ព័ត៌មាន និងព្រឹត្តិការណ៍
សិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី វឌ្ឍនភាពភាពសាលារៀនជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ
Date : 2023-12-25គម្រោងងាយស្រួលរៀន(ក្រចេះ) បានរៀបចំវគ្គសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី វឌ្ឍនភាពភាពសាលារៀនជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដែលធ្វើឡើងនៅសាលាស្រុកសំបូរ ខេត្តក្រចេះ នៅថ្ងៃទី១៥ ខែធ្នូ ២០២៣។ សិក្ខាកាមចូលរួមដូចជា នាយកសាលារៀនចំនួន៩ក្នុងស្រុកសំបូរ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក (DTMT)។
សិក្ខាសាលាមានគោលបំណង៖
• បង្ហាញលទ្ធផល និងពិនិត្យវឌ្ឍនភាពនៃ DTMT ដែលគាំទ្រជួយសាលាក្នុងគម្រោង។
• ការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យមានប្រសិទ្ធភាព។
• ដំណើរការរៀន និងបង្រៀនប្រកបដោយប្រសិទ្ធភាព មានគុណភាពខ្ពស់ (សិស្សជួយសិស្ស បណ្ណាល័យ និងផ្សេងៗ) ។
• ភាពរីកចំរើនរបស់សាលារៀន (ហេដ្ឋារចនាសម្ព័ន្ន ទិន្នន័យសិក្សា) ។
• លើកឡើងពីបញ្ហាប្រឈមសំខាន់ៗ និងស្វែងយល់អំពីអនុសាសន៍ថ្មីៗដើម្បីរៀបផែនការយុទ្ធសាស្រ្ដ។
សិក្ខាកាមតាមសាលារៀននីមួយៗបានធ្វើការបង្ហាញផែនការយុទ្ធសាស្ត្រសាលារៀន ការដឹកនាំ និងគ្រប់គ្រងសាលារៀន គុណភាពអប់រំកម្រិតសាលារៀន ការចូលរួមរបស់សហគមន៍ ផែនការសកម្មភាពក្រុមប្រឹក្សាកុមារ ទីប្រឹក្សាកុមារី និងកម្មវិធីសាលាកុមារមេត្រី។ សិក្ខាកាមបានចែករំលែកពីវិធីសាស្ត្រជួយសិស្ស វិធីសាស្ត្ររៀន និងបង្រៀន សកម្មភាពបណ្ណាល័យ និងអំណាន។
ការជំរុញដំណើរការការចូលរៀនរបស់កុមារគ្រប់អាយុឱ្យបានចូលរៀនទាំងអស់គ្នានៅសាលាបឋមសិក្សាគោលដៅឱ្យប្រសើរឡើង និងកែលម្អបរិស្ថានសាលារៀន ព្រមទាំងការបង្រៀន និងរៀនស្របតាមគោលនយោបាយសាលាកុមារមេត្រីនៅក្នុងសាលាគោលដៅ។
គម្រោងងាយស្រួលរៀន (ក្រចេះ) ទទួលបានហិរញ្ញប្បទានពីអង្គការឆាលហ្វានកូរ៉េ ដែលមានគោលបំណងចម្បងផ្តោតលើការលើកកម្ពស់គុណភាពនៃការអប់រំបឋមសិក្សាសម្រាប់កុមារទាំងអស់នៅស្រុកសំបូរខេត្តក្រចេះ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ