ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីជួបសំណេះសំណាលរវាងនិស្សិតអាហារូបករណ៍ស្រីជាមួយគណៈប្រតិភូ

Date : 2023-09-06
Facebook Twitter Google+ LinkedIn

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ អង្គការខេប បានរៀបរៀបចំកម្មវិធីជួបសំណេះសំណាលរវាងនិស្សិតអាហារូបករណ៍ស្រីជាមួយគណៈប្រតិភូអញ្ជើញមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងសាកលវិទ្យាល័យ California, Berkeley នៅមជ្ឈមណ្ឌស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC) រាជធានីភ្នំពេញ។

 

និស្សិតស្រីទាំង១២នាក់ ដែលបានទទួលអាហារូបករណ៍ដោយជោគជ័យទាំង ដើម្បីបន្តការសិក្សាជំនាញនៅថ្នាក់ឧត្តមសិក្សារយៈពេល៤ឆ្នាំនៅសាកលវិទ្យាភូមិន្ទភ្នំពេញ ឯកទេស វិស្វកម្មបច្ចេកវិទ្យាព័ត៌មានវិទ្យា ក្រោមជំនួយពី
ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងសាកលវិទ្យាល័យ California, Berkeley។ អង្គការខេប(KAPE) បានទទួលហិរញ្ញប្បទានតាមរយៈមូលនិធិអាស៊ី (TAF) ដើម្បីជួយគាំទ្រដល់និស្សិតស្រី ១២នាក់សិក្សា
នៅសាកលវិទ្យាល័យពីឆ្នាំ ២០២៣-២០២៧។

 

វាពិតជាកិត្តិយសខ្លាំងណាស់សម្រាប់និស្សិតអាហារូបករណ៍ដែលបានជួបជាមួយលោក ប៉ែន ចិន្ដា  ប្រធានទទួលបន្ទុកកម្មវិធីបង្កើតការងារក្នុងវិស័យឌីជីថល (DWD) នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)
លោកស្រី Samatha Alvis លោក George Scharffenberger

និងក្រុមការងារ។ កិច្ចជំនួបនេះពិតជាមានផលផ្លែផ្កាយ៉ាងច្រើន ដោយសារនិស្សិតអាហារូបករណ៍បានធ្វើឱ្យមានទំនាក់ទំនងល្អទៅវិញទៅមក និងបានចែករំលែកបទពិសោធន៍ដ៏ល្អ អំពីការចាកចេញពីផ្ទះទៅនៅទីក្រុង ក្នុងបំណងបន្តការសិក្សាថ្នាក់ឧត្តមសិក្សាសម្រាប់អនាគតការងាររបស់ពួកគេ។

 

ម្យ៉ាងវិញទៀត និស្សិតអាហារូបករណ៍បានចែករំលែកនូវកម្មវិធីសិក្សាបន្ថែម
ផ្សេងៗទៀតដែលគេរៀនសូត្របានក្រៅពីសាកលវិទ្យាល័យ។

«ខ្ញុំពិតជាមានមោទនភាពដែលជានិស្សិតដែលទទួលបានអាហារូបករណ៍ គាំទ្រដោយ USAID ។ វាពិតជាមានតម្លៃមហិមាសម្រាប់ដំណើរជីវិតរបស់ខ្ញុំ។ ខ្ញុំរៀនពីរបៀបរស់នៅ ការចែករំលែក និង ការជួយគ្នាប្រៀបដូចបងប្អូននិងមិត្តភក្តិ។»​ ណារីជានិស្សិតឆ្នាំទីមួយបានលើកឡើង។

 

នាងបានបន្ថែមទៀតថា ខេប ប្រៀបដូចជាអាណាព្យាបាលទី២ ក្នុងការជួយគាំទ្រ និង ប្រឹក្សាដល់និស្សិតអាហារូបករណ៍ទាំងអស់ដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។ ពួកយើងត្រូវបានលើកទឹកចិត្តឱ្យចូលរួម វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំស្ម័គ្រចិត្តជួយសង្គម និង ចូលរួមក្លឹបសិក្សា ដើម្បីពង្រឹងលើមុខវិជ្ជារៀននៅសាលាទៀតផង។

 

ជាលទ្ធផលពីជំនួបនេះ គណៈប្រតិភូបានសម្តែងនូវការពេញចិត្ត និងបានលើកទឹកចិត្តពួកគេឱ្យព្យាយាមអស់ពីសមត្ថភាពក្នុងការសិក្សានៅសាកលវិទ្យាល័យ ហើយទទួលបានលទ្ធផលល្អ។ ពួកគាត់បន្ថែមទៀតថានិស្សិត គួរតែចូលរួមមជ្ឈមណ្ឌលអាជីពរបស់ USAID ឬអង្គការអាមេរិកខន័រ (American Corner) ដើម្បីទទួលបានឱកាសសិក្សាបន្ថែមទៀត និង ឱកាសអាហារូបករណ៍ទៅក្រៅប្រទេស៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ