ព័ត៌មាន និងព្រឹត្តិការណ៍
កម្មវិធីជួបឪពុកម្តាយ
Date : 2017-07-01គម្រោងសាលារៀនជំនាន់ថ្មីបានរៀបចំកម្មវិធីរាត្រីជួបឪពុកម្តាយប្រចាំឆ្នាំនាថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៧ នៅវិទ្យាល័យ ព្រះស៊ីសុវត្តិ ដើម្បីធ្វើការឆ្លុះបញ្ចាំងអំពីលទ្ធផលកម្មវិធីសាលារៀនជំនាន់ថ្មី និងការរីកចម្រើននៃការសិក្សារបស់សិស្ស ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងឪពុកម្តាយជាមួយសាលា ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន អង្គការ និងអ្នកពាក់ព័ន្ធបានចូលរួម។
គម្រោងសាលារៀនជំនាន់ថ្មី (NGS) បានដំណើរផ្លូវការចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៦ នៅវិទ្យាល័យ ព្រះស៊ីសុវត្តិ។ NGS គឺជាកំណែទម្រង់ថ្មីមួយដែលត្រូវបានសម្ភោធន៍ឱ្យដំណើរការដោយក្រសួងអប់រំ យុវជន និងកីឡានៅក្នុងឆ្នាំ ២០១៤ ដើម្បីបង្កើតសាលារៀនរដ្ឋស្វ័យតដោយមានកព្វកិច្ចក្នុងការច្នៃប្រឌិតថ្មី និងលើកកម្ពស់គុណភាពអប់រំ។ ការវិនិយោគថវិកាកម្រិតខ្ពស់នេះគឺពឹងផ្អែកលើស្តង់ដាអភិបាលកិច្ច និងវិជ្ជាជីវៈខ្ពស់។ ដំណើរការអភិវឌ្ឍកម្មវិធីនេះគឺព្យាយាមធ្វើឱ្យសាលារៀនរដ្ឋទៅកម្រិតមួយទៀត ដែលអាចទទួលបានស្តង់ដាអប់រំអតិបរិមា ជាពិសេស មុខវិជ្ជា ស្តែម (STEM)។ ក្រោមគោលនយោបាយថ្មី កម្មវិធីសាលារៀនជំនាន់ថ្មី រដ្ឋាភិបាលអាចវិនិយោគទៅលើសាលារៀនជាច្រើនក្រោមលក្ខខណ្ឌធ្វើឱ្យមានស្តង់ដាខ្ពស់អភិបាលកិច្ចល្អ។ ប្រព័ន្ធនេះតម្រូវឱ្យមានការទទួលស្គាល់គុណភាពតឹងរឹងបំផុត ដែលផ្សារភ្ជាប់នឹងការវិនិយោគបន្ត គោលនយោបាយថ្មីនេះជំរុញឱ្យសាលារៀនប្រកាន់ខ្ជាប់នូវស្តង់ដាអប់រំខ្ពស់។ សាលារៀនជំនាន់ថ្មីយកលំនាំតាមបទពិសោធន៍ពីប្រទេសដទៃៗទៀត ដែលមានសាលារៀនរដ្ឋទទួលបានស្វ័យភាពល្អពីរដ្ឋដើម្បីជំរុញការអប់រំប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ នេះចង់សំដៅទៅលើការវិវត្តសាលារៀនធម្មនុញ្ញ។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ