវិទ្យាស្ថានពហុបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ដើម្បីពិនិត្យមើលពីសកម្មភាពគម្រោងដែលកំពុងអនុវត្តក្នុងសាលារៀនគោលដៅ និង ប្រមូលធាតុចូលសំខាន់ៗសម្រាប់យកទៅអនុវត្តគម្រោងនៅជំហានបន្ទាប់។
ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមករាឆ្នាំ២០២៤ ម្ចាស់ជំនួយបានជួបសំណេះសំណាលជាមួយគណៈអភិបាលរងខេត្ត នាយក នាយិកា លោកគ្រូអ្នកគ្រូ និងសហគមន៍ និងកុមារងាយរងគ្រោះក្រោមការអន្តរាគមន៍របស់គម្រោង ព្រមទាំងស្វែងរកចំណុចខ្វះខាតដែលត្រូវកែលម្អ និងបំពេញបន្ថែមដើម្បីជួយលើកកម្ពស់ការអប់រំប្រកបដោយបរិយាប័ន្ន។
ជាលទ្ធផល បន្ទាប់ពីទស្សនកិច្ចហើយ ម្ចាស់ជំនួយបានសម្រេចផ្តល់ថវិកាសម្រាប់អនុវត្តគម្រោងរយៈពេលបីឆ្នាំបន្តទៀត ដោយចាប់ផ្តើមពីឆ្នាំសិក្សា ២០២៥ ដល់២០២៧។
គម្រោង លើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH)ប្រតិបត្តិដោយអង្គការខេប ទទួលហិរញ្ញប្បទានពីអង្គការ WeWorld មូលនិធិកុមារអាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) ដើម្បីចូលរួមចំណែកក្នុងការបំពេញសិទ្ធិសង្គម និងសេដ្ឋកិច្ចរបស់កុមារ និងយុវជនកម្ពុជាដែលងាយរងគ្រោះពីការធ្វើចំណាកស្រុកដោយគ្មានសុវត្តិភាព៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ