អតីតភាពគម្រោង
គម្រោងសាលារៀនដៃគូ (BSI)
សេចក្តីពិពណ៌នាគម្រោង
គម្រោងសាលារៀនដៃគូដែលហៅកាត់ថាគម្រោង ប៊ី អេស អាយគឺជាគម្រោងថ្មីមួយ ដែលមានគោលដៅធ្វើឲ្យសាលាគោលដៅចំនួនបីក្លាយទៅជាសាលារៀនជំនាន់ថ្មីដែលមានស្តង់ដាគុណភាព សិក្សាខ្ពស់មានប្រព័ន្ធអភិបាលកិច្ចរឹងមាំនិងមានការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀនជាប្រចាំ។ភាពទន់ខ្សោយផ្នែកគណនីយភាព និងការទទួលបានប្រាក់កម្រៃតិចតួចជាមូលហេតុរ៉ាំរ៉ៃដែលធ្វើឲ្យ ស្តង់ដាគុណភាពអប់រំអន់ថយនៅក្នុងសាលារៀនជាច្រើន ។ គម្រោងមានគោលដៅធ្វើឲ្យសាលា រៀនរដ្ឋសម្រេចបាននូវស្តង់ដាគុណភាពអប់រំខ្ពស់ដូចសាលារៀនឯកជនដែរ ។
ដោយមានការជួយជ្រោមជ្រែងពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងសាលាគរុកោសល្យ និងវិក្រឹត ការខេត្ត គម្រោងកំពុងជ្រើសរើស និងបំប៉នគ្រូបង្រៀនប្រកបដោយឆន្ទៈនិងមនសិកាវិជ្ជាជីវៈ បង្កើតគណៈកម្មការកណ្តាលដែលកំពុងជួយដល់ដំណើរការអនុវត្តរចនាសម្ព័ន្ធអភិបាលកិច្ចថ្មីនិងធានាឲ្យបាននូវការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពនិងមានការចូលរួមពេញលេញពី សហគមន៍ ។ បន្ទប់សិក្សាបែបថ្មី បន្ទប់កុំព្យូទ័រនិងបន្ទប់ពិសោធវិទ្យាសាស្ត្រត្រូវបានរៀបចំឡើងដោយសិស្សជំនាន់ថ្មីដើម្បីធ្វើឲ្យការសិក្សាកាន់តែល្អប្រសើរឡើង។ គម្រោងទទួលបានការគាំទ្រពីមូលនិធិអូកទ្រីនៃប្រទេសអូស្ត្រាលីតាំងពីឆ្នាំ ២០១១កន្លងមក ។
គម្រោង ប៊ីអេសអាយ បានស្តារឡើងវិញព្រមទាំងផ្តួចផ្តើមអនុវត្តកម្មវិធីថ្មីៗជាច្រើននៅក្នុងសាលាគោលដៅចំនួនបីគឺ វិទ្យាល័យ ហ៊ុន សែន ស្គន់ វិទ្យាល័យ សម្តេចម៉ែនិងអនុវិទ្យាល័យ អនុវត្ត ហ៊ុន សែន កំពង់ចាម ដោយប្រើប្រាស់វិធីថ្មីៗក្នុងការរៀបចំសាលារៀនដើម្បីធ្វើឲ្យការប្រើប្រាស់ផ្ទៃដី និងទីធ្លាសាលារៀនកាន់តែមានប្រសិទ្ធភាពល្អធ្វើឲ្យបន្ទប់រៀនមានពន្លឺគ្រប់គ្រាន់រៀបចំឲ្យមានតុបង្ហាញស្នាដៃសិស្សព្រមទាំងកែលម្អទេសភាព ក្នុងសាលារៀនប្រកបដោយភាពទាក់ទាញ ។ បន្ទប់សិក្សាត្រូវបានកែលម្អក្នុងកម្រិតខ្ពស់ និងរៀបចំជាបន្ទប់មុខវិជ្ជា ។ បន្ទប់បច្ចេកវិជ្ជាព័ត៌មានថ្មី សួនកសិកម្មគំរូនិងបណ្ណាល័យដែលបានកែលម្អឲ្យមានគុណភាពខ្ពស់ ដោយបំពាក់បរិក្ខាថ្មីៗ។ គម្រោងបានរៀបចំកម្មវិធីសិក្ខាសាលាជាច្រើនរួមមានប្រធានបទដូចជាការធ្វើឲ្យបរិស្ថានសិក្សាសំបូរបែប ការសិក្សាបែបសហការការពង្រីកខ្លឹមសារមេរៀន ពីរ៉ាមីតបង្ហាញលទ្ធផលសិក្សានិង មានប្រធានបទសំខាន់ៗជាច្រើនទៀតត្រូវបានរៀបចំ សំដៅឲ្យមានការប្រើប្រាស់បណ្ណាល័យនិងបន្ទប់ពិសោធវិទ្យាសាស្រ្ត ដើម្បីឲ្យសិស្សបាន សិក្សាពេញលេញ។គណៈកម្មការកណ្តាលបានចុះពិនិត្យនិងវាយតម្លៃសាលារៀនជាទៀងទាត់ ព្រមទាំងជួយគម្រោងធ្វើយ៉ាងណាឲ្យសម្រេចបាននូវស្តង់ដាខ្ពស់បំផុត ។
សនិទានភាពនៃកម្មវិធី
គម្រោង សាលារៀនដៃគូព្យាយាមបង្កើតឲ្យបានគំរូអភិវឌ្ឍច្រើន ជម្រើសក្នុងសាលារៀនរដ្ឋ ដោយផ្អែកលើលក្ខណៈអំណោយផលរបស់សាលាក្នុងការប្រើប្រាស់ជំនួយបច្ចេកទេស។ គម្រោងមិនមែនត្រឹមតែផ្តល់ជំនួយបច្ចេកទេសដ៏ល្អពេញលេញដល់សាលាដែលត្រូវបានជ្រើសរើសប្រកបដោយសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏បានសង្កត់ធ្ងន់លើរចនាសម្ព័ន្ធអភិបាលកិច្ចជំនាញ ដែលធានាឲ្យការប្រើប្រាស់ធនធានថវិកាឧបត្ថម្ភគ្រូបង្រៀនប្រកបដោយប្រសិទ្ធភាព និងមានគណនេយ្យភាព ដោយផ្អែកលើភារកិច្ចបន្ថែម ដែលគ្រូបង្រៀនបានបំពេញ (ឧ. ការរៀបចំគម្រោងការពិសេសពាក់ព័ន្ធនឹងការសិក្សាបែបស្ថាបនា ការផ្តល់ប្រឹក្សាអាជីព និងក្លឹបសិក្សា...។ល។ វិធីអភិវឌ្ឍទាំងពីរគន្លងនេះបង្ហាញពីគំរូនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងការគ្រប់គ្រងសាលារៀនរដ្ឋទាំងបីដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលសហការយ៉ាងជិតស្និទជាមួយតួអង្គមិនមែនរដ្ឋាភិបាល (ឧ. អង្គកា។
សកម្មភាពសំខាន់ៗ៖
- សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ពានរង្វាន់សាលារៀនឆ្នើមប្រចាំឆ្នាំក្នុងចំណាត់ថ្នាក់លេខ ២ អមដោយថវិកាចំនួន៦លានរៀលដល់អនុវិទ្យាល័យ ហស អនុវត្តកំពង់ចាម។
- ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអង្គការឆាលហ្វានបានទទួលយកជាផ្លូវការនូវគំរូសាលារៀនជំនាន់ថ្មី។
- ការរីកចម្រើនយ៉ាងឆាប់រហ័សនូវចំណេះដឹងកុំព្យូទ័រ។
- ការបញ្ចប់ឯកសារពិគ្រោះយោបល់ដែលរំលេចពីជោគជ័យ និងមេរៀន បទពិសោធន៍សម្រាប់ការផ្សព្វផ្សាយថ្នាក់ជាតិ។
- ការរកប្រាក់ចំណូលអនុវិទ្យាល័យ ហស អនុវត្តកំពង់ចាម ទទួលបានលើស ១៥.០០០ដុល្លាអាមេរិកនៅក្នុងឆ្នាំទី៥។
- ការចាប់ផ្តើមដោយជោគជ័យសកម្មភាពរកប្រាក់ចំណូលនៅវិទ្យាល័យសម្តេចម៉ែ។
ក្រុមគោលដៅ
- សិស្សថ្នាក់ទី ៧ ដល់ទី ៩ នៅវិទ្យាល័យចំនួន ៣ នៅក្នងស្រុកចំនួន៣ (ត្បូងឃ្មុំ កំពង់ចាម និងជើងព្រៃ) ក្នុងខេត្តចំនួន២ រួមមាន៖ កំពង់ចាម និងត្បូឃ្មុំ។
- ការគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន
- មាតាបិតាសិស្ស។
គម្រោង BSI ទទួលការឧបត្ថម្ភគាំទ្រពី៖
អង្គការមូលនិធិអូកទ្រី អង្គការមូលនិធិ Breteau និងក្រុមហ៊ុន Apple
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ