បច្ចុប្បន្នភាពគម្រោង

កម្មវិធីអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍន៍ជំនាញការងារ (DWD)

បច្ចុប្បន្នភាពគម្រោង

 

ទិដ្ឋភាពទូទៅ៖ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា បានទទួលការគាំទ្រហិរញ្ញប្បទានរយៈពេល៤ឆ្នាំ (២០២២-២០២៦) ពីអង្គការមូលនិធិអាស៊ី តាមរយៈសាកលវិទ្យាល័យ California at Berkeley (UCB) និងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក (USAID) ដើម្បីគាំទ្រក្មេងស្រីក្នុងកម្មវិធីអភិវឌ្ឍជំនាញការងារឌីជីថល។ គោលដៅមួយរបស់គម្រោងគឺដើម្បីផ្សារភ្ជាប់ដៃគូវិស័យឯកជនដើម្បីជួយអភិវឌ្ឍនិងបង្កើតកម្មវិធីអាហារូបករណ៍គំរូមួយដែលបង្កើនការទទួលស្គាល់គុណភាពសិក្សាថ្នាក់បរិញ្ញាបត្រសម្រាប់មនុស្សគ្រប់គ្នា និងសិស្សដែលមានទេពកោសល្យ។

 

ការជ្រើសរើសអ្នកទទួលផល៖ និស្សិតនារី១២នាក់ ត្រូវបានជ្រើសរើស និងទទួលបានអាហារូបករណ៍ពីគម្រោង។ ពួកគាត់បានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ និងមាននិទ្ទេស(B=3, C=4, D=4, E=1)។ និស្សិតទាំងនោះត្រូវបានជ្រើសរើសចេញពីគ្រួសារដែលមានជីវភាពខ្វះខាត (៥៨% មកពីគ្រួសារដែលមានសមាជិកច្រើន ៩០% មកពីគ្រួសារដែលមានបំណុល និង ២៥% កំព្រា ឬមានតែម្ដាយ​​ ឬឪពុក។ 

វិទ្យាស្ថានសិក្សា និងមុខជំនាញៈ សាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវបានកំណត់ជាស្ថាប័នមួយក្នុងការផ្តល់កន្លែងសិក្សាសម្រាប់និស្សិតអាហារូបករណ៍។ ពួកគាត់សិក្សាជំនាញ វិស្វកម្មបច្ចេកវិទ្យាពត៌មាន (ITE) និង វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ (CSE) និងចាប់ផ្ដើមឆ្នាំទីមួយនៅខែមីនា ឆ្នាំ២០២៣។

ការប្រឡងៈ និស្សិតអាហារូបករណ៍របស់កម្មវិធីអភិវឌ្ឍជំនាញការងារឌីជី  ថលទាំង១២នាក់បានប្រឡងជាប់ ១០០% នៅឆ្នាំទី១ក្នុងឆ្នាំសិក្សា ២០២២-២៣។ សមិទ្ធផលសិក្សារបស់ពួកគាត់គឺជាចំណុចមោទនភាពមួយ ហើយមិត្តភក្តិបានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់ពួកគាត់។ និស្សិតអាហារូបករណ៍នឹងចាប់ផ្ដើមការសិក្សាឆ្នាំទី២នៅចុងខែធ្នូ ឆ្នាំ២០២៣។

 

លទ្ធផលកម្មវិធី

  • និស្សិតអាហារូបករណ៍ទាំង១២នាក់ បានចូលរួមសិក្សាពីការណែនាំពីគម្រោង បទវិន័យ និង តួនាទីជានិស្សិតអាហារូបករណ៍។
  • និស្សិតអាហារូបករណ៍៤នាក់ត្រូវបានក្លាយជាអនុប្រធានថ្នាក់នៅសាកលវិទ្យាល័យ។
  • និស្សិតទាំង១២នាក់បានប្រឡងជាប់ ១០០% ដោយជោគជ័យនៅឆ្នាំទី១។
  • និស្សិតអាហារូបករណ៍ទាំង១២នាក់ បានចូលរួមប្រជុំប្រចាំខែយ៉ាងទៀងទាត់ ដែលពួកគាត់អាចលើកពីក្ដីបារម្ភ បញ្ហាប្រឈម និងបច្ចុប្បន្នភាពនៃការសិក្សា។
  • ក្លឹបសិក្សាពីរត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតនៅអន្តេវាសិកដ្ឋានបុរី   និស្សិត។
  • វគ្គបណ្ដុះបណ្ដាលបីត្រូវបានរៀបចំឡើងដោយអង្គការខេប រួមមាន៖ ការរៀបចំកាលវិភាគផ្ទាល់ខ្លួន បញ្ជីត្រូវធ្វើ ការសរសេរអ៊ីម៉ែល និងអក្ខរកម្មឌីជីថល។
  • និស្សិតទាំងអស់បានចូលរួមសិក្ខាសាលា វគ្គបណ្ដុះបណ្ដាល និងសកម្មភាពការងារស្ម័គ្រចិត្តមួយចំនួនជាប្រចាំក្នុងអំឡុងឆ្នាំនេះ។

 

ការគាំទ្រលើកម្មវិធីអាហារូបករណ៍

 

  • តម្លៃសិក្សាថ្នាក់បរិញ្ញាបត្រ
  • ការស្នាក់នៅ
  • ទឹកភ្លើង
  • កុំព្យូទ័រយួរដៃ
  • ធានារ៉ាប់រងសុខភាព
  • ប្រាក់ឧបត្ថម្ភថ្លៃអាហារ
  • ថ្លៃសម្ភារសិក្សា
  • ការប្រជុំអាណាព្យាបាល
  • សកម្មភាពអភិវឌ្ឍន៍អាជីព

 

គាំទ្រហិរញ្ញប្បទានដោយ

     

 

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ