ឱកាសការងារជាមួយអង្គការ ខេប
សេចក្ដីជូនដំណឹងស្ដីពីការប្រកាសចូលរួមដេញថ្លៃជាសាធារណៈ
អង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ក្នុងស្រុកទាំងអស់ឱ្យបានជ្រាបថា៖ គម្រោង “កុមារកម្ពុជារីករាយ” (HCC) នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈសម្រាប់ការងារ សាងសង់អគារសិក្សាថ្មី, ជួសជុលអគារសិក្សា, បន្ទប់ទឹកអនាម័យ, កន្លែងលាងដៃ និងបន្ទប់បណ្ណាល័យ ក្នុងសាលារៀនគោលដៅចំនួន៖ ០៩ ស្ថិតក្នុងខេត្តចំនួន ០៦ រួមមាន៖
១. ខេត្ត មណ្ឌលគិរី មានចំនួន៖ ០២ សាលា
២. ខេត្ត រតនគិរី មានចំនួន៖ ០១ សាលា
៣. ខេត្ត ព្រៃវែង មានចំនួន៖ ០២ សាលា
៤. ខេត្ត កំពង់ចាម មានចំន្ទន៖ ០១ សាលា
៥. ខេត្ត បន្ទាយមានជ័យ មានចំនួន៖ ០២ សាលា
៦. ខេត្ត ក្រចេះ មានចំនួន៖ ១សាលា
១. លក្ខខណ្ឌសម្រាប់អ្នកចូលរួមដេញថ្លៃ
- ជាក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលបានចុះបញ្ជីស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលមានប្រភពតែមួយ ឬមានសម្ព័ន្ធភាពជាមួយគ្នា អាចដាក់សំណើបានតែមួយគត់។ ក្នុងករណីរកឃើញថាមានសម្ព័ន្ធភាពជាមួយគ្នា សំណើនោះនឹងត្រូវបដិសេធដោយស្វ័យប្រវត្តិ។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ត្រូវមានសមត្ថភាពបញ្ចប់ការងារជួសជុលក្នុងរយៈពេលមិនឱ្យលើសពី ០៣ ខែ និងការសាងសង់ថ្មីមិនឱ្យលើសពី ០៥ ខែ (ដោយគិតចាប់ពីថ្ងៃចុះកិច្ចសន្យា)។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ អាចដាក់សំណើដេញថ្លៃសម្រាប់សាលារៀនជាច្រើន។
- ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលចូលរួមដេញថ្លៃសាងសង់អគារសិក្សាថ្មី និងកែលម្អអគារសិក្សាដែលឈ្នះការដេញថ្លៃនឹងផ្តល់ជូនកិច្ចសន្យាតែ ២សាលាប៉ុណ្ណោះ ហើយនឹងមិនអនុញ្ញាតឱ្យចូលរួមដេញថ្លៃសម្រាប់ការផ្គត់ផ្គង់/ជួលជុល និងបំពាក់គ្រឿងសង្ហារិមទៀតឡើយ។
២. កាលបរិច្ឆេទ និងទីកន្លែងអនុវត្ត
- ការទាក់ទងសាកសួរព័ត៌មាន និងទទួលឯកសារលក្ខណៈសម្បត្តិ៖ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០ល្ងាច ជាកំហិត តាមរយៈអ៊ីមែល និងចម្លងជូន (CC) ភាគីពាក់ព័ន្ធខាងក្រោម។
- ការប្រជុំតម្រង់ទិស (Orientation): នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ ព្រឹក នៅការិយាល័យកណ្តាលអង្គការ ខេប (ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការរខេត្ត កំពង់ចាម)។
- បញ្ជាក់៖ ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ដែលអវត្តមានក្នុងកិច្ចប្រជុំតម្រង់ទិស នឹងមិនត្រូវបានអនុញ្ញាតឱ្យដាក់ពាក្យសុំចូលរួមដេញថ្លៃឡើយ។
- ការចុះពិនិត្យទីតាំង៖ ក្រុមហ៊ុន និងអ្នកម៉ៅការសំណង់ ត្រូវចុះទៅសិក្សាទីតាំងជាក់ស្តែង និងមានលិខិតបញ្ជាក់ (បោះត្រា) ពីនាយកសាលាគោលដៅ។
- ការឈប់ទទួលឯកសារដេញថ្លៃ៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៥:០០ល្ងាច។
- ចំពោះកាលបរិច្ឆេទនៃការសាងសង់ថ្មី និងជួសជុលទាំងអស់ ត្រូវចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ បើមិនមានការប្រែប្រួលទេ។
៣. ការរៀបចំសំណើសុំចូលរួមដេញថ្លៃ
- រាល់តម្លៃដែលដាក់ដេញថ្លៃ ត្រូវរួមបញ្ចូលពន្ធអាករ (VAT 10%) រួចជាស្រេច។
- ឯកសារត្រូវច្រកក្នុងស្រោមសំបុត្របិទជិត មានចុះហត្ថលេខា និងបោះត្រាក្រុមហ៊ុនឱ្យបានត្រឹមត្រូវ។
- សំណើសុំចូលរួមដេញថ្លៃត្រូវប្រគល់ជូនដោយផ្ទាល់នៅ ការិយាល័យរដ្ឋបាល និងធនធានមនុស្ស នៃអង្គការ ខេប (ខេត្ត កំពង់ចាម) ដោយមិនទទួលយកការផ្ញើតាមរយៈអ៊ីមែល តាមបណ្តាញសង្គម ឬតាមក្រុមហ៊ុនសេវាកម្មផ្ញើបានឡើយ។
៤. ការបើកកញ្ចប់ឯកសារដេញថ្លៃ
- កាលបរិច្ឆេទនៃការបើកកញ្ចប់ដេញថ្លៃ នឹងជូនដំណឹងនៅពេលក្រោយ។
- តំណាងក្រុមហ៊ុនដែលមកចូលរួម ត្រូវមានលិខិតផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរ។ ក្រុមហ៊ុន ឬតំណាងក្រុមហ៊ុន ដែលមកយឺតលើសពី ១៥នាទី ឬអវត្តមាន នឹងត្រូវបាត់បង់សិទ្ធិការចូលរួមដេញថ្លៃ។
- អង្គការរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរកាលបរិច្ឆេទក្នុងករណីចាំបាច់និងមិនប្រគល់ឯកសារដែលបានដាក់រួចត្រឡប់ទៅវិញឡើយ។
អាសយដ្ឋានទំនាក់ទំនង៖ ការិយាល័យកណ្តាលអង្គការ ខេប៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការខេត្ត កំពង់ចាម ផ្លូវជាតិលេខ ៧ (ចាស់) ភូមិទី៦ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្ត កំពង់ចាម។
អ្នកដេញថ្លៃទាំងអស់ត្រូវភ្ជាប់ជាមួយនូវឯកសារភស្តុតាង បង្ហាញពីលក្ខណៈសម្បត្តិរបស់ខ្លួនមានដូចខាងក្រោម៖
- វិញ្ញាបនបត្រចុះឈ្មោះក្រុមហ៊ុន ឬអាជីវកម្ម ក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម (ថតចម្លង ចាំបាច់ត្រូវដាក់) ០១ ច្បាប់
- បណ្ណប៉ាតង់ប្រចាំឆ្នាំ២០២៦ (ថតចម្លង ចាំបាច់ត្រូវដាក់) ០១ ច្បាប់
- វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម (ថតចម្លង ចាំបាច់ត្រូវដាក់) ០១ ច្បាប់
- វិញ្ញាបនបត្រប្រកបអាជីវកម្ម ចេញដោយក្រសួងពាក់ព័ន្ធ (ថតចម្លង ចាំបាច់ត្រូវដាក់) ០១ ច្បាប់
- ឯកសារភស្តុតាងសម្រាប់បញ្ជាក់ពីសមត្ថភាពបច្ចេកទេស និងបទពិសោធន៍ក្នុងការងាររបស់ខ្លួន ០១ ច្បាប់
- អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន (ថតចម្លង ចាំបាច់ត្រូវដាក់) ០១ ច្បាប់
ព័ត៌មានផ្សេងៗសូមទំនាក់ទំនង៖
ការិយាល័យកណ្តាលអង្គការ សកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (អង្គការ ខេប )
អាសយដ្ឋាន ៖ ក្នុងបរិវេណសាលាគរុកោសល្យ និងវិក្រឹតការ ខេត្ត កំពង់ចាម
ឈ្មោះ ៖ លោក ឈួន សារ៉ាន ប្រធានរដ្ឋបាល និងធនធានមនុស្ស (០១២ ៧៥២ ៥៥៣)
៖ លោក អឿន បូរ៉ា ជាប្រធានគម្រោង កុមារកម្ពុជារីករាយ (០៧៧ ៩២៩ ១៩៣)
៖ លោក ប៊ុន លីហ៊ាង វិស្វករសំណង់ គម្រោង កុមារកម្ពុជារីករាយ(០៩៧ ៦០៧ ២៧០០)
អ៊ីមែល ៖ saran@kapekh.org, bora@kapekh.org, lyheang@kapekh.org
ចម្លងជូន ៖ vanna@kapekh.org, poktri.hcc@gmail.com, virak.un365@gmail.com, sarith@kapekh.org, sambath@kapekh.org, sreyka@kapekh.org, veasna@kapekh.org
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


