ព័ត៌មាន និងព្រឹត្តិការណ៍
សាលាមត្តេយ្យសិក្សាជំនាន់ថ្មីចាប់ផ្តើមអភិវឌ្ឍន៍រូបរាង
Date : 2020-05-11អង្គការ ខេប បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានអប់រំកុមារតូច (ECED) នៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មីទៅក្នុងវិស័យមត្តេយ្យសិក្សាបន្ថែមទៀត។ បន្ទាប់ពីសិក្សាវិធីសាស្រ្តថ្មីៗក្នុងការរចនាថ្នាក់រៀន ដែលលើកទឹកចិត្តកុមារឱ្យរៀនសូត្រតាមរយៈការស្រាវជ្រាវថ្មីៗដោយខ្លួនឯង ការសិក្សាជាក្រុម និងការសិក្សាជាដៃគូ គម្រោងវិធីសាស្រ្តសរុបដើម្បីពង្រឹងអំណានសម្រាប់កុមារ (TRAC) បានរៀបចំកម្មវិធីសាកល្បងថ្នាក់មត្តេយ្យ ដែលបច្ចុប្បន្នទទួលបានការឧបត្ថម្ភគាំទ្រពីមូលនិធិ Phoenix។ ការរចនាថ្នាក់រៀនថ្មីមិនប្រើតុ និងកៅអីដូចបែបមុននោះទេ ប៉ុន្តែផ្តល់នូវទីកន្លែងរៀបចំបត់បែនវង់ជាថ្នាក់ៗសម្រាប់កុមារសិក្សាបានដោយងាយលើកិច្ចការមានរចនាសម្ព័ន្ធ ឬជាចង្កោមក្រុម ដើម្បីស្តាប់គ្រូបង្រៀន មើលកម្មវិធីអប់រំតាមទូរទស្សន៍ និងច្រៀងចម្រៀង។
លោក ស្លេះ តហៀត ប្រធានគម្រោងត្រាក់(TRAC) បានមានប្រសាសន៍ថា គម្រោងត្រាក់បានបង្កើតសាលាមត្តេយ្យសិក្សាជំនាន់ថ្មីដោយសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីផ្តល់គុណភាពសេវាមត្តេយ្យសិក្សា និងសេវាកម្មកុមារតូចនៅថ្នាក់មត្តេយ្យ រួមមាន៖ ការចូលរួមពីសហគមន៍ ការពង្រឹងភាពជាដៃគូដែលមានស្រាប់តាមរយៈការគាំទ្របច្ចេកទេស សម្ភារៈ និងហិរញ្ញប្បទានពីអ្នកពាក់ព័ន្ធទាំងអស់។
លោកបានបន្តថា “សាលាមត្តេយ្យសិក្សាជំនាន់ថ្មីគឺជាកម្មវិធីមួយដំណើរការលើសាលាមត្តេយ្យសិក្សារដ្ឋដែលមានស្រាប់របស់ក្រសួងអប់រំ យុវជន និងកីឡាក្រោមការវាយតម្លៃ និងការជ្រើសរើសដោយអង្គការ ខេប និងផ្តល់ការគាំទ្រពិសេស ដូចជា អភិបាលកិច្ចល្អ ការធ្វើថវិកា ការជួសជុលថ្នាក់រៀន បច្ចេកទេសបណ្តុះបណ្តាលគរុកោសល្យថ្មី និងសម្ភារៈដើម្បីពង្រឹងសាលាមត្តេយ្យដែលមានអ្នកពាក់ព័ន្ធចូលរួម។ សាលាមត្តេយ្យសិក្សាថ្មីមិនគ្រាន់តែផ្តោតការយកចិត្តទុកដាក់លើលើការអប់រំប៉ុណ្ណោះទេ តែយើងផ្តោតលើគ្រប់ទិដ្ឋភាពចូលរួមទាំងអស់របស់កុមារ ជាពិសេសផ្នែកអនាម័យអាហារូបត្ថម្ភ បរិស្ថាន និងវិទ្យាសាស្ត្រសង្គម"។ លោកបានមានប្រសាសន៍ថា កម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនត្រូវបានស្នើឡើងដោយអង្គការ ខេប សម្រាប់សាលាមត្តេយ្យសិក្សាជំនាន់ថ្មីនឹងត្រូវបានកំណត់ដោយសមាសភាគសំខាន់ៗចំនួន ៦ រួមមាន៖ (១) សមាហរណកម្មបច្ចេកវិទ្យា (២) រចនាសម្ព័ន្ធសិក្សាបែបសហការ, (៣) ការឧទ្ទេសផ្សេងៗគ្នា (៤) ការកំណត់គោលដៅ (៥) ការបង្រៀនតាមកម្មវិធីសិក្សា និង (៦) ការវាយតម្លៃសម្រាប់ការសិក្សា។
ការរចនាម៉ូដថ្មីកំពុងត្រូវបានសាកល្បងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំនៅក្នុងទីតាំងចំនួន ៦។ អង្គការ ខេប កំពុងធ្វើការជាមួយនាយកដ្ឋានអប់រំកុមារតូច (ECED) ដើម្បីចងក្រងឯកសារវិធីសាស្រ្តក្នុងការរៀបចំថ្នាក់រៀន និងសម្ភារបណ្តុះបណ្តាល។ ដូច្នេះ សាលាមត្តេយ្យសិក្សាជំនាន់ថ្មីនេះនឹងក្លាយជាគំរូសាលារៀនមួយសម្រាប់ម្ចាស់ជំនួយដទៃទៀតចម្លងតាម ហើយអាចបញ្ចូលទៅក្នុងប្រព័ន្ធសាលារៀនជំនាន់ថ្មីបាន៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ