ព័ត៌មាន និងព្រឹត្តិការណ៍

ទិវាកុមារអន្តរជាតិ ១ មិថុនា និងកម្មវិធីផ្សារប្រឌិត

Date : 2018-06-02
Facebook Twitter Google+ LinkedIn

គម្រោងងាយស្រួលរៀន (E2L) បានឧបត្ថម្ភគាំទ្រដល់កម្មវិធីផ្សារប្រឌិតនៅសាលាបឋមសិក្សាគោលដៅចំនួន១០សាលាក្នុងស្រុកស្វាយជ្រំ និង៤សាលាក្នុងស្រុករមាសហែក ក្នុងខេត្តស្វាយរៀង។ កម្មវិធីនេះត្រូវប្រារព្វធ្វើឡើងចំទិវាកុមារអន្តរជាតិ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីលើកកម្ពស់បំណិនជីវិតដល់កុមារក្នុងសាលារៀន ដោយផ្តោតទៅលើសកម្មភាពបំណិនសំខាន់ៗ រួមមាន៖ ការលក់ដូរ ការលើកកម្ពស់ការដាំដុះ​ ការរៀបចំសួនជីវៈចម្រុះមានជី បន្លែគ្រប់មុខ ព្រមទាំងផ្កាដែលកុមារបានបណ្តុះ​និងបន្សាំ ជាពិសេស ត្រីដែលកុមារបានចិញ្ចឹមក្នុងសាលារៀនទាំងនេះ ត្រូវបានយកមកដាក់លក់ អាំងឆ្អិនធ្វើជាទឹកសម្លនំបញ្ចុក ធ្វើស្នូលនំបាញ់ឆែវ និងបន្លែផ្ទាប់នំបាញ់ឆែវ។ កុមារបានយកផលិតផលបានមកពីសួនជីវៈចម្រុះពីសាលារៀនរបស់ពួកគាត់មកធ្វើការប្រកួតបង្ហាញជាក្រុមក្នុងការលើកស្ទួយយ៉ាងពេញលេញទៅលើដំណើរការសួនជីវៈចម្រុះ។

 

ម្យ៉ាងទៀតចំពោះស្នាដៃបំណិនជីវិតនៅក្នុងថ្នាក់រៀនវិញ កុមារបានច្នៃប្រឌិតផ្កាក្រដាសធ្វើចេញពីក្រដាស ការច្នៃចេញពីស្លឹកត្នោត ការគូរគំនូរតាមក្រុម និងបុគ្គល។​ កុមារធ្វើស៊ុំរូបថតពីក្រដាស ធ្វើខោអាវច្នៃម៉ូដចេញពីក្រដាស និងមានភាពឈ្លាសវៃក្នុងការចាត់ចែងការងារជាក្រុមប្រកបដោយប្រសិទ្ធភាព ដូចជា៖ ក្រុមលក់ដូរ ក្រុមទិញ ក្រុមទទួលភ្ញៀវ និងក្រុមកត់ត្រាចំណូលបញ្ចូលក្នុងបញ្ជី ដែលទាំងនេះគឺសកម្មភាពដ៏សំខាន់ៗក្នុងព្រឹត្តិការណ៍នៃទិវាកុមារអន្តរជាតិ និងកម្មវិធីផ្សារប្រឌិត។

 

ដូច្នេះការរៀបចំកម្មវិធីផ្សារប្រឌិតដោយឱ្យសិស្សានុសិស្សធ្វើសកម្មភាពដោយស្វ័យភាពនេះពង្រឹងបាននូវភាពជាអ្នកដឹកនាំ  ជំនាញផ្ទាល់ខ្លួន និងការទទួលខុសត្រូវរៀងៗខ្លួន ហើយក៏បង្កភាពងាយស្រួលដល់លោកនាយក និងលោកគ្រូអ្នកគ្រូក្នុងការដឹកនាំសាលារៀន និងបង្រៀនសិស្សផងដែរ។ សាលារៀនទាំងអស់មានឱកាសច្រើនក្នុងការរៀបចំផែនការសម្រាប់ក្រុមប្រឹក្សាកុមារប្រារព្វកម្មវិធីផ្សារប្រឌិតឡើង និងការប្រកួតប្រជែងផ្សេងៗក្នុងទិវាកុមារអន្តរជាតិជារៀងរាល់ឆ្នាំ ដោយធ្វើការទំនាក់ទំនងរកជំនួយបន្ថែមពីសប្បុរសជន ឬអង្គការដៃគូអភិវឌ្ឍផ្សេងៗដើម្បីជួយដល់កុមារកម្ពុជា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ