អតីតភាពគម្រោង
វិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC III)
ប្រវត្តិគម្រោង
ទោះបីជាថ្មីៗនេះមានការលើកនម្ពស់ប្រសិទ្ធភាពអំណានសម្រាប់កុមារកម្ពុជា ហើយតាំងពីមានការកែទម្រង់កម្មវិធីសិក្សាទូទៅថ្នាក់ជាតិមកពីឆ្នាំ២០១០ដល់ ២០១៣ ក៏ដោយ តាមរបាយការរបស់ World Bank កាលឆ្នាំ ២០១៤ ថា ជាទូទៅពិន្ទុអំណាននៅតែទាបមិនអាចទទួលយកបាន ព្រមទាំងឃើញថា កុមារជាង ២៥% នៅតែមានសបត្ថភាពអានទាបជាងស្តង់ដា ។ ពីព្រោះថា សមត្ថភាពអាន គឺជា មូលដ្ឋានគ្រឹះសម្រាប់រៀនមុខវិជ្ជាដ៏ទៃទៀត ហើយការធ្លាក់ចុះនៃ ប្រប័ន្ឬងអប់រំ ក្នុងការសម្រេចបានប្រសិទ្ធភាពខ្ពស់នៃអំណាននៅថ្នាក់ដំបូង (ទី១ ទី២ និងទី៣) ធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះនៅឆ្នាំបន្តបន្ទាប់ ។
ដូច្នេះ អង្គការខេប ចង់លើកកម្ពស់គុណភាពអំអាននៅថ្នាក់ដំបូង តាមរយៈប្រព័ន្ធ មួយនៃការអន្តរាគមន៍ផ្សេងៗដែលផ្តល់វិធីសាស្ត្រសរុបយ៉ាងសកម្ម ដូចជាការសិក្សាក្នុងថ្នាក់រៀន និងសម្ភារមួយចំនួនក្នុងបរិស្ថានរៀនសូត្ររបស់កុមារ ដូចជាជំរុញឱ្យសេវាកម្មបណ្ណាល័យដំណើរការមានសកម្មភាពផុលផុស និងមានការជួយបន្ថែមពីកុមារជួយកុមារជាដើម ។
អង្គការខេប ជឿជាក់ថាវិធីសាស្រ្តសរុបនេះអាចដោះស្រាយនូវបញ្ហាប្រឈមទាំងនេះបាន ក្នុងមធ្យោបាយ មួយគឺអនុញ្ញាតឱ្យប្រើប្រាស់វិធីសាស្រ្តផ្សេងៗដើម្បីបំពេញតំរូវការរបស់សិស្ស ។
គោលបំណងសកល
គម្រោងវិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ III បង្កើតឡើងក្នុងគោលបំណងបង្កើនកំរិតនៃការអាននិងសរសេរសម្រាប់កុមារថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ ដោយរៀបចំអោយមានការវាយតម្លៃទៀងទាត់ជាមួយប្រព័ន្ធឆ្លើយតបរហ័ស រួមបញ្ចូលទាំងការជួយបង្រៀនពីឳពុកម្តាយរបស់កុមារ និងការរៀនតាមរយៈM-Learning។
សកម្មភាពសំខាន់ៗ
- បំប៉នគ្រូពីដំណើរការនៃប្រព័ន្ធឆ្លើយតបរហ័ស និងការប្រើប្រាស់សៀវផៅស្តង់ ដាអំណានរបស់ក្រសួង អយក. ណែនាំឱ្យគ្រូៗរៀបចំធ្វើតេស្តិ៍ដំណាក់។
- រៀបចំធ្វើតេស្តិ៍ EGRA សម្រាប់ជាទិន្និន័យមូលដ្ឋាន ដើមគ្រា និងចុងគ្រា។
- ប្រជុំជាមួយមាតាបិតាសិស្ស ដើម្បីឱ្យពួកគាត់ជួយបង្រៀនកូនៗរបស់គាត់ នៅផ្ទះ
- ផ្តល់សម្ភារ ល្បែងសិក្សាពង្រឹងអំណាន ស្វ័យសិក្សាដើម្បីដំណើរការប្រព័ន្ធឆ្លើយតបរហ័ស ឱ្យបានរលូន ។
- បង្កើតឱ្យមានកម្មវិធីកុមារជួយកុមារ ដែលអាចឱ្យកុមាររៀនយឺតបានរៀនសូត្រពីមិត្តភក្តិ
- ផ្តល់ ថែបលែត ដាក់ក្នុងបណ្ណាល័យ ដើម្បីផ្តល់ឱ្យកុមារលែង តាមកម្មវិធីអេឡិចត្រូនិក
- រៀបចំបង្កើតបណ្ណាល័យសតវត្សទី ២១ ដែលគាំទ្រសកម្មភាអានរបស់កុមារយ៉ាងសកម្ម ។
ក្រុមគោលដៅ
- មាតាបិតាសិស្ស តាមសហគមន៍ដាច់ស្រយ៉ាលប្រមាណជាង ១២, ០០០ នាក់
- គ្រូៗ តាមសាលាបឋមសិក្សា ១១១ នាក់
- នាយក/រង នាយិកា/រង តាមសាលាបឋមសិក្សា ២៤ នាក់
- បណ្ណារក្ស តាមសាលាបឋមសិក្សា ១៣ នាក់
ឧបត្ថម្ភដោយ
កាលបរិច្ឆេទប្រតិបត្តិការគម្រោង:
- ចាប់ផ្តើមប្រតិបត្តិគម្រោងៈ ១ កក្កដា ២០១៧
- បញ្ចប់ប្រតិបត្តិគម្រោងៈ ៣០ មិថុនា ២០២០
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ