ព័ត៌មាន និងព្រឹត្តិការណ៍

វេទិកាស្តីពី កម្មវិធីប្រឹក្សាគរុកោសល្យស្ទែមនៅកម្ពុជា

Date : 2023-04-10
Facebook Twitter Google+ LinkedIn

គម្រោងសាលារៀនជំនាន់ថ្មីបានរៀបចំវេទិកាស្តីពី កម្មវិធីប្រឹក្សាគរុកោសល្យស្ទែមនៅកម្ពុជារយៈពេលពីរថ្ងៃនៅថ្ងៃទី០៤-០៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលអប់រំឌីជីថលអាស៊ាន ក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ វេទិកានេះត្រូវបានរៀបចំឡើងដោយផ្ទាល់ មានអ្នកចូលពីថ្នាក់ជាតិ និងអន្តរជាតិប្រមាណជាង៤២នាក់ ដែលបានចែករំលែកអំពីបទពិសោធន៍បង្រៀនកម្មវិធីស្ទែម ការបម្រែបម្រួលអាកាសធាតុ​ និងបញ្ហាប្រឈមផ្សេងៗទៀត។

 

វាជារឿងដែលមិនអាចប្រកែកបានដោយសារស្ទែម (STEM) គឺជាកត្តាជំរុញសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍដ៏រឹងមាំ ហើយការពង្រឹងការអប់រំ STEM ក៏ត្រូវបានគេទទួលស្គាល់ជាសកលថា ជាការបង្កប់នូវដំណោះស្រាយចំពោះបញ្ហាសង្គមជាច្រើន ដូចជា វិសមភាពសង្គមជាដើម ប៉ុន្តែក៏មានការថយចុះនូវធនធានធម្មជាតិ និងបញ្ហាទាក់ទងនឹងការបម្រែបម្រួលអាកាសធាតុជាដើម។ បច្ចុប្បន្ននេះ ការអប់រំ STEM កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការ ដាក់ឱ្យប្រើប្រាស់កាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅមានបញ្ហាប្រឈមមុខជាច្រើន។ សមត្ថភាពអប់រំ STEM និងកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ ដែលគាំទ្រ STEM ត្រូវតែឆ្លើយតបទៅនឹងបរិបទក្នុងប្រទេស ខណៈដែលការអប់រំ STEM និយាយអំពីអំពីការរក្សានូវលក្ខណៈសំខាន់ៗខ្លាំងៗដទៃទៀត។

 

នៅក្នុងអំឡុងវេទិកានេះ អ្នកចូលរួមទាំងអស់បានសិក្សាអំពីការអប់រំស្ទែមនៅក្នុងប្រទេសកម្ពុជា រួមទាំងគោលនយោបាយអប់រំស្ទែម និងកម្មវិធីអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនជាច្រើនទៀត ហើយនេះគឺជាឱកាសដែលអ្នកចូលរួមបានលើកឡើងនូវបទពិសោធន៍រៀបចំ និងផ្តល់ការអប់រំស្ទែម និងគ្រូប្រឹក្សាគរុកោសល្យពាក់ព័ន្ធជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា។

 

ក្រោយពីបានជួបនាយក គ្រូ និងសិស្សដែលពាក់ព័ន្ធនឹងកម្មវិធីអប់រំស្ទែមនៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យ បឹងត្របែករួចមក គេបានរកឃើញនូវបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពេលអនាគត។ គ្រូឯកទេសកម្មវិធីស្ទែមមកពីប្រទេសថៃ និងសិង្ហបូរី បានចែករំលែកចំណេះដឹង ការស្វែងយល់អំពីការកសាងសមត្ថភាព ម៉ូឌុលដែលមានប្រសិទ្ធភាពនៃកម្មវិធីប្រឹក្សាគរុកោសល្យ និងជាពិសេសការបណ្តុះបណ្តាលគ្រូ និងការអភវិឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន។

 

គោលបំណងរបស់វេទិកានេះគឺដើម្បីកំណត់នូវអ្វី ដែលអាចជាលក្ខណៈសំខាន់របស់កម្មវិធីប្រឹក្សាគរុកោសល្យស្ទែម ដែលទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា ដោយផ្អែកលើកម្មវិធីជោគជ័យពីប្រទេសជិតខាង និងចំណេះដឹងអំពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជា។  យើងបានស្វែងរកវិធីដើម្បីតម្រឹមគ្នាទៅវិញទៅមក កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈស្ទែមនៅក្នុងប្រទេសកម្ពុជាតាមផែនការជាតិ និងកាលានុវត្តភាព។ វេទិកានេះបានបញ្ជាក់ពីតម្រូវការមួយចំនួនទាក់ទងនឹងកម្មវិធីអប់រំប្រឹក្សាគរុកោសល្យស្ទែម ដែលទទួលបានជោគជ័យ ជួបឧបសគ្គ និងឱកាសបំពេញតម្រូវការទាំងនោះ ហើយចាប់ផ្តើមបង្កើតកម្មវិធីនេះ។ វេទិកានេះក៏មានលក្ខណៈអំណោយផលក្នុងការផ្តួចផ្តើមសកម្មភាពជាក់ស្តែងឆ្ពោះទៅរកការទទួលស្គាល់ការចូលរួមរបស់អ្នកដឹកនាំសាលានាពេលអនាគត ការអភិវឌ្ឍន៍វិជ្ជាជីវៈស្ទែម និងការបង្កើតភាពជាដៃគូសម្រាប់វិធានការអភិវឌ្ឍវិជ្ជាជីវៈស្ទែម។

 

ក្នុងនាមគម្រោងសាលារៀនជំនាន់ថ្មី យើងសូមថ្លែងអំណរគុណចំពោះការគាំទ្រដែលមិនអាចកាត់ថ្លៃបានរបស់មូលនិធិ The HEAD ក្រសួងអប់រំ យុវជន និងកីឡា SEAMEO STEM-ED អ្នកដឹកនាំកម្មវិធីស្តែមនៅតាមសាលា អ្នកសិក្សាអប់រំគ្រូ គ្រូប្រឹក្សាគរុកោសល្យ និងអ្នកជំនាញដទៃៗទៀត ដែលបានចូលរួមផ្ទាល់នៅក្នុងវេទិកានេះ និងបានផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកអំពីការអប់រំស្ទែម និងគ្រូប្រឹក្សាគរុកោសល្យលើកម្មវិធីស្ទែម​ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសបានបង្ហាញនូវបំណងកំណត់ ការអនុវត្តកម្មវិធីប្រឹក្សាគរុកោសល្យស្ទែមសំខាន់ៗនៅក្នុបរិបទប្រទេសកម្ពុជា។

 

សម្រាប់រូបភាពសកម្មភាពលម្អិត សូមចុចតំណភ្ជាប់ខាងក្រោមៈ http://kapekh.org/en/publications-media/25/?cat_id=24

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ