ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការផលិតឯកសារណែនាំយែនឌ័រ

Date : 2018-05-28
Facebook Twitter Google+ LinkedIn

         គម្រោងលើកកម្ពស់ការឆ្លើយតបនឹងសមភាពយេនឌ័រក្នុងការបង្រៀន និងរៀន (TIGER) ដែលទទួលហិរញ្ញប្បទានគាំទ្រពីសហភាពអឺរ៉ុប (EU) និងត្រូវបានប្រតិបត្តិដោយអង្គការដៃគូចំនួន៤ គឺ៖ អង្គការ ខេប អង្គការ VVOB អង្គការ GADC និងអង្គការ POK ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅសាលាគោលដៅចំនួន២០ស្ថិតក្នុងខេត្តបាត់ដំបង។ គម្រោង TIGER មានបំណងផលិតឯកសារណែនាំ (Action Guide) អំពីការដឹកនាំ និងគ្រប់គ្រងសាលារៀនដើម្បីឆ្លើយតបនឹងតម្រូវការយែនឌ័រក្នុងការបង្រៀន និងរៀន ហើយរៀបចំសកម្មភាពកសាងសមត្ថភាពដល់គរុកោសល្សសិស្សខេត្តបាត់ដំបង។ គម្រោងរៀបចំសកម្មភាពកសាងសមត្ថភាពដល់សាលារៀនចំនួន២០ និងអង្គការដៃគូចំនួន៥ ដែលនឹងទៅបំប៉នបន្តដល់សាលារៀនចំនួន២០បន្ថែមទៀតនៅឆ្នាំទីបី និងរៀបចំយុទ្ធនាការផ្សព្វផ្សាយទូលំទូលាយដល់សហគមន៍ ដែលផ្តោតលើការទប់ស្កាត់ និងការការពារកុមារពីគ្រប់ទម្រ់នៃអំពើហិង្សា។

 

         នៅថ្ងៃទី ២៨-៣១ ខែឧសភា ឆ្នាំ២០១៨ គម្រោង TIGER បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការបង្កើតឯកសារណែនាំ (Action Guide) ទាក់ទងនឹងការដឹកនាំ និងការគ្រប់គ្រងសាលារៀនឱ្យឆ្លើយតបនឹងតម្រូវការយេនឌ័រដែលផ្តល់នូវបរិយាកាសល្អ និងមានសុវត្ថភាពក្នុងការបង្រៀន និងរៀន។ នៅក្នុងសិក្ខាសាលានេះ មានវត្តមានចូលរួមពីអង្គការដៃគូទាំង៤ និងមន្ត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់រាជធានី និងខេត្ត។ សិក្ខាសាលានេះមានគោលបំណងអភិវឌ្ឍកម្មវិធីលម្អិត និងបង្ហាញលទ្ធផលពីអង្គការ VVOB ការលើកជាអនុសាសន៍ និងកិច្ចព្រមព្រៀងបង្កើតឯកសារណែនាំ ព្រមទាំងប្រធានបទពាក់ព័ន្ធផ្សេងៗទៀត។ ដោយសារប្រធានពាក់ព័ន្ធនឹងការឆ្លើយតបនឹងសមាភាពយែន សិក្ខាកាមទាំងអស់បានពិភាក្សាគ្នាយ៉ាងផុសផុលលើការប្រើប្រាស់ពាក្យផ្លូវការខ្មែរ ជាពិសេស ឃ្លាប្រយោគដាក់ឱ្យប្រើប្រាស់បង្រៀនសិស្ស ដើម្បីលើកកម្ពស់សមភាពយែនឌ័រក្នងការបង្រៀន និងរៀនដល់លោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំសាលារៀន។

 

         ខ្លឹមសារសិក្ខាសាលាពិគ្រោះយោបល់នេះផ្តោតសំខាន់លើការសិក្សាអំពីបញ្ហាប្រឈម និងគន្លឹះដំណោះស្រាយជាក់ស្តែងសម្រាប់ឆ្លើយតបនឹងសមភាពយេនឌ័រក្នងការបង្រៀន និងរៀន រួមមាន៖ សារៈប្រយោជន៍នៃការអប់រំសម្រាប់ក្មេងស្រី និងក្មេង បញ្ហាប្រឈមសម្រាប់ក្មេងស្រី ឫយុវតីក្នុងការអប់រំ សកម្មភាពប្រតិបត្តិរបស់សាលារៀន...ជាដើម។ល។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ