ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិនជីវិត
Date : 2019-05-08គម្រោងសហសាលាកម្ពុជា (USC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិតជីវិត រួមមាន៖ ការដំស្លរ ជាងកំបោ ការដំាបន្លែ និងការតម្រង់ទិសអំពីការពង្រឹងភារកិច្ចទទួលខុសត្រូវរបស់គ្រូទីប្រឹក្សាកុមារី នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំសកម្មភាពពិភាក្សាក្រុមអំពីដំណើរការអប់រំ និងបញ្ហាប្រឈមចំពោះកុមារី និងរកដំណោះស្រាយសមស្រប ដើម្បីបញ្ជាសគ្រោះថ្នាក់ផ្សេងៗ ជាពិសេសបញ្ហាដែលពួកគាត់ជួបប្រទះអំឡុងពេលអនុវត្តកម្មវិធី។ សិក្ខាកាមចូលរួមគឺជាគ្រូដែលអញ្ជើញមកពីសាលាគោលដៅទាំង៤ ដូចជា៖ សាលាបឋមសិក្សា ឡំ សាលាបឋមសិក្សា ប៉ក់ធំ សាលាបឋមសិក្សា សោមធំ និងសាលាបឋមសិក្សា ផ្លរ នៅក្នុងស្រុកអូយ៉ាដាវ ខេត្តរតនៈគិរី។ គម្រោងនេះមានគោលបំណងអភិវឌ្ឍគំរូកម្មវិធីសាលាកុមារមេត្រី ដែលមាន៦សមាសភាគ និងផ្តោតរួមទាំងគុណភាពអប់រំ ការអប់រំបញ្ចូលគ្នា និងមានការចូលរួមពីអ្នកពាក់ព័ន្ធសាលារៀន ដើម្បីធានាឱ្យមានកការផ្លាស់ប្តូរនូវការសិក្សាពីកម្រិតសាលាមត្តេយ្យសិក្សាឆ្លងទៅសាលាបឋមសិក្សា។
កម្មវិធីនេះត្រូវបានគាំទ្រថវិកាដោយមូលនិធិ ឃីនចាន់ ស្ទីហ្វធុង ប្រទេសអាឡឺម៉ង់ និងបានប្រតិបត្តិការដោយអង្គការ ខេប។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ