ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលដល់គ្រូបំណិនជីវិតថ្មីស្តីពី កម្មវិធីបំណិនជីវិតភែស
Date : 2024-03-27គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី(LSLAG) បានរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបំណិនជីវិតថ្មី ស្តីពី "កម្មវិធីបំណិនជីវិតភែស" ក្រោមការបណ្តុះបណ្តាលពីគ្រូបង្គោលកម្មវិធីបំណិនជីវិតដែលធ្វើឡើងនៅ១២ទីតាំងផ្សេងៗគ្នាក្នុងខេត្តចំនួន១២រួមមាន៖ ខេត្តមណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង សៀមរាប ស្វាយរៀង កំពង់ស្តឺ ក្រចេះ ព្រះសីហនុ ស្ទឹងត្រែង រតនគិរី កំពត និងតាកែវ ដែលមានអនុ/វិទ្យាល័យចំនួន៦៨ ដែលមានសិក្ខាកាមចូលរួមសរុប ១៧៥ (ស្រី ៨១នាក់) ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ រហូតដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ដោយមានរយៈពេលពីរថ្ងៃ។
វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើចំណុចសំខាន់ៗដូចខាងក្រោម៖
-បង្ហាញវិធីសាស្ត្របង្រៀនតាមបែបផែនទីគំនិត សកម្មភាពបង្រៀនតាមបែបសម្តែងតួ និងករណីសិក្សា វិធីសាស្ត្របង្រៀនបែបសហការ (ល្បិចបង្រៀនដំណើរវិចិក្រសាល និងល្បិចបង្រៀនបង្គុំរូបភាព) ។
-ធ្វើការឆ្លុះបញ្ចាំងអំពីវិធីសាស្ត្របង្រៀនផ្សារភ្ជាប់នឹងពីរ៉ាមីតនៃការរៀន។
-ធ្វើបទបង្ហាញអំពីកម្មវិធីអប់រំបំណិនជីវិត P.A.C.E។
-ធ្វើបទបង្ហាញអំពីការប្រើប្រាស់សៀវភៅបំណិនជីវិត P.A.C.E សម្រាប់ក្រុមសិស្សជំទង់ និងពេញវ័យ។
-បង្រៀនសាកល្បងមេរៀនបំណិនជីវិតភែសសម្រាប់សៀវភៅក្រុមសិស្សពេញវ័យ ម៉ុឌុល១ ជំពូកទី៣ មេរៀនទី៥ “មនុស្ស និងវត្ថុ” និងសៀវភៅក្រុមសិស្សវ័យជំទង់ ម៉ុឌុល១ ជំពូកទី៣មេរៀនទី១០ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធិភាព ក្នុងអំឡុងពេលបណ្តុះបណ្តាល។
លោកស្រី ឃុន ចរិយា ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ ត្រពាំងឈូក ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះ ពិតជាល្អ ព្រោះមានសកម្មភាពបង្រៀនប្លែក មានភាពរស់រវើក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីការប្រើប្រាស់កម្មវិធីបំណិនជីវិតភែស។ កម្មវិធីនេះ ពិតជាមានអត្ថប្រយោជន៍ដល់កុមារី ពីព្រោះពួកគេបានយល់ដឹងពីការប្រែប្រួលផ្នែករាងកាយ ផ្នែកអារម្មណ៍ និងផ្នែកបន្តពូជ នៅពេលចូលដល់វ័យជំទង់។ នាងខ្ញុំសូមអរគុណដល់អង្គការ ខេប ដែលបានបង្កើតវគ្គបណ្តុះបណ្តាលនេះឡើង និងសូមសំណូមពរដល់អង្គការ បន្តរៀបចំវគ្គបណ្ដុះបណ្ដាលបែបនេះទៅកាន់គ្រូដទៃទៀត” ។
លោកស្រី កែវ សារ៉េន ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ រតនមណ្ឌល ខេត្តបាត់ដំបង បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយចិត្តដែលបានចូលរួមកម្មវិធីបំណិនជីវិតភែស និង ទទួលបាននូវវិធីសាស្រ្តបង្រៀនថ្មីៗពីគម្រោង ព្រមទាំងមានឱកាសចែករំលែកបទពិសោធន៍ជាមួយសិក្ខាកាមផ្សេងទៀតទាក់ទងនឹងកម្មវិធីពីការបង្រៀន និងរៀន ហើយកម្មវិធីភែសនឹងផ្តល់ឱកាសសម្រាប់ កុមារីបានត្រៀមខ្លួនជាមុនពីការប្រែប្រួលរូបរាងកាយ”។
គម្រោង LSLAG ទទួលហិរញ្ញប្បទានពីក្រុមហ៊ុន Gap Inc. ដើម្បីកសាងជំនាញ ទំនុកចិត្ត ធនធាន និងចេះរៀបចំផែនការប្រកបដោយប្រសិទ្ធភាពរបស់ក្មេងស្រីជំទង់សម្រាប់ថ្ងៃអនាគតពីការផ្លាស់ប្តូរូបរាងកយ ផ្លូវចិត្ត និងសង្គមដែលមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះលទ្ធផលនៅពេលពេញវ័យ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ