សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការផ្លាស់ប្តូរទៅជាគ្រូប្រឹក្សាគរុកោសល្យប្រកបដោយសមត្ថភាព

Date : 2020-09-29
Facebook Twitter Google+ LinkedIn Addthis

អ្នកគ្រូ អ៊ីម លាងស៊ីម ជាគ្រូបង្រៀននៅវិទ្យាល័យ សិរីមង្គល ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។ អ្នកគ្រូមានបទពិសោធន៍បង្រៀនចំនួន៥ឆ្នាំមកទល់នឹងបច្ចុប្បន្ននេះ។ នៅក្នុងឆ្នាំ២០១៩ អ្នកគ្រូបានប្រឡងជាប់ជាគរុនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី។

 

ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងការបង្រៀន គឺអ្នកគ្រូបាន បង្រៀនទៅតាមកាលវិភាគសិក្សា ណែនាំសិស្សឱ្យរៀនខ្លួនឯង ជំរុញការស្រាវជ្រាវព័ត៌មានតាមរយៈអ៊ីនធឺណេត និងអានសៀវភៅបន្ថែមដែលពាក់ព័ន្ធ។

 

ការសិក្សានៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី អ្នកគ្រូបានរៀននូវចំណេះដឹងថ្មីៗ ដូចជា៖ វិធីសាស្ត្របង្រៀនសតវត្សរ៍ទី២១ ការប្រើប្រាស់កម្មវិធីកុំព្យូទ័រជំនួយក្នុងការបង្រៀន វិធីសាស្រ្តស្រាវជ្រាវ ពិសេសគឺ ការប្រឹក្សាគរុកោសល្យគ្រូ។ ការរៀន អ្នកគ្រូមានលក្ខណៈបត់បែន សហការ និងជួយគ្នាទៅវិញទៅមកដែលបង្កើតបានជាទំនាក់ទំនងល្អៗជាមួយមនុស្សជុំវិញខ្លួន។ កត្តាទាំងនេះធ្វើឱ្យអ្នកគ្រូអភិវឌ្ឍន៍វិជ្ជាជីវៈជាគ្រូបង្រៀនកាន់តែល្អប្រសើរ។

 

អ្នកគ្រូសំណូមពរឱ្យគម្រោងគួរតែពង្រីករយៈពេលសិក្សាចំនួន ២ឆ្នាំ ដើម្បីឱ្យមានពេលគ្រប់គ្រាន់សម្រាប់ការស្រាវជ្រាវ រៀបចំផែនការ ឬកម្មវិធីសិក្សាឱ្យបានច្បាស់លាស់ ជាជាងបត់បែនច្រើន។

 

កម្មវិធីអាហារូបករណ៍រយៈពេល១ឆ្នាំនេះត្រូវបានគាំទ្រហិរញ្ញប្បទានដោយក្រសួងអប់រំ យុវជន និងកីឡា និងប្រតិបត្តិដោយអង្គការ ខេប៕

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ