ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីសិក្ខាសាលាស្តីពីវិធីសាស្រ្តបង្រៀនឆ្លើយតបតាមតម្រូវការសិស្ស

Date : 2016-10-19
Facebook Twitter Google+ LinkedIn

អង្គការ​ ខេប បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពីវិធីសាស្រ្តបង្រៀនឆ្លើយតបតាមតម្រូវការសិស្ស ដែលអនុវត្តដោយគម្រោង សៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ (E4K) រយៈពេលបីថ្ងៃ (១៩-២១ តុលា ២០១៦) នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពង់ចាម ដោយមានសិក្ខាកាមជាគ្រូចំនួន២២រូប និងតំណាងមន្ទីរអប់រំ យុវជន និងកីឡា ចំនួន២រូបបានចូលរួម។ សិក្ខាសាលានេះមានគោលបំណងពង្រឹងវិសាស្រ្ត និងបន្ថែមបច្ចេកទេសបង្រៀនសិស្ស។ ក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃនេះ សិក្ខាកាមបានរៀនរបៀបថ្មីៗបន្ថែមក្នុងការគ្រប់គ្រងសិស្សកំពុងរៀន ការតាមដាន និងការវាយតម្លៃតាមកម្រិតសមត្ថភាពសិស្ស។

 

ការរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពដល់គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ ត្រូវបានវាយតម្លៃថាគឺជាឧបករណ៍តាមដានមួយដែលធ្វើឱ្យការអនុវត្តគម្រោងទាំងមូលមានប្រសិទ្ធភាពក្នុងវាស់ស្ទង់សមត្ថភាពបង្រៀនរបស់គ្រូមុនពេល អំឡុងពេល និងក្រោយពេលគម្រោងបិទបញ្ចប់។ នៅក្នុងសកលភាវូបនីកម្មយើងនេះ ការអប់រំមិនអាចពឹងផ្អែកតែទៅលើទម្លាប់បង្រៀនដដែលៗប៉ុណ្ណោះទេ គឺត្រូវការអភិវឌ្ឍសមត្ថភាពតាមរយៈដៃគូអភិវឌ្ឍផ្សេងៗ ឫតាមអង្គភាពផ្ទាល់ ដើម្បឆ្លើយតបនឹងតម្រូវការសិស្ស ជាពិសេស កម្មវិធីអំណាន សំណេរ ការស្តាប់ និងការនិយាយ ត្រូវប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបដាក់ឱ្យសិស្សរៀន និងគ្រូបង្រៀន។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ