ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីសម្ពោធបណ្ណាល័យសតវត្សរ៍ទី២១ គម្រោងត្រាក់៣/TRAC III

Date : 2019-05-31
Facebook Twitter Google+ LinkedIn

នេះគឺជាការចូលរួមចំណែកមួយដ៏ធំជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងអំណានដល់កុមារកម្ពុជាតាមរយៈការអភិវឌ្ឍបណ្ណាល័យសតវត្សរ៍ទី២១ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការរចនាបទប្រកបដោយភាពច្នៃប្រឌិត មានភាពទាក់ទាញដល់កុមារ លោកគ្រូអ្នកគ្រូ មាតាបិតា និងអ្នកពាក់ព័ន្ធ គម្រោងវិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC III) បានបើកសម្ពោធបណ្ណាល័យសតវត្សរ៍ទី២១ នៅសាលាបឋមសិក្សា ស្រង៉ែ គោលដៅស្ថិតក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កម្មវិធីនេះមានគោលបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យសតវត្សរ៍ទី២១ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដើម្បីផ្តល់ឱ្យកុមារមានទីកន្លែងដ៏ស្អាតទំនើបសម្រាប់ស្រាវជ្រាវ និងអានសៀវភៅ។ បណ្ណាល័យនេះត្រូវបានឧបត្ថម្ភដោយមូលនិធិ Phoenix បំពាក់ទៅដោយថាប់ប្លែតមានសូសវែសម្រាប់សិស្សរៀនអាន សៀវភៅថ្មីៗរាប់រយក្បាល។ល។ កម្មវិធីក៏បានផ្តល់ថាប់ប្លែតដល់សាលាគោលដៅផ្សេងទៀតផងដែរ។

 

កម្មវិធីនេះមានអ្នកចូលរួមចំនួន២៥៩នាក់ រួមមាន៖ សិស្ស ៧២នាក់ (ស្រី ៤២នាក់) គ្រូ ៦៩នាក់ (ស្រី ២៥) មាតាបិតា ១០៩នាក់ (ស្រី ៦៤នាក់) នាយករងប្រតិបត្តិអង្គការ ខេប ១នាក់និងមន្ត្រីកម្មវិធី ៤នាក់ តំណាងពីក្រសួងអប់រំ យុវជន និងកីឡាចំនួន ៤នាក់ និងមានមេឃុំចូលរួមផងដែរ។

 

អំណោយបណ្ណាល័យសតវត្សរ៍ទី២១នេះគឺជាសមិទ្ធិផលថ្មីបន្ថែមទៀតរបស់គម្រោង TRAC III បន្ទាប់ពីដំណើរការបានជោគជ័យកន្លងមក។ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះគម្រោងរំពឹងថានឹងមានកំណើនសិស្សចូលអានសៀវភៅច្រើន ជាពិសេសកុមារមានការប្រែប្រួលប្រសើរឡើងផ្នែកអំណាន។  

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ