ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង
Date : 2023-06-23ភាពជាអ្នកដឹកនាំ គឺជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានគ្រប់ប្រភេទ ព្រមទាំងជំរុញឱ្យមនុស្សមួយក្រុមខិតខំធ្វើការដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ នឹងធ្វើយ៉ាងណាឱ្យសាលារៀនមានការផ្លាស់ប្តូរ និងរីកចម្រើន។ ចំណែកឯ ការគ្រប់គ្រងតាមសាលារៀន គឺជាមធ្យោបាយមួយផ្ដល់ធម្មនុញ្ញសាលារៀន ដែលគណៈនាយក គ្រូបង្រៀន មាតាបិតាសិស្ស សមាជិកសហគមន៍ មានការគ្រប់គ្រងទៅលើអ្វីៗដែលកើតឡើងក្នុងសាលារៀន។ ដើម្បីជំរុញឱ្យសាលារៀនគោលដៅមានការអភិវឌ្ឍប្រកបដោយចីរភាព គម្រោងកុមារកម្ពុជារីករាយ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងតាមសាលារៀន(វគ្គទី៣) នៅសាលាបឋមសិក្សាស្វាយតាមែក ដោយមានសិក្ខាកាមចូលរួមចំនួន២៨ នាក់ (ស្រី ៧នាក់) រួមមាន៖ នាយក នាយករង មន្ត្រីតំណាងការិយអប់រំ យុវជន និងកីឡាស្រុកតំបែរ និងពញាក្រែក និងមន្ត្រីការិយាល័យបឋមសិក្សា ព្រមទាំងលោកគ្រូអ្នកគ្រូដែលមកពីសាលារៀនគោលដៅចំនួន១២ក្នុងខេត្តត្បូងឃ្មុំ។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងកាលពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៣ មានគោលបំណងផ្តល់ឱ្យសិក្ខាកាម៖
-រំឭកឡើងវិញនូវប្រធានបទទាំងបួនដែលបានសិក្សាហើយក្នុងភាពជាអ្នកដឹកនាំទី១ និងទី២
-យល់កាន់តែស៊ីជម្រៅនូវភាពជាអ្នកដឹកនាំដើម្បីកែលម្អការបង្រៀន និងរៀន និងទទួលបានវិធីសាស្ត្រ ល្អៗសម្រាប់អនុវត្តន៍។
-យល់ពីសារសំខាន់នៃចក្ខុវិស័យ និងវិធីបង្កើតផែនការដើម្បីធ្វើឱ្យសម្រេចចក្ខុវិស័យ។
-កាន់តែមានភាពច្នៃប្រឌិត និងមានឆន្ទៈហ៊ានប្រថុយ។
-ពង្រឹងសមត្ថភាពក្នុងការដឹកនាំការប្រជុំក្រុមបច្ចេកទេស
-សង្កេតថ្នាក់រៀនដើម្បីជួយទ្រទ្រង់ឱ្យកាន់តែមានប្រសិទ្ធភាព និងការផ្តល់ព័ត៌មានត្រឡប់ជូនគ្រូបង្រៀនពោរពេញទៅដោយការជួយទ្រទ្រង់ដែលនឹងធ្វើឱ្យការបង្រៀន និងរៀនកាន់តែបានល្អប្រសើរឡើង។
សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតពីភាពជាដឹកនាំ និងការគ្រប់គ្រងដូចជា បង្កើតចក្ខុវិស័យក្នុងសាលារៀន មានគំនិតច្នៃប្រឌិត និងហ៊ានប្រថុយឱ្យមានការផ្លាស់ប្តូរ សង្កេត និងតាមដានសកម្មភាពក្នុងថ្នាក់ដែលទ្រទ្រង់ការរៀនរបស់សិស្ស ផ្តល់ព័ត៌មានត្រឡប់ យល់ពីវិធីជំរុញទឹកចិត្តគ្រូ យល់ពីការគិតកម្រិតខ្ពស់ និងចេះបង្កើតផែនការសកម្មភាពថ្មីមួយសម្រាប់កែលម្អភាពជាអ្នកដឹកនាំរបស់សិក្ខាកាម។
គម្រោងកុមារកម្ពុជារីករាយ ទទួលហិរញ្ញប្បទានពីមូលនិធិគីនឆាន ដើម្បីកែលម្អសមត្ថភាពគ្រប់គ្រងដៃគូនៅមូលដ្ឋាន បង្កើនលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពបង្រៀន និងរៀន ក៏ដូចជាការផ្សព្វផ្សាយនៅតាមសហគមន៍៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ