ព័ត៌មាន និងព្រឹត្តិការណ៍
អង្គការសាម៉ារីតាន់ភឺសធ្វើទស្សនៈកិច្ចសិក្សាអំពីការអនុវត្តគម្រោងរបស់អង្គការ ខេប
Date : 2016-08-21អង្គការ ខេប បានទទួលដំណើរទស្សនៈកិច្ចសិក្សាពីអង្គការសាម៉ារីតាន់ភឺសរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២១ដល់ទី២៥ ខែសីហា ឆ្នាំ២០១៦ នៅតំបន់គោលដៅគម្រោងក្នុងខេត្តក្រចេះ និងកំពង់ចាម ដោយមានអ្នកចូលរួមចំនួន៤៨រូប រួមមាន៖ ប្រធានការិយាល័យ មន្ត្រីការិយាល័យ អ្នកសម្រសម្រួលគម្រោង លោគ្រូអ្នកគ្រូ និងនាយកសាលា មកពីខេត្តបន្ទាយមានជ័យ។
ដំណើរទសន្សនៈកិច្ចសិក្សានេះមានគោលបំណងសិក្សាលើគម្រោងមួយចំនួនរបស់អង្គការ ខេប ដែលកំពុងអនុវត្ត រួមមាន៖ (១) គម្រោង ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀន (SML) ក្នុងខេត្តក្រចេះ និង (២) គម្រោងសាលារៀនជំនាន់ថ្មី (NGS) និង (៣) គម្រោងសៀវភៅអេឡិចត្រូនិចសម្រាប់ភាសាខ្មែរ (E4K) ក្នុងខេត្តកំពង់ចាម។
ដំណើរទស្សនៈកិច្ចសិក្សានេះត្រូវបានរៀបចំឡើងដើម្បីដកស្រង់បទពិសោធន៍ល្អៗលើការងារដឹកនាំ និងការគ្រប់គ្រងសាលារៀន ការរៀនសូត្រពីការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធិភាព ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាជាមូលដ្ឋានសម្រាប់ជំនួយការបង្រៀនក៏ដូចជាសម្ភារៈឧបទេស ដើម្បីលើកម្ពស់សមត្ថភាពអានរបស់កុមារ និងការស្វែងយល់អំពីការពង្រឹងអំណាន និងគណិតវិទ្យាដោយប្រើការបង្កើតថ្មី ដែលអង្គការ ខេប បានបង្កើតឡើង ដូចជា៖ សម្ភារៈពង្រឹងអំណាន ការរៀនតាមអេឡិចត្រូនិច (M-Learning) និងការសិក្សាស្រាវជ្រាវក្រៅថ្នាក់ ជាពិសេស ការស្វែងយល់អំពីការចូលរួមរបស់សហគមន៍ក្នុងការអភិវឌ្ឍសាលានានាដើម្បីមាននិរន្តរភាពគម្រោង។
អង្គការ ខេប បានធ្វើបទបង្ហាញចែករំលែកអំពីមេរៀនពិសោធន៍ល្អៗមួយចំនួនដែលបានអនុវត្តជោគជ័យនាពេលកន្លងមកដល់អ្នកចូលរួម ដោយមានលើកជាសំណួរសួរដេញដោលអំពីវិធីដឹកនាំ ការដោះស្រាយបញ្ហា ការតាមដាននិងវាយតម្លៃ និងវិធីសាស្រ្តលើកកម្ពស់ការអនុវត្តសកម្មភាពគម្រោងជាច្រើនទៀត៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ