ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសិក្សារបស់ម្ចាស់ជំនួយក្នុងខេត្តក្រចេះ

Date : 2023-06-20
Facebook Twitter Google+ LinkedIn

រយៈពេល២ឆ្នាំជាងមកនេះ គម្រោងងាយស្រួលរៀន(E2L) បានអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងបឋមសិក្សាចំនួន៧ និងសាលាឧបសម្ព័ន្ធចំនួន២ដែលជាសាលារៀនគោលដៅរបស់គម្រោងដែលស្ថិតនៅក្នុងខេត្តក្រចេះ។ សាលារៀនទាំងនេះមានការផ្លាស់ប្តូរនូវមុខមាត់ថ្មីពីការអភិវឌ្ឍនូវធនធានអប់រំដែលបានទាក់ទាញម្ខាស់ជំនួយឱ្យមកទស្សនកិច្ចសិក្សា។ នេះបានបង្ហាញថា សកម្មភាពគម្រោងអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការជួយគាំទ្រលើផែនការអភិវឌ្ឍសាលារៀន។ សមិទ្ធផលរបស់គម្រោង បានបង្ហាញតាមរយៈផលសម្រេចបាននៃការអនុវត្តតាមសាលារៀនគោលដៅនីមួយៗ ដែលធ្វើឱ្យម្ចាស់ជំនួយចង់មកទស្សនា,ស្វែងយល់ និងរៀនពីបទពិសោធន៍ជាក់ស្តែង។

 

សាលាបឋមសិក្សាស្វាយចេក និងសាលាបឋមសិក្សាសណ្តាន់១ គឺជាសាលារៀនគោលដៅរបស់គម្រោងដែលទទួលរៀបចំដំណើរទស្សនកិច្ចសិក្សារបស់លោក  ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេសអង្គការឆ្វាលហ្វាន កម្ពុជា និងអមដំណើរដោយប្រធានការិយាល័យអប់រំស្រុកសំបូរ គណៈកម្មការគ្រប់គ្រងសាលារៀន លោកនាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ម្ចាស់ជំនួយទទួលបានបទពិសោធន៍ និងរៀនសូត្រពីការអនុវត្តរបស់សាលារៀនពីការផ្លាស់ប្តូរជាវិជ្ជមាន និងបញ្ហាប្រឈមនានា។

 

បន្ទាប់ពីជួបសំណេះសំណាលជាមួយនាយក លោកគ្រូអ្នកគ្រូ  គណៈកម្មការគ្រប់គ្រងសាលារៀន សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងៗ គណៈប្រតិភូបានសិក្សារៀនសូត្រ ស្វែងយល់ពីដំណើរការអភិវឌ្ឍសាលារៀន ផលសម្រេចបានជាវិជ្ជមាន បញ្ហាប្រឈម និងពិនិត្យវឌ្ឍនភាពសាលារៀន។ ទន្ទឹមនឹងនោះលោកគ្រូ អ្នកគ្រូក៏បានធ្វើបទបង្ហាញ និងឆ្លុះបញ្ចាំងពីវិធីសាស្ត្របង្រៀន ការបង្រៀន និងរៀន ការគ្រប់គ្រងបរិស្ថាន បរិស្ថានក្នុងថ្នាក់រៀន សកម្មភាពក្នុងបណ្ណល័យ ការប្រើប្រាស់សៀវភៅ សកម្មភាពសិស្ស បញ្ជីខ្ចីសងសៀវភៅ និងស្វែងយល់ពីការចូលរួមរបស់សហគមន៍។ បន្ទាប់មក គណៈប្រតិភូបន្តទស្សនាជុំវិញទីធ្លាសាលា សួនជីវៈចម្រុះ សាលាកុមារមេត្រី និងចូលរួមដាំឈើអនុស្សវរីយ៍។

 

លោក ប្រាស្សាន បានបង្ហាញចំណាប់អារម្មណ៍ថា “លោកពិតជាសប្បាយចិត្តដែលបានឃើញសមិទ្ធិផលថ្មីៗនៅក្នុងសាលារៀន បរិស្ថានស្អាត នាយកសាលាមានឆន្ទះខ្ពស់ នេះដោយសារតែការខិតខំប្រឹងប្រែង និងមានការចូលរួមពីលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលារៀន និងសិស្សានុសិស្ស ព្រមទាំងមានការគាំទ្របច្ចេកទេស ពីមន្ត្រីអង្គការ ខេប”។

 

គម្រោងងាយស្រួលរៀន ជាគម្រោងរួមបញ្ជូលគ្នាដែលមានវិធីសាស្ត្រចម្រុះពហុវិស័យក្នុងការអភិវឌ្ឍសាលារៀន ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់នៅស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ ក្នុងទឹកដីខេត្តក្រចេះ។ គម្រោងបានផ្តល់ផលជះទៅកាន់សាលារៀនចំនួន៩ ដែលបានធ្វើសិស្សានុសិស្ស​ លោកគ្រូអ្នកគ្រូ នាយក គណៈគ្រប់គ្រងសាលារៀន និងអាណាព្យាបាលសិស្សមានមោនភាពចំពោះសាលារៀនក្នុងដំណើរការអភិវឌ្ឍសាលារៀន។ គម្រោងមានសកម្មភាពសំខាន់ៗចំនួន ៧ ដើម្បីជំរុញដំណើរការចូលរៀនរបស់កុមារគ្រប់អាយុបានចូលរៀន ទាំងពិការភាព និងគ្មានពិការភាពនៅក្នុងសាលារៀនគោលដៅទាំងអស់ឱ្យប្រសើរឡើង។ ម៉្យាងទៀត គម្រោងបានកែលម្អបរិស្ថានសាលារៀន ការបង្រៀន និងការរៀនស្របតាមគោលនយោបាយសាលាកុមារមេត្រី ជាពិសេសគម្រោងក៏បានកសាងសមត្ថភាពនាយក លោកគ្រូ អ្នកគ្រូពីការដឹកនាំ និងវិធីសាស្ត្របង្រៀនថ្មីៗផងដែរ។ គម្រោងបានពង្រឹងបន្ថែមលើភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសាលារៀនដើម្បីធ្វើឱ្យមានគណនេយ្យភាព តម្លាភាព ភាពជាអ្នកម្ចាស់ការ និងយេនឌ័រ។

 

 

ដោយមើលឃើញពីសមិទ្ធផលសម្រេចបានជាច្រើនអំឡុងពេលទស្សនកិច្ចសិក្សា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គណៈប្រតិភូ និងគណៈគ្រប់គ្រងសាលារៀនបានបង្ហាញចំណាប់អាម្មរណ៍ចំពោះគ្នាទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ បន្ទាប់ពីទទួលបានការអន្តរាគមន៍ពីគម្រោងក្នុងការគាំទ្រទាំងហិរញ្ញវត្ថុ និង បច្ចេកទេស ។ លទ្ធផលល្អៗទាំងអស់នេះ នឹងនាំឱ្យសាលារៀនមានអភិវឌ្ឍបន្ថែមទៀតទាំងពេលបច្ចុប្បន្ន និងអនាគត។ គម្រោងងាយស្រួលរៀន ប្រតិបត្តិដោយអង្គការខេប ទទួលបានហិរញ្ញប្បទានពីអង្គការឆ្វាលហាន់កូរ៉េ ចាប់តាំងពីឆ្នាំ២០២១។ 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ