ព័ត៌មាន និងព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំទាក់ទងគម្រោង USE-SDP2
Date : 2022-03-03ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យសកម្មភាពក្នុងការគាំទ្រវិទ្យាជាតិអប់រំ និងសាលាមធ្យមសិក្សាធនធាន នៃគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។
នៅចុងឆ្នាំ២០២០ អង្គការ ខេប បានចុះកិច្ចសន្យាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីផ្តល់ការគាំទ្របច្ចេកទេសដល់កម្មវិធីថ្នាក់ជាតិដ៏ធំមួយមានឈ្មោះថា កម្មវិធីអភិវឌ្ឍន៍៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ២ ដែលជាគម្រោងដ៏ធំមួយផ្តោតលើការធ្វើទំនើបកម្មមធ្យមសិក្សា ជាពិសេសទាក់ទងនឹងសាលាធនធាននៅមធ្យមសិក្សាចំនួន ៥០ដែលត្រូវបានអភិវឌ្ឍន៍ឡើងក្រោមគម្រោងផ្សេងៗពីមុន។ គម្រោងនេះក៏គាំទ្រសាលារៀនបណ្តាញចំនួន ៨៧ ផងដែរ ដោយផ្អែកលើជំនួយបច្ចេកទេសដល់សាលាធនធានមធ្យមសិក្សា។ សមាសភាគពាក់ព័ន្ធរបស់គម្រោងក៏គាំទ្រដល់សមត្ថភាពវិទ្យាស្ថានជាតិអប់រំ ក្នុងការជួយគាំទ្រដល់ការអប់រំកម្រិតមធ្យមសិក្សា តាមរយៈការដំឡើងកម្មវិធីសិក្សា និងការបណ្តុះបណ្តាលគ្រូបង្រៀន។
គម្រោង USE-SDP2 បានទទួលហិរញ្ញប្បទានក្រោមកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ៥៣,៥ លានដុល្លារអាមេរិក។ ការងាររបស់អង្គការ ខេប កំណត់បានយ៉ាងទូលំទូលាយចំពោះការអភិវឌ្ឍ និងការផ្តល់ឯកសារបណ្តុះបណ្តាល ដែលខ្លឹមសារបណ្តុះបណ្តាលត្រូវបានតាមដានពិនិត្យដោយទីប្រឹក្សាប្រចាំតំបន់ ហើយដាក់ទៅជា ៥ តំបន់ ក៏ដូចជា អង្គការ VSO អង្គការសៃគូ និងមន្ត្រីក្រសួងផងដែរ។ កិច្ចសន្យារបស់អង្គការ ខេប នៅពេលបច្ចុប្បន្នមានសុពលភាពរយៈពេល ៣ ឆ្នាំ ហើយតម្រូវឱ្យបញ្ចប់ការងាររៀបចំសំខាន់ៗចំនួន ១៥ (ដូចសង្ខេបខាងក្រោម)។ ហេតុផលសំខាន់មួយសម្រាប់ការសម្រេចចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យអង្គការ ខេប ចូលរួមអនុវត្តគម្រោង USE-SDP2 គឺដើម្បីប្រើប្រាស់ការច្នៃប្រឌិតជាច្រើនក្រោមកម្មវិធីសាលារៀនជំនាន់ថ្មី ដូច្នេះ សាលាមធ្យមសិក្សាជាច្រើនទៀតអាចចម្លង និងយកទៅអនុវត្តបាន។
គម្រោង USESDP2 ជួយដល់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីសាលារៀននៅទូទាំងប្រទេសឱ្យកាន់តែប្រសើរឡើង ជាពិសេសបានផ្តួចផ្តើមកំណែទម្រង់គោលនយោបាយក្នុងវិស័យអប់រំ ដោយផ្តោតសំខាន់លើការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ និងដើម្បីសម្រេចបាននូវលទ្ធផលកម្មវិធីចំនួន ៣ ដូចខាងក្រោម៖
- គុណភាពគ្រូបង្រៀននៅមធ្យមសិក្សាទុតិយភូមិកាន់តែល្អឡើង
- គុណភាព និងបំណិនពាក់ព័ន្ធទីផ្សារការងារនៅមធ្យមសិក្សាទុតិយភូមិមានការកែលម្អ និង
- ការពង្រឹងសមត្ថភាពស្ថាប័នសម្រាប់ធ្វើផែនការ ការគ្រប់គ្រង និងការផ្តល់ការអប់រំកាន់តែមានភាពរឹងមាំ។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ