ព័ត៌មាន និងព្រឹត្តិការណ៍
ការធ្វើផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤
Date : 2021-06-14នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ក្រុមថ្នាក់គ្រប់គ្រងជាន់ខ្ពស់របស់អង្គការ ខេប ដោយមានការចូលរួមពីប្រធានគម្រោងសំខាន់ៗមួយចំនួន បានរៀបចំការប្រជុំលើកទីបីស្តីពី “ការធ្វើផែនការយុទ្ធសាស្រ្តសម្រាប់រយៈពេល៥ឆ្នាំ ២០២០-២០២៤” ដើម្បីបង្កើនឱកាសសម្រាប់ការអភិវឌ្ឍអង្គភាព និងត្រួតពិនិត្យទៅលើផែនការយុទ្ធសាស្ត្រឆ្នាំចាស់ ២០១៤-២០១៩ និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រឆ្នាំថ្មី។
បន្ទាប់ពីបានពិភាក្សាយ៉ាងសកម្មអំពីផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំកន្លងមកស្ដីពី ធនធានមនុស្ស ការគ្រប់គ្រងស្ថាប័ន គោលនយោបាយរបស់អង្គភាព បញ្ហាប្រឈមផ្សេងៗ លទ្ធផលពីការសិក្សាស្រាវជ្រាវរបស់ក្រសួងអប់រំយុវជននិងកីឡានិងសកម្មភាពកម្ពុជាដើម្បីលើកកម្ពស់ការអប់រំ (KAPE) បានរកឃើញថា សិស្សនៅតែមានការបោះបង់ចោលការសិក្សានិងមិនទាន់បានចុះឈ្មោះចូលរៀនគ្រប់គ្នានៅឡើយ ។ បន្ទាប់មក កិច្ចប្រជុំស្ដីពីផែនការយុទ្ធសាស្ត្រនេះបានស្នើឡើងនូវទិសដៅថ្មីៗជាច្រើនដើម្បីបន្តលើកកម្ពស់ការអប់រំសម្រាប់កុមារ និងយុវជន ដែលត្រូវបានចាត់ថ្នាក់ចំនួន១៥ ចំណុចដូចខាងក្រោម៖
- ការអប់រំស្ទែម (STEM: វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)
- ការសិក្សាតាមអេឡិចត្រូនិច (E-Learning)/ការសិក្សាតាមអនឡាញ ឫបែបនិម្មិត
- ការអប់រំពីចម្ងាយ
- កម្មវិធីអប់រំមត្តេយ្យសិក្សាជំនាន់ថ្មី
- បន្តការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន (ឯកទេសប្រឹក្សាគរុកោសល្យ)
- កម្មវិធីអប់រំជំនាញទន់/សហគ្រិនភាព
- ការអភិវឌ្ឍ និងគាំពារកុមារទូច (មានអាយុពី ១០០ថ្ងៃដល់អាយុ ៤ឆ្នាំ)
- ការពង្រីកកម្មវិធីសាលារៀនជំនាន់ថ្មី
- សាលាគរុកោសល្យជំនាន់ថ្មី
- កម្មវិធីសិក្សាស្រាវជ្រាវអប់រំតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី (NGPRC)
- ការពង្រឹងកម្មវិធីអប់រំបរិយាប័ន្ន
- ការសុសសាយនៅក្នុងថ្នាក់ជាតិ និងការតស៊ូមតិផ្នែកប្រតិបត្តិល្អ
- មូលដ្ឋានគ្រឹះគ្រប់គ្រងសាលារៀន
- បញ្ហាយុវជនក្រៅសាលារៀន
- ការផ្តល់សេវាកម្មប្រឹក្សាអាជីព និងបច្ចេកទេស
ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ អង្គការខេប បានពង្រីកខ្លួនកាន់តែធំ និងមានទំនួលខុសត្រូវខ្ពស់ក្នុងការធ្វើឱ្យ កុមារ និងយុវជនទទួលបាននូវជម្រើសជីវិតដ៏ល្អបំផុតផ្អែកលើសក្តានុពលរបស់ពួកគេដែលជាលទ្ធផលនៃការអប់រំល្អនិងផ្តល់អំណាចដល់កុមារ និង យុវជនងាយរងគ្រោះឱ្យទទួលបាននូវសិទ្ធិផ្ទាល់ខ្លួនក្នុងការអប់រំប្រកបដោយគុណភាពតាមរយៈវិធីសាស្ត្រច្នៃប្រឌិតថ្មី៕
#kapeprojects #NGS #HCC #REACHIV #TRACIII #NGPRC #SEEK #BFC #GEI #KYLA #YEP #USE-SDP2 #PonlokChamnaes
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ