ថ្នាក់ដឹកនាំអង្គការ ខេប
			លោក ហ៊ាង កុយ
ប្រធាន
| កម្រិតវប្បធម៌ៈ | បរិញ្ញាបត្រនៅមហាវិទ្យាល័យបេតអ៊ែល ទីក្រុង ភីឡាដេលភា សហរដ្ឋអាមេរីក ក្នុង២០២១ ផ្នែកទេវសាស្ត្រ | 
| លេខទូរសព្ទដៃៈ | ០១១ ៤២៣ ០០៧ | 
| អ៊ីមែលៈ | heangkoy@gmail,com | 
| បណ្តាញសង្គមៈ | FB: https://www.facebook.com/koy.heang | 
| តេឡេក្រាមៈ | 011423007 | 
លោក ហ៊ាង កុយ មានទីលំនៅកំណើតក្នុងភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ លោកបានបម្រើការងារក្នុងជួរកងទ័ពជាក្រុមឃោសស្នាប្រដាប់អាវុធ ( ក្រុមប្រត្តិបត្តការខេត្ដកំពង់ចាម) ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣ និងជានាយរងការិយាល័យបណ្ដុះបណ្ដាល និងវិក្រឹតការនៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ចាមចាប់ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០១៥ ហើយលោកបានចូលនិវត្ដន៍នៅក្នុងឆ្នាំ២០១៥។ លោក ហ៊ាង កុយ ជាស្ថាបនិករបស់អង្គការ ស្ពាន ចាប់ពីឆ្នាំ១៩៩២ និងមានមុខងារជាប្រធានអង្គការ ស្ពាន និងជាអនុប្រធានគណៈកម្មាធិការនាយកគ្រឹស្ទបរិស័ទដំណឹងល្អខ្មៃរក្នុងប្រទេសកម្ពុជា មានងារជាគ្រូគង្វាលក្រុមជំនុំគ្រីស្ទបរិស័ទ។
ក្នុងនាមជាពលរដ្ឋរបស់ប្រទេសកម្ពុជា លោក ហ៊ាង កុយ ចង់ឃើញប្រទេសជាតិ និងប្រជាជនកម្ពុជាមានភាពរីកចំរើន មានចំណេះដឹងខ្ពស់ មានការរស់នៅប្រកបដោយសីលធម៌ និងមានសេចក្ដីថ្លៃថ្នូរ តាមរយៈការសិក្សាអប់រំដែលមានគុណភាព។ លោកមានឆន្ទៈចង់ចូលរួមចំណែកបំរើលើវិស័យសិក្សាអប់រំ តាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជាតិ និងប្រជាជនកម្ពុជា។
117
មត្តេយ្យសិក្សា
		178
បឋមសិក្សា
		207
មធ្យមសិក្សា
		2
ឧត្តមសិក្សា
		163,072
សិស្សានុសិស្ស
		4,487
គ្រូបង្រៀន / នាយក
		5,362
ភាគីពាក់ព័ន្ធ
		

