សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

កម្មវិធី តោះអាន! បានធ្វើឱ្យកុមាររៀនចេះឆាប់រហ័ស

Date : 2016-08-08
Facebook Twitter Google+ LinkedIn Addthis

សុភា** មានអាយុ១១ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា តានូ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ នាងមានប្អូនស្រីម្នាក់អាយុ៩ឆ្នាំកំពុងសិក្សានៅថ្នាក់ទី៤។ ម្តាយរបស់នាងគឺជាស្រ្តីមេមាយ និងប្រកបមុខរបរធ្វើស្រែ។ សុភាគឺជាសិស្សឆ្នើមម្នាក់នៅក្នុងថ្នាក់​ និងតែងតែទទួលបានចំណាត់ថ្នាក់លេខ១នៅក្នុងថ្នាក់។ នាងជាសិស្សឧស្សាហ៍ចូលចិត្តអានសៀវភៅច្រើន។ នាងបានអានសៀវភៅរឿង និងសៀវភៅមេរៀននៅក្នុងថ្នាក់ និងនៅបណ្ណាល័យ ឫធ្វើលំហាត់រៀងរាល់ថ្ងៃ។ ជួនកាល នាងបានខ្ចីសៀវភៅពីសាលាយកទៅអាននៅផ្ទះទៀងផង។ ម្តាយរបស់នាងបានជួយបង្រៀនអានអក្សរនៅពេលណាដែលនាងអានពាក្យមួយចំនួនមិនដាច់។ កុមារី សុភាបាននិយាយថា នៅពេលមិនទាន់មានកម្មវិធី តោះអាន! មកដាក់ឱ្យប្រើប្រាស់នៅក្នុងសាលារៀន នាងអាចអានអក្សរបានតិចតួចណាស់នៅពេលនោះ។ ប៉ុន្តែបន្ទាប់ពីមានកម្មវិធី តោះអាន! នេះមក នាងក៏បានចាប់ផ្តើមអានបានច្រើន។

 

កុមារី សុភា បាននិយាយថា “នៅពេលបច្ចុប្បន្ននេះ វាមានលក្ខណៈទាក់ទាញយ៉ាងច្រើន។ ជានិច្ចកាល នាងខ្ញុំបានអានសៀវភៅផ្ទាល់ និងសៀវភៅអេឡិចត្រូនិចបានយ៉ាងច្រើនជាងមុនកំឡុងពេលចេញលេង។ ម៉ោងសម្រាប់អានសៀវភៅនៅបណ្ណាល័យ និងជាពិសេស គឺក្លឹបអំណានដែលមានរយៈពេល៦ម៉ោងក្នុងមួយសប្តាហ៍"នាងចូលចិត្តអានសៀវភៅតាមរយៈកម្មវិធី តោះអាន! ពីព្រោះនាងអាចចេះប្រើប្រាស់ថេប្លែតក្នុងការរៀនអានអក្សរ ហើយវាមានភាពងាយស្រួលដើម្បីស្វែងរកសៀវភៅ និងជ្រើសរើសសៀវភៅជាច្រើននៅកន្លែងដែលនាងចូលចិត្ត។ កុមារី សុភា ក៏បាននិយាយបន្តថា កម្មវិធី តោះអាន! មានសៀវភៅល្អៗជាច្រើន មានចែកប្រភេទសៀវភៅផ្សេងៗគ្នា ហើយសៀវភៅទាំងអស់នេះមានលក្ខណៈខុសប្លែកៗគ្នាពីសៀវភៅរបស់នាងនៅក្នុងបណ្ណាល័យ។ នាងចូលចិត្តអានសៀវភៅទាក់ទងនឹងការអប់រំ អក្សរសិល្ប៍ និងសៀវភៅរឿង។ នាងចង់ក្លាយជាគ្រូបង្រៀនភាសាខ្មែរនៅថ្ងៃអនាគត។ នាងចង់ឱ្យអង្គការមូលនិធិអាស៊ីផ្តល់ថេប្លែតបន្ថែមទៀតនៅសាលារៀនរបស់នាងពីព្រោះមានសិស្សានុសិស្សច្រើនណាស់ចង់រៀនអានតាមថេប្លែត។ នាងនិយាយថា "ជានិច្ចកាល មិត្តភ័ក្ររបស់នាងខ្ញុំមិនបានសប្បាយចិត្តទេនៅពេលពួកគេមិនមានថេប្លែតសម្រាប់រៀនអាន" ពួកគេអង្គុយចាំស្តាប់មិត្តដទៃៗទៀតអាន និងសង្ខេបរឿងឱ្យស្តាប់"។នាងក៏បានសំណូមពរ​ឱ្យអង្គការមូលនិធិអាស៊ីជួយផ្តល់សៀវភៅបន្ថែម និងសៀវភៅគណិតវិទ្យាផងដែរ៕​

 

**ស្រីរ័ត្នជាឈ្មោះហៅក្រៅដោយផ្អែកទៅលើគោលនយោបាយគាំពារសិទ្ធិកុមារ។

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ