ព័ត៌មាន និងព្រឹត្តិការណ៍
ដំណើរទស្សនកិច្ចសិក្សាទៅប្រទេសថៃ ដើម្បីដកស្រង់យកបទពិសោធន៍
Date : 2023-07-13កម្មវិធីសាលារៀនជំនាន់ថ្មីបានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាទៅកាន់សាលារៀនចំនួនបី រួមមាន៖ សាលាឡាំផ្លាយម៉ាត ផាត់តាណា (Lamplaimat Phatana School) សាលាប៊ូលួង វីតាយ៉ាខម(Bualuang High School) សាលាវិទ្យាសាស្ត្រម្ចាស់ក្សត្រីជួឡាផន(Princess Chulabhorn Science High School) ដែលស្ថិតនៅក្នុងខេត្តបូរីរ៉ាម (Buriram) នៃព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្លាស់ប្តូរបទពិសោធន៍សិក្សា។ ក្នុងដំណើរទស្សនកិច្ចនេះ មានគណៈប្រតិភូទាំងអស់សរុបចំនួន៩៨នាក់ រួមមាន៖ ប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល មន្ត្រីកម្មវិធីសាលារៀនជំនាន់ថ្មី លោកនាយក នាយករង លោកស្រីនាយិការង លោកគ្រូអ្នកគ្រូមធ្យមសិក្សាទុតិយភូមិ គណៈកម្មការគ្រប់គ្រងសាលារៀនដែលមកពីសាលារៀនជំនាន់ថ្មីចំនួនប្រាំមួយដូចជា សាលាបឋមសិក្សាស្វាយព្រហូត សាលាបឋមសិក្សាអនុវត្តកំពង់ចាម វិទ្យាល័យព្រែកលៀប វិទ្យាល័យគោកព្រីង វិទ្យាល័យហ៊ុន សែន កំពង់ចាម និងវិទ្យាល័យ ហ៊ុន សែន ពាមជីកង។
ដំណើរទស្សនកិច្ចនេះ មានគោលបំណង៖
-ផ្តល់ឱកាសដល់លោកគ្រូអ្នកគ្រូ នៅក្នុងកម្មវិធីសាលារៀនជំនាន់ថ្មី បានរៀនសូត្រ និងស្វែងយល់ពីការអភិឌ្ឍប្រព័ន្ធអប់រំរបស់ប្រទេសជិតខាង។
-លើកកម្ពស់ និងជំរុញលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ ឱ្យបន្តការរៀនសូត្រនូវអ្វីដែលថ្មីៗដើម្បីចែករំលែកទៅសិស្ស។
-ពង្រីក និងពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូឱ្យស្វែងយល់បន្ថែមពីវិធីសាស្ត្របង្រៀន និងរៀនថ្មីៗក្នុងសម័យឌីជីថល។
លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀប បានបង្ហាញចំណាប់អារម្មណ៍ចំពោះកម្មវិធី និងមានប្រសាសន៍ថា “ក្នុងនាមខ្ញុំបាទតំណាងឱ្យគណៈគ្រប់គ្រងសាលារៀន និងលោកគ្រូ អ្នកគ្រូទាំងអស់ពិតជាមានសេចក្តីសោមនស្សជាពន់ពេក ដែលទទួលបានឱកាសចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់ព្រះរាជាណាចក្រថៃ ដើម្បីដកស្រង់យកបទពិសោធន៍ និងចំណេះដឹងល្អៗមកកែលម្អលើវិធីសាស្ត្របង្រៀន និងរៀន ជាពិសេសអំពីការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យមានការីកចម្រើន។លោកបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចសិក្សានេះ យើងពិតជាទទួលបាននូវចំណុចល្អៗជាច្រើនពីសាលារៀនទាំងបីខាងលើ ហើយក្នុងចំណោមចំណុចល្អៗទាំងអស់នោះ សាលារៀនយើងខ្ញុំបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តលើចំណុចចំនួន៦គឺ ១.ការសិក្សាបែបការងារគម្រោង (Project Base Learning Methods)។ ២.ការបញ្ចូលកម្មវិធីសិក្សាភាសាបរទេស (ចិន,ជប៉ុន,ថៃ)។ ៣.ការបញ្ចូលកម្មវិធីចិត្តសិក្សាក្នុងម៉ោងបង្រៀន។ ៤.ការធ្វើការឆ្លុះបញ្ចាំង (Reflection) របស់សិស្សនៅចុងបញ្ចប់នៃម៉ោងសិក្សានីមួយៗ។ ៥.ការរៀបចំបង្កើតសាលពហុបំណងខ្នាតធំសម្រាប់ប្រើប្រាស់នៅក្នុងសាលារៀន និងការរៀបចំបង្កើតបន្ទប់សាស្ត្រាចារ្យសម្រាប់ក្រុមមុខវិជ្ជានីមួយៗប្រើប្រាស់ដោយផ្ទាល់។
គណៈប្រតិភូជួបសំណេះសំណាលជាមួយនាយក លោកគ្រូ អ្នកគ្រូ អំពីប្រវត្តិសាលារៀន កម្មវិធីសិក្សា វិធីសាស្រាបង្រៀន និងរៀន បរិស្ថានក្នុងថ្នាក់ និងក្រៅថ្នាក់ ការកៀរគរសហគមន៍ចូលរួមក្នុងការអភិវឌ្ឍសាលារៀន ចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការដឹកនាំ និងគ្រប់គ្រងសាលារៀនឱ្យមានការអភិវឌ្ឍ។
គួរបញ្ជាក់ផងដែរថា កម្មវិធីសាលារៀនជំនាន់ថ្មីទទួលបានហិរញ្ញប្បទានពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៥ ដើម្បីបង្កើតសាលារៀនសាធារណៈស្វយ័តមួយដែលមានសិទ្ធិក្នុងការច្នៃប្រឌិតខ្ពស់ និងកែលម្អគុណភាពអប់រំ ព្រមទាំងផ្តោតសំខាន់លើស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងអភិបាលកិច្ចល្អ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា178
បឋមសិក្សា207
មធ្យមសិក្សា2
ឧត្តមសិក្សា163,072
សិស្សានុសិស្ស4,487
គ្រូបង្រៀន / នាយក5,362
ភាគីពាក់ព័ន្ធ