ព័ត៌មាន និងព្រឹត្តិការណ៍

រំលិកឡើងវិញពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក

Date : 2023-07-04
Facebook Twitter Google+ LinkedIn

គម្រោងសហគមន៍នេសាទបង្កើតការងារជាសេដ្ឋកិច្ចវិលជុំនៅបឹងទន្លេសាបភាគខាងលិច តំបន់១​ (FOSTER) បានរៀបចំវគ្គតម្រង់ទិសស្តីពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក នៅទីស្នាក់ការអង្គការខេបសាខាខេត្តសៀមរាប ជូនដល់ក្រុមការងារ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក (DTMT)។

 

វគ្គតម្រង់ទិសនេះ ធ្វើឡើងដើម្បីផ្តល់ជូនសិក្ខាកាម៖

-រំឮកឡើងវិញអំពីការប្រើប្រាស់ឧបករណ៍វាយតម្លៃដសាលាកុមារមេត្រី។

-ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍សង្កេតថ្នាក់រៀនសាលាកុមារមេត្រី។

-ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍វាយតម្លៃតាមបែបអេឡិចត្រូនិច

-CFS Monitoring ដើម្បីបង្កើនការវាយតម្លៃប្រកបដោយគុណភាព និងមានប្រសិទ្ធភាព។

 

លោក សោម សុម ជាមន្រី្តការិយាល័យអប់រំស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា “ខ្ញុំពិតជាកោតសរសើរដល់គម្រោងដែលតែងតែខិតខំស្វែងរកអ្វីដែលថ្មីដើម្បីជួយអភិវឌ្ឍន៍សាសារៀន និងថែមទាំងកសាងសមត្ថភាពដល់អ្នកពាក់ព័ន្ធរបស់គម្រោង។ ម្យ៉ាងទៀត ការបានចូលរួមវគ្គតម្រង់ទិសនេះ បានធ្វើឱ្យខ្ញុំ និងអ្នកចូលរួមដទៃទៀត បានយល់ដឹងបន្ថែមពីឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក (KOBO) ក្នុងការចុះទៅធ្វើការវាយតម្លៃពីកម្មវិធីសាលាកុមារមេត្រីប្រកបដោយភាពត្រឹមត្រូវ”។

 

សិក្ខាកាមទទួលបានចំណេះដឹងពីការប្រើប្រាស់កម្មវិធីឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិកទាក់ទងនឹងពិនិត្យលើកម្រងសំណួរនៃការវាយតម្លៃ ការអនុវត្តវិធីសាស្ត្រក្នុងការសួរសំណួរ និងយល់ដឹងកាន់តែច្បាស់ពីមុខងារប្រើប្រាស់ក្នុងកម្មវិធី។

 

គម្រោង FOSTER អនុវត្តសកម្មភាពនៅក្នុងសហគមន៍ដែលរស់នៅភូមិបណ្តែតទឹកនៅភាគខាងលិចនៃតំបន់ព្រៃលិចទឹកនៃតំបន់បម្រុងបឹងទន្លេសាប  ដើម្បីកែលម្អជីវភាពរស់នៅប្រកបដោយនិរន្តរភាព និងបង្កើនលទ្ធភាពទទួលបានសេវាសំខាន់ៗ (ទឹកស្អាត អនាម័យ និងការអប់រំ) សម្រាប់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅតំបន់បឹងទន្លេសាបក្នុង រយៈពេលវែង។

 

គម្រោង FOSTER ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអ៊ឺរ៉ុប គឺជាគម្រោងមួយដែលរចនាឡើងដោយចម្រុះពហុវិស័យ ដែលមិនមែនផ្តោតទៅលើតែការអប់រំតែមួយមុខនោះទេ ប៉ុន្តែវាត្រូវបានបញ្ជូលទាំងផ្នែកកសិកម្ម ការបម្រែបម្រួលអាកាសធាតុ និងសុខភាពផងដែរ៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ