ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិនជីវិតភែស “ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត”

Date : 2024-03-14
Facebook Twitter Google+ LinkedIn

នៅខែកុម្ភៈ និងមីនា ឆ្នាំ២០២៤នេះ គម្រោងអប់រំបំណិនជីវិតសម្រាប់កុមារី(LSLAG) របស់អង្គការខេប ក្រោមហិរញ្ញប្បទានពីក្រុមហ៊ុន Gap Inc. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធីបំណិនជីវិតភែស  “ការដាក់ទុនលើជំនាញថ្មីដើម្បីអនាគត” រយៈពេល ០២ថ្ងៃដល់គ្រូថ្មីមកពីអនុ-វិទ្យាល័យចំនួន១៧៥នាក់ (ស្រី ៨១នាក់)  ក្រោមការបណ្តុះបណ្តាល ពីគ្រូបង្គោលដែលបានជ្រើស។

 

សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅ១២ទីតាំង
ផ្សេងៗគ្នាដែលមានគ្រូចូលរួមពីខេត្តចំនួន១៩នៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាកាមទទួលបានចំណេះដឹងពីកម្មវិធីសិក្សាបំណិនជីវិតដែលបង្កើតឡើងដោយក្រុមហ៊ុន Gap Inc. និងមានវិធីសាស្រ្តបង្រៀនប្រកបដោយប្រសិទ្ធភាព ដូចជា៖ ផែនទីគំនិត សម្តែងតួ ករណីសិក្សា និងដំណើរវិចិក្រសាល។ ជាមួយគ្នានេះដែរ សិក្ខាកាមបានអនុវត្តការបង្រៀនសាកល្បង និងឆ្លុះបញ្ចាំងអំពីខ្លឹមសារមេរៀន និងវិធីសាស្ត្រនៃការបង្រៀនរបស់គ្រូ។ 

 

លោកស្រី ឃុន ចរិយា ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ ត្រពាំងឈូក ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះ ពិតជាល្អ ព្រោះមានសកម្មភាពបង្រៀនប្លែក មានភាពរស់រវើក ហើយខ្ញុំបានយល់កាន់តែច្បាស់ពីការប្រើប្រាស់សៀវភៅបំណិនជីវិតភែស។ កម្មវិធីនេះ ពិតជាផ្តល់ចំណេះដឹងដល់សិស្សពីផ្លាស់ប្តូររូបរាងកាយ ផ្លូវចិត្ត និងសង្គម និងមានទំនុកចិត្ត ធ្វើការសម្រេចចិត្ត និងចេះធ្វើផែនការសម្រាប់អនាគត។ 

 

លោកស្រី កែវ សារ៉េន ជាគ្រូបង្រៀនមកពី អនុវិទ្យាល័យ រតនមណ្ឌល ខេត្តបាត់ដំបង បានមានប្រសាសន៍ថា “កម្មវិធីបំណិនជីវិតភែសផ្តល់ឱ្យ សិស្សនូវចំណេះដឹង និងការចូលរួមដោះស្រាយភាពងាយរងគ្រោះ និងវិសមភាពយេនឌ័រក្នុងជីវិតរស់នៅប្រចាំថ្ងៃ ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ