សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
បណ្ណាល័យអេឡិចត្រូនិចបានធ្វើឱ្យផ្លាស់ប្តូរជំនាញអំណាន និងការយល់ដឹងរបស់កុមារ
Date : 2016-08-09កុមារីស្រីរ័ត្ន** គឺជាកុមារីមានអាយុ១៣ឆ្នាំជាសិស្សថ្នាក់ទី៦រៀននៅសាលាអនុវត្តកំពង់ចាម ក្នុងសង្កាត់វាលវង់ ខេត្តកំពង់ចាម។ នាងរស់នៅក្នុងសង្កាត់សំបួរមាស ខេត្តកំពង់ចាម។ ឪពុករបស់នាងប្រកបមុខរបរធ្វើស្រែ ហើយម្តាយនាងជាមេផ្ទះ។ នាងមានបងប្រុស១នាក់ និងបងស្រី១នាក់។ នាងគឺជាកូនទីពីរនៅក្នុងគ្រួសារ។ បងស្រីរបស់នាងគឺជានិស្សិតនៅសាកលវិទ្យាល័យ និងប្អូនប្រុសនាងគឺជាសិស្សរៀននៅសាលាអនុវត្ត។ ស្រីរ័ត្នគឺជាសិស្សពូកែ រៀនជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងថ្នាក់រៀន។ នាងចូលចិត្តអានសៀវភៅ ព្រមទាំងចេះប្រើប្រាស់ថេប្លែត និងអានសៀវភៅនៅក្នុងបណ្ណាល័យ។ នាងក៏ចូលចិត្តអានទស្សនាវដី និងសារព័ត៌មានផងដែរ។
នាងនិយាយថា នាងចូលចិត្តអានសៀវភៅតាមកម្មវិធី តោះអាន ព្រោះវាមានសៀវភៅល្អៗជាច្រើនសម្រាប់ការអប់រំស្តីពី បរិស្ថាន អនាម័យ និងអាកប្បកិរិយា ដែលភាគច្រើននៃសៀវភៅទាំងអស់នេះមិនមាននៅក្នុងបណ្ណាល័យ។ នាងនិយាយថា វាមានភាពងាយស្រួលប្តូរសៀវភៅអាន និងមានសៀវភៅច្រើនក្បាលនៅក្្នុងថេប្លែតដោយមិនបាច់កាន់សៀវភៅច្រើនក្បាលពីកន្លែងមួយទៅកន្លែងមួយទេ។
កុមារស្រីរ័ត្នបានអានសៀវភៅចំនួន៧ ទៅ៨ម៉ោងក្នុងមួយសប្តាហ៍នៅពេលទំនេរនៅផ្ទះ នៅសាលារៀន និងនៅក្រៅសាលារៀន។ នាងអានសៀវភៅដើម្បីរៀនវាក្យស័ព្ទថ្មីៗ និងស្វែងយល់ពីអត្ថន័យសាច់រឿង។ ជានិច្ចកាល នាងបានសង្ខេបរឿងទុកនៅក្នុងសៀវភៅ ដោយកត់ត្រាចំណាំចំណងជើងសៀវភៅដែលនាងចូលចិត្ត និងចងចាំ ដូចជា៖ សំណល់៥យ៉ាង សិស្សឆ្លាត បុណ្យកឋិណ ដើមកំណើតរន្ទះ (ផ្លេកបន្ទោល) សម្ភារៈប្រចាំថ្ងៃ…(មានជាង២០០ក្បាល)។ បន្ទាប់ពីអានរួច នាងតែងតែចែករំលែកចំណេះទាំងនេះដល់មិត្តភ័ក្រ និងបបួលមិត្តភ័ក្រទៅអានសៀវភៅនៅបណ្ណាល័យ។ នាងបានស្នើសុំឱ្យអង្គការមូលនិធិអាស៊ី (TAF) និងអង្គការបណ្ណាល័យសម្រាប់ទាំងអស់គ្នា (Library for All (LFA)) បន្ថែមសៀវភៅជាច្រើនទៀតនៅក្នុងកម្មវិធី តោះអាន ដូចជា៖ អនាម័យ វប្បធម៌ខ្មែរ រឿងរ៉ាវជោគជ័យៗរបស់បុគ្គលជោគជ័យ សៀវភៅស្តីពីស្ត្រី សាលារៀនរដ្ឋាភិបាល បំណិនជីវិត ការអប់រំសិស្សក្រៅសាលា និងកំណាព្យ ហើយនាងក៏ចង់ឱ្យអង្គការមូលនិធិអាស៊ី (TAF) និងអង្គការបណ្ណាល័យសម្រាប់ទាំងអស់គ្នា (LFA) កែប្រែដាក់រសៀវភៅថ្មីៗជាច្រើនទៀត។ ដូច្នេះ វានឹងអាចធ្វើឱ្យច្បាស់លាស់ជាងពីមុន៕
**ស្រីរ័ត្នជាឈ្មោះហៅក្រៅដោយផ្អែកទៅលើគោលនយោបាយគាំពារសិទ្ធិកុមារ។
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ